សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា

សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា

សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 7 December 2012, 17:55 AEST

ពី​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​តំណាង​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន​៤​ បាន​អញ្ជើញ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​មក​ពី​១២​ខេត្ត​ និង​រាជធានី​ ដើម្បី​ធ្វើ​ការ​រួមគ្នា​លើ​ការងារ​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

តំណាង​ស្ថាប័ន​រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​បាន​ទទួល​រង​ពី​ផល​ប៉ះពាល់​ដោយ​វិវាទ​ដីធ្លី​ បាន​ចាប់​ផ្តើម​ពិភាក្សា​គ្នា​ហើយ​នៅ​ព្រឹក​នេះ។

​លោក​ យឹម ឆៃលី ​ឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​ជនបទ​ បាន​ចូលរួម​តំណាង​ឲ្យ​រដ្ឋាភិបាល ​ជាមួយ​ស្ថាប័ន​រដ្ឋ​៤​ផ្សេង​ទៀត​ គឺ​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ក្រសួង​ដែនដី​ និង​ក្រសួង​បរិស្ថាន។​

លោក​ ឈិត សំអាត ​ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​ជួប​ជុំ​គ្នា​នេះ​ គឺ​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​លើក​អំពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ទាក់​ទ​ង​បញ្ហា​ដីធ្លី​ ដើម្បី​ឲ្យ​ស្ថាប័ន​រដ្ឋបាន​ជ្រាបព័ត៌មាន​ និង​រិះរក​មធ្យោបាយ​ដោះស្រាយ​រួម​គ្នា។​

(សំឡេង​លោក​ ឈិត សំអាត)

​សូមបញ្ជាក់​ថា​ សន្ឋិសីទ​ថ្នាក់ជាតិ​លើក​ទី​៧​នេះ​ គ្រោង​ពិភាក្សា​រួមគ្នាទៅ​លើ​ស្ថានភាព​ដីធ្លី​ និង​សិទ្ធិ​លំនៅ​ដ្ឋាន​ បញ្ហាព្រៃ​ឈើ ​និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ និង​ស្ថានភាព​ឧស្សាហកម្ម ​និង​និស្សារណកម្ម ​ជា​ភោគផល​រ៉ែនេះ។​

លោក ​ធន សារាយ ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​លើក​អំពី​បញ្ហា​ដែល​ទើប​បាន​កើត​ឡើង​ដែល​ជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ។​

(សំឡេង​លោក​ ធន សារាយ)

យុវជន​ ជៃ ធីម ​មក​ពី​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង ​បាន​ប្រាប់​ Radio Australia ​អំពី​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ។​

(សំឡេង​យុវជន​ ជៃ ធីម)

​លោក​ យឹម ឆៃលី​ បាន​រំលឹក​អំពី​គោល​ជំហរ​របស់រដ្ឋាភិបាល​ដែល​បញ្ជាក់​ថា​ គណបក្ស​នយោបាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ អាច​ចូលរួម​ដោះស្រាយ​ដីធ្លី​ បើ​សិន​ជា​ពួក​គេ​មាន​គោល​បំណង​ពិតប្រាកដ​ក្នុង​ការ​បញ្ចប់​ជម្លោះ​បញ្ហា​ដីធ្លី​នោះ​មែន។​ ការ​យក​បញ្ហា​នយោបាយ​មក​ពាក់ព័ន្ធ​ចូល​ឡូកឡំ ​នោះ​វា​នឹង​មិន​អាច​នាំ​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាជន​មិន​បាន​ជោគ​ជ័យ​នោះ​ទេ។​

(សំឡេងលោក យឹម ឆៃលី)

សូមបញ្ជាក់ថា​ សន្ឋិសីទថ្នាក់ជាតិនេះ ​មាន​របៀបវារៈ​១​ថ្ងៃ​ពេញ ​ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​ការ​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​រួមចំណែក​ការ​គោរព​សិទ្ធិមនុស្ស​ ការ​លើក​កម្ពស់​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​លើ​វិស័យ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា៕

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។