ស្ថាន​ភាព​សិទ្ធិ​សេរីភាព​តាម​ប្រព័ន្ធអ៊ីនធើរណិត

ស្ថាន​ភាព​សិទ្ធិ​សេរីភាព​តាម​ប្រព័ន្ធអ៊ីនធើរណិត

ស្ថាន​ភាព​សិទ្ធិ​សេរីភាព​តាម​ប្រព័ន្ធអ៊ីនធើរណិត

ដាក់បញ្ចូលថ្ងៃ 10 December 2012, 17:34 AEDT

ទោះ​បី​ជា​មាន​ការ​រិះ​គន់​ខ្លាំង​ៗ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ និង​មជ្ឈដ្ឋាន​នានា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ទូទៅ​នៅ​កម្ពុជា​យ៉ាង​ណា​ក្ដី បើ​ពិនិត្យ​មើល​ទៅ​លើ​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​ អ៊ីនធើរណិត​ មតិ​បណ្ដា​ជន​ជា​ច្រើន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​អ៊ីនធើរណីត​ជា​ប្រចាំ និង​ជា​អ្នក​សរសេរ​ Blog ផង​នោះ​ផ្ដល់​ការ​កាត់​សម្គាល់​ឃើញ​ថា ជា​ទូទៅ​មាន​សភាព​ល្អ​ប្រសើរ​។

ប្អូន​ ទេព សុវិចិត្រ ដែល​ជា​អ្នក​សរសេរ Blog ម្នាក់​បាន​ប្រាប់​ Radio Australia ថា ប្អូន​មិន​ដែល​ជួប​ប្រទេះ​នឹង​ការ​រឹត​ត្បិត​អ្វី​នោះ​ទេ​។

(សំឡេង​ ទេព សុវិចិត្រ)

នៅ​ក្នុង​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ដូច​ជា​ Facebook នៅ​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ជាង​៧​សែន​២ម៉ឺន​នាក់​ហើយ។ រី​ឯ​ចំនួន​អ្នក​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​វិញ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ BuddeComm ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ចង​ក្រង​ព័ត៌មាន​ទូរ​គមនាគមន៍​បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើ​កុំ​ព្យូទ័រ​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ​៥សែន​នាក់ ឬ​ស្មើ​នឹង​៣%​នៃ​ចំនួន​ប្រជា​ជន​។ លោក កេន ចាន់​ថន ពី​សមាគម​ព័ត៌មាន​វិទ្យា​ ICT:CAM បាន​ឲ្យ​ដឹង​នូវ​ការ​កត់​សម្គាល់​របស់​លោក។

(សំឡេង​ កេន ចាន់​ថន)

កញ្ញា សន រាមណា​ មន្រ្ដី​អង្គការ​សិទ្ធិ​មនុស្ស​ម្នាក់​នៅ​ប្រទេស​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ថ្វីត្បិត​តែ​បច្ចុប្បន្ន​មិន​មាន​ចំណាត់​ការ​ណា​តឹង​តែង​លើ​ការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីនធើរណិត​នៅ​កម្ពុជា​ក៏​ពិត​មែន​ ប៉ុន្ដែកាល​ពី​ពេល​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​រង​ការ​រិះ​គន់​ជុំវិញ​ការ​ព្យាយាម​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធើរណិត​ដែល​មាន​ឈ្មោះ​ថា KI-Media ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ មាន​និន្នាការ​ប្រឆាំង​នឹង​ការ​ដឹក​នាំ ឬមន្រ្ដី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​។

(សំឡេង សន រាមណា)

ថ្មីៗ​នេះ មាន​ការ​លិច​ឮ​ថា រដ្ឋាភិបាល​បាន​រៀប​ចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​អំពី​ការ​គ្រប់​គ្រង​អ៊ីនធើរណិត​ ប៉ុន្ដែ​មិន​ទាន់​មាន​ការ​ប្រកាស​ឲ្យ​ដឹង ឬ​ដាក់​បង្ហាញ​សាធារណ​ជន​ដើម្បី​សុំ​ការ​ចូល​រួម​ផ្ដល់​អនុសាសន៍​ ឬ​ដាក់​ជូន​ទៅ​រដ្ឋ​សភា​ដើម្បី​ធ្វើ​ការ​ពិភាក្សា​នៅ​ឡើយ​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ព្រឹត្ដិការណ៍​ BlogFest ដែល​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ខេត្ដ​សៀម​រាប​កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ បណ្ដា​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា និង​អ៊ីនធើរណិត​មាន​ការ​បារម្ភ​អំពី​ច្បាប់​នេះ​ដែល​គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​បំបិទ​សិទ្ធិ​សេរី​ភាព​តាម​ប្រព័ន្ធ​អ៊ីនធើរណិត។

(សំឡេង សន រាមណា)

យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី​បាន​ធ្លាប់​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​ថា ច្បាប់​គ្រប់​គ្រង​អ៊ីនធើរណិត​នោះ​គឺ​ដើម្បី​បញ្ឈប់​សកម្មភាព​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធើរណិត​តែ​ប៉ុណ្ណោះ មិន​មែន​ធ្វើ​ឡើង​ដើម្បី​បង្រ្កាប ឬ​បំបិទ​សិទ្ធិ​ពល​រដ្ឋ​នោះ​ទេ។

សម្រាប់​កញ្ញា កើត ចន្ទ្រា វិញ​ដែល​ជា​និស្សិត​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ធ្វើ​ការ​កត់​សម្គាល់​ និង​ធ្វើ​ការ​ប្រៀប​ធៀប​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​លើ​អ៊ីនធើរណិត​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ចិន និង​វៀតណាម​ថា កម្ពុជា​សេរី​ជាង​ប្រទេស​ទាំង​នោះ។

(សំឡេង កើត ចន្រ្ទា​)

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ទាក់​ទង​នឹង​សិទ្ធិ​ដទៃ​ទៀត​របស់​ពល​រដ្ឋ​ខ្មែរ​កញ្ញា កើត​ ចន្រ្ទា ក៏​បាន​លើក​ឡើង​ឲ្យ​មាន​ការ​ពិចារណា​នូវ​ការ​ដែល​ប្រធានាធិបតី​អាម៉េរិក​បាន​លើក​យក​កង្វល់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មក​ពិភាក្សា​ជា​មួយ​លោក​នាយក​រដ្ឋមន្រ្ដី​ ហ៊ុន សែន នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កន្លង​ទៅ​។

(សំឡេង កើត ចន្រ្ទា)

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។