សមា​គម​រ៉ូ​តា​រី​តៃ​ប៉ិក​អេលីត​ផ្តល់​សេ​វា​ទឹក​ស្អាត និង​ពិ​និត្យ​ភ្នែក​​នៅ​ស្រុក​ពួក

សមា​គម​រ៉ូ​តា​រី​តៃ​ប៉ិក​អេលីត​ផ្តល់​សេ​វា​ទឹក​ស្អាត និង​ពិ​និត្យ​ភ្នែក​​នៅ​ស្រុក​ពួក

សមា​គម​រ៉ូ​តា​រី​តៃ​ប៉ិក​អេលីត​ផ្តល់​សេ​វា​ទឹក​ស្អាត និង​ពិ​និត្យ​ភ្នែក​​នៅ​ស្រុក​ពួក

ដាក់បញ្ចូលថ្ងៃ 10 December 2012, 17:40 AEDT

​សមា​គម​រ៉ូ​តា​រី​តៃ​ប៉ិក​អេលីត បាន​ជួយ​ពិ​និត្យ​​ព្យា​បាល​ជំ​ងឺ​ភ្នែក និង​​ឧបត្ថម្ភ​នូវ​អណ្តូងទឹក​ស្អាត​ជូន​​ដល់​​​​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួ​ន ​​​នៅ​ឃុំ​សសរ​ស្តម្ភ និង​ឃុំ​ល្វា​ ក្នុង​ស្រុក​ពួក​ខេត្ត​សៀម​រាប​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​នេះ ​សម្រាប់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ដើម្បី​ការ​ពារ​សុខ​ភាព​ក្នុង​ខណៈ​ពេល​ ដែល​ស្ថាន​ភាព​ជំ​ងឺ ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត នៅ​តែ​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

លោក ក្រូស​ សា​រ៉ាត់ ប្រ​ធា​ន​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ថា ​ការ​ផ្តល់​ជូននូវ​ អណ្តូងទឹក​ស្អាត​ និង​ជួយ​ពិនិត្យ​​ព្យា​បាល​ជំ​ងឺ​ភ្នែក​ជូន​​ដល់​​​​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​នេះ​នា​ពេល​នេះ ជា​ជំ​នួយ​មនុស្ស​ធម៌​សុទ្ធ​សាធ ហើយ​ពិត​ជា​មាន​សារៈសំ​ខាន់​​ណាស់​ ក្នុង​ការ​ការ​ពារ​សុខ​ភាព​ ចៀស​វាង​ពី​ការ​កើត​មាន​ជំ​ងឺ​ដោយ​សារ​ការ​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​នេះ​។

(សំ​ឡេង​លោក ក្រូស​ សា​រ៉ាត់)

លោក​បាន​បញ្ជាក់​ទៀត​ថា នេះ​មិន​មែន​ជា​អំ​ណោយ​លើក​ទី​មួយ​នោះ​ទេ ​ដែល​សមា​គម​រ៉ូ​តា​រី​តៃ​ប៉ិក​អេលីត​បាន​ជួយ​ដល់​ផ្នែក​សុខ​ភាព​​នៅ​ក្នុង​ខេត្ត​សៀម​រាប ។

(​សំ​ឡេង​លោក ក្រូស​ សា​រ៉ាត់)

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ស្រី វ៉ាង ឈួន​មិន​ ប្រ​ធា​ន​ក្លិបតៃ​ប៉ិកអេលីត​អង្គរ​នៃសមា​គម​រ៉ូ​តា​រី​តៃ​ប៉ិក​អេលីត​បាន​មាន​ប្រ​សាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ។

(សំ​ឡេងអ្នក​ស្រី វ៉ាង ឈួន​មិន​)

ទោះ​ជា​យ៉ាង​នេះ​ក្តីលោក ក្រូស សារ៉ាត់ បាន​បញ្ជាក់​ទៀត​ថា ដើម្បី​លើក​កម្ពស់​សុខ​ភាព​ប្រ​ការ​សំ​ខាន់​នោះ​គឺ​ការ​ចូល​រួម​ទាំង​អស់​គ្នា។

(សំ​ឡេង​លោក ក្រូស​ សា​រ៉ាត់)

លោក​ក៏​បាន​រំ​ពឹង​ថា​តាម​រយៈ​នៃ​​ការ​ប្រើ​ប្រាស់​ជំ​នួយ​នេះ សុខ​ភាព​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​នេះ​ពិត​ជា​នឹង​ត្រូវ​បាន​លើក​កម្ពស់ ហើយ​ស្ថាន​ភាព​នៃ​ជំ​ងឺ​គ្រប់​ប្រ​ភេទ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។