អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១២

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១២

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១២

ដាក់បញ្ចូលថ្ងៃ 10 December 2012, 17:28 AEST

ផ្សារ​ភ្ជាប់​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​ការងារ​ជំនួញ​នៅ​ព្រឹក​ថ្ងៃ​ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១២​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​តូច​ធំ​ចំនួន​២២ បាន​សហការ​គ្នា​រៀប​ចំ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​នៅ​លើ​ទីលាន​ប្រជាធិប​​តេយ្យ​ (Freedom Park) កណ្តាល​ក្រុង​ភ្នំពេញ​ ដើម្បី​ចង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ព្រម​គ្នា​ជា​មួយ​នឹង​ការ​ បង្កើត​មុខ​ជំនួញ​ផលិតកម្ម។

មនុស្ស​ប្រមាណ​៣ពាន់​នាក់​ដែល​ក្នុង​នោះ​មាន​កម្មករ​រោង​ចក្រ, មន្រ្តី​មក​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល សហគមន៍​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ចូល​រួម​នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​បើក​មុខរបរ។

លោក ចាន់ សូវ៉េត មន្រ្តី​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ធ្វើ​ការ​ពន្យល់​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រៀប​ចំ​ទិវា​សិទ្ធិ​មនុស្ស​ឆ្នាំ​នេះ​ ដោយ​លើក​បញ្ហា​សិទ្ធិ​មនុស្ស និង​ធុរ​កិច្ច។

(សំឡេង លោក ចាន់ សូវ៉េត)

លោក ធន សារាយ ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទ​រកថា នៅ​ពេល​បើក​ពិធី​នា​ព្រឹក​នេះ​ដោយ​លើក​សំណូម​ពរ​ឲ្យ​ក្រុម​ផលិតកម្ម​មាន​ក្រុម​ហ៊ុន សហ​គ្រាស​រោងចក្រ​មាន​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​កាន់​តែ​ប្រសើរ​ ដើម្បី​ជៀស​វាង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

(សំឡេង លោក ធន សារាយ)

លោក ធន សារាយ បាន​បញ្ជាក់​ថា ការ​គោរព​សិទ្ធិ​មិន​មែន​ជា​ការ​ស្ម័គ្រ​ចិត្ត​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុម​ធុរកិច្ច​ដើម្បី​គិត​គូរ​ដល់​ផល​ប៉ះពាល់​ទេ​សង្គម និង​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​ធុរកិច្ច។

សូមបញ្ជាក់ថា នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​នេះ​អ្នក​ស្រី ថោង យាន តំណាង​សហគមន៍​ដី​ធ្លី​មក​ពី​ឫស្សី​កែវ​ភ្នំពេញ​ក៏​បាន​លើក​សំណូម​ពរ​ដែល​មិន​ចង់​ឲ្យ​មាន​ការ​បណ្តេញ​ប្រជាពល​រដ្ឋ​ចេញ​ដើម្បី​យក​ដី​អភិវឌ្ឍន៍។

(សំឡេង​អ្នកស្រី ថោង យាន)

លោក ធន សារាយ បាន​ស្នើ​នូវ​អនុសាសន៍​ចំពោះ​រដ្ឋា​ភិបាល និង​ក្រុម​ជំនួញ​ដែល​ធ្វើ​ធុរ​កិច្ច ដើម្បី​បំបាត់​ការ​បំពាន​សិទ្ធិ​មនុស្ស​ពី​ព្រោះ​តែ​សកម្មភាព​មុខ​របរ​ផលិត​កម្ម។

(សំឡេង លោក ធន សារាយ)

សូមបញ្ជាក់ថា ទិវា​សិទ្ធិ​មនុស្ស​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ក្រុង​ភ្នំពេញ​នេះ​មាន​របៀប​វរៈ​ពេញ​១​ថ្ងៃ​ដោយ​មាន​ចំណាប់​អារម្មណ៍​របស់​ភារ​ធារី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា និង​ចំណាប់​អារម្មណ៍​របស់​តំណាង​រដ្ឋា​ភិបាល​ផង​ដែរ។ ក្រៅ​ពី​នេះ​​ក៏​មាន​ក្រុម​សិល្បៈ​ចម្រុះ​មាន​របាំ, ចំរៀង​សម័យ និង​ឆាក​កំប្លែង​សំដែង​រហូត​ដល់​ម៉ោង៦ និង​៣០នាទី​រសៀល៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។