ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អូស្រ្តាលី

ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អូស្រ្តាលី

ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 10 December 2012, 18:09 AEST

ចាប់​ពី​ឆ្នាំ​២០១៣ ​នេះ​ទៅ​​តាម​រយៈ​ Ausaid អូស្រ្តាលី​​​នឹង​​ផ្ដល់​ជំនួយ​ជាង​២០​លាន​ដុល្លារទៀត​​សម្រាប់​​រយៈ​ពេល​៥​ ឆ្នាំ​ដើម្បី​​ការ​អនុវត្ត​​កម្មវិធី​លុប​បំបាត់​អំហិង្សា​​លើ​ស្រ្តី។ លោក អ៊ូ រតនៈ ជា​នាយក​ប្រតិបត្តិ​នៃ​សមាគមន៍​អភិវឌ្ឍន៍​សុខ​ភាព​ប្រជាជន​និង​ជា​សមាជិក​នៃ ​បណ្ដាញ​បុរស​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្រ្តី​ ចូល​រួម​នៅ​ក្នុង​កម្មវិធី​របស់​ Radio Australia នៅ​ពេល​នេះ។ លោក​នឹង​ជម្រាប​បន្ថែម​អំពី​គម្រោង​ជំនួយ​របស់​ប្រទេស​អូស្រ្តាលី​នេះ។

ថ្ងៃ​​ទី១០​នេះ​គឺ​ជា​ខួប​៦៤​ឆ្នាំ​នៃ​សេចក្ដី​ប្រកាស​​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ប្រារព្ធ​​​ពិធី​អម​អរ​សាទរ​​ទិវា​នេះ។ សម្រាប់​ប្រទេស​កម្ពុជា​ថ្ងៃ​នេះគឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ ជា​ពិសេស​ចំពោះ​​​មន្រ្តី​រាជ​ការ​ឬ​អង្គការ​​និង​ស្ថាប័ន​នានា។ ជាមួយ​គ្នា​ផង​ដែរ​​សកម្មជន​សិទ្ធិ​​មនុស្ស​​ប្រើ​​ប្រាស់​​ឱកាស​​នេះ​ដើម្បី​​​ទាក់​​ចំណាប់​​អារម្មណ៍​​ពាក់​​ព័ន្ធ​​នឹង​បញ្ហា​​សិទ្ធិ​​មនុស្ស។

ចំណែក​ឯ​ប្រទេស​អូស្រ្តាលី​ទិវា​១០​ឆ្នូ នេះ​មិន​មែន​​ជា​ថ្ងៃ​ឈប់​សម្រាកពី​ការងារ​ជា​សាធារណៈទេ ប៉ុន្តែ​មាន​សកម្ម​ភាព​ខ្លះៗ​អំពី​សិទ្ធិ​មនុស្ស​ផង​ដែរ​​ដែរ​។ គណៈកម្មាធិការ​ជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​របស់​អូស្រ្តាលី (Australian Human Rights Commission) នៅ​ថ្ងៃ​នេះ​​បាន​រៀប​ចំ​ពិធី​ប្រគល់​រង្វាន់​មេដាយ​សិទ្ធិ​មនុស្ស​ជូន​មនុស្ស​៤​នាក់​ ដែល​​​ជា​ការ​ទទួល​ស្គាល់​​​ការ​ងារ​របស់​ពួក​ក្នុង​ការ​​​រួម​ចំណែក​ដល់​​ការ​ធ្វើ​ឲ្យ​​ចម្រើន​ដល់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់។ ជ័យ​លាភី​ទាំង​នោះ​មាន៖

អ្នក​ស្រី Susan Barton  បាន​បង្កើត​អង្គការ​  Lighthouse Foundation តាំង​តែ​ពី​ឆ្នាំង​១៩៩៩ ​នៅក្រុង​មែល​ប៊ិន ដើម្បី​ផ្ដល់​ជម្រក​ស្នាក់​រដល់​យុវ​ជន​ចាប់​ពី​អាយុ​១៥​ទី​២២​ឆ្នាំ​​ដែល​គ្មាន​នៅដ្ឋាន​​ដោយ​សារ​ការ​​រងគ្រោះ​អំពិ​ហិង្សា​នានា​ ​។

លោក Ian Thorpe បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ​ ធ្វើ​ការ​តស៊ូមតិ​ដើម្បី​យុវជន​ ជា​ជន​ជាតិ​ដើម​អូស្រ្តាលី​​និង​យុវជន​ដទៃ​ទៀត​ក្នុង​សង្គម​ នៅ​តាម​សហគមន៍​ដាច់​ស្រយាល​ចំនួន​២០។

លោកសាស្រ្តាចារ្យ Stuart Rees បាន​ចាប់​ផ្ដើម​ ​អាជីព​របស់​លោក​ក្នុង​កិច្ច​ការ​សង្គម​កិច្ច​ក្រោយ​មក​បាន​បង្កើត​វិទ្យាស្ថាន​ដើម្បី​សន្ដិ​ភាព​និង​សិក្សា​អំពី​ទំនាស់​នៅ​សកល​វិទ្យាល័យ​ក្រុង​ស៊ីដនីយ៍​​ហើយ​បន្ត​ចាត់​ចែង​ការងារ​នៅ​ទី​នេះ​​ជា​រហូត​មក។

លោក​ Kon Karapanagiotidis ស្ថាបិនិក​នៃ​មជ្ឈមណ្ឌល​ធន​ធាន​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្រុង​​មែល​ប៊ិន​កាល​កាល​ពី​ឆ្នាំ​២០០១ ហើយ​ឥឡូវ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​៧០០​នាក់​ធ្វើ​ការ​បម្រើ​មនុស្ស​បាន​​ជាង​៧០០០​នាក់។

ទាក់​ទង​នឹង​វិស័យ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ប្រទេស​អូស្រ្តាលី​ក៏​ធ្វើ​ការ​នៅ​ក្រៅ​​ប្រទេស​ផង​ដែរ​​ជា​ពិសេស​ក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​រួម​មាន​​កម្ពុជា។ ទី​ភ្នាក់​ងារ​ជំនួយ​អភិវឌ្ឍន៍​អន្តរ​ជាតិ​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ហៅថា Ausaid បាន​ផ្ដល់​ជំនួយ​ទ្វេ​ភាគី​ផង​និង​តាម​រយៈ​​ដៃគូ​ជា​អង្គការ​មិន​មែន​រដ្ឋា​​​​សម្រាប់​កម្មវិធី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប្រមាណ​​២៥​​ឆ្នាំ​មក​នេះ​។ ក្នុង​នោះ​មាន​កម្មវិធីអភិវឌ្ឍន៍​​ផ្នែក​ ការ​កាត់បន្ថយភាពក្រី​ក្រ ​វិស័យ​​អប់​រំ ​​សុខ​ភាព សេដ្ឋកិច្ច​និង​កសិកម្ម ជាដើម៕

អ្នក​ចូល​រួម​ចំណែក

យុទ្ធ ឈាង

យុទ្ធ ឈាង

ពិធីករ/​ពិធីការិនី

លោក​​ឈាង​ជា​ពិធីករ/ផលិតករ ដែល​នាំ​មក​ជូន​លោក​អ្នក​នាង​កញ្ញា​នូវ​ព័ត៌មាន​ប្រចាំ​ថ្ងៃ, ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​នាទី​សុខភាព​រៀង​រាល់​ថ្ងៃ​ពុធ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។