ភ្ញៀវ​ទេស​ចរ​ដែល​មាន​សម្លៀក​បំ​​ពាក់​ខ្លី​មិន​អនុញ្ញាត​ឲ្យ​ឡើង​​ប្រា​សាទ​អង្គរ​វត្ត​បាកាន​​លើ​បង្អស់

ភ្ញៀវ​ទេស​ចរ​ដែល​មាន​សម្លៀក​បំ​​ពាក់​ខ្លី​មិន​អនុញ្ញាត​ឲ្យ​ឡើង​​ប្រា​សាទ​អង្គរ​វត្ត​បាកាន​​លើ​បង្អស់

ភ្ញៀវ​ទេស​ចរ​ដែល​មាន​សម្លៀក​បំ​​ពាក់​ខ្លី​មិន​អនុញ្ញាត​ឲ្យ​ឡើង​​ប្រា​សាទ​អង្គរ​វត្ត​បាកាន​​លើ​បង្អស់

ដាក់បញ្ចូលថ្ងៃ 11 December 2012, 18:22 AEDT

មគ្គុ​ទេសក៏​ទេស​ចរ​ខេត្ត​សៀម​រាប ​បាន​បង្ហាញ​ពី​ក្តី​កង្វល់​របស់​ភ្ញៀវ​ទេស​ចរ​​បរ​ទេស​មួយ​ចំនួន​ដែល​មាន​បំ​ណង​ឡើង​ទៅ​បា​កាន​ខាង​លើ​បង្អស់​របស់​ប្រា​សាទ​អង្គរ​វត្ត​ ដែល​បាន​ធ្វើ​ការ​រិះ​គន់​ដល់​អា​ជ្ញា​ធរ​អប្ស​រា​ ដោយ​សារ​មន្ត្រី​ប្រ​ចាំ​នៅ​តំ​បន់នោះ​ហាម​ឃាត់​ពួក​គេមិន​ឲ្យ​ឡើង​ដោយ​សារ​តែ​សម្លៀក​បំ​ពាក់​ខ្លី ​ក្នុង​ខណៈ​ពេល​​ពួក​គេ​មិន​បាន​ដឹង​ជាមុន​។ ប៉ុន្តែ​មន្ត្រី​អា​ជ្ញា​ធរ​អប្ស​រា​អះ​អាង​ថា បាន​ផ្សព្វ​ផ្សាយ​យូរ​ហើយ។​ 

មគ្គុ​ទេសក៏​ទេស​ចរណ៍​ខេត្ត​សៀម​រាប លោក ព្រហ្ម សុវណ្ណ មាន​ប្រ​សាសន៍​ប្រាប់​​Radio Australia ថា កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​មាន​ភ្ញៀវ​ទេស​ចរ​​បរ​ទេស​ជា​ច្រើន​នាក់​ ដែល​មាន​បំ​ណង​ឡើង​ទៅ​បា​កាន​ខាង​លើ​បង្អស់​របស់​ប្រា​សាទ​អង្គរ​វត្ត បាន​សម្តែង​នូវ​ការ​ខឹង​សម្បារ ​ចំ​ពោះ​មន្ត្រី​អា​ជ្ញា​ធរ​អប្ស​រា​ប្រ​ចាំ​នៅ​តំ​បន់នោះ ហាម​ឃាត់​ពួក​គេមិន​ឲ្យ​ឡើង​ដោយ​សារ​តែ​សម្លៀក​បំ​ពាក់​ខ្លី ក្នុង​ខណៈ​ពេល​​ពួក​គេ​មិន​បាន​ដឹង​ជាមុន ហើយ​លោក​សំ​ណូម​ពរ​ដល់​អា​ជ្ញា​ធរ​អប្ស​រា គួរ​ផ្សព្វ​ផ្សាយ​នូវ​បំ​រាម​នេះ នៅ​តាម​ទី​សាធារណៈ ជា​ពិ​សេស​នៅ​តំ​បន់​​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​សៀម​រាប ។

(សំ​ឡេងលោក ព្រហ្ម សុវណ្ណ)

លោក​បាន​បញ្ជាក់​ទៀត​ថា ចំ​ពោះ​ភ្ញៀវ​មក​ជា​ក្រុម និង​​ភ្ញៀវ​មាន​មគ្គុទេសក៏​ទេស​ចរណ៍នោះ ត្រូវ​បាន​មគ្គុ​ទេសក៍​ទេស​ចរណ៍​ប្រាប់​ជា​ដំ​ណឹងមុន ប៉ុន្តែ​ចំ​ពោះ​ភ្ញៀវ​ដែល​ធ្វើ​ដំ​ណើរ​ដោយ​ឯក​ឯង​ ទើប​មាន​ជា​បញ្ហា​នេះ​កើត​ឡើង​ ។ 

(សំ​ឡេងលោក ព្រហ្ម សុវណ្ណ)

ពាក់​ព័ន្ធ​នឹង​បញ្ហា​​នេះ លោក អ៊ឹម សុ​រឹទ្ធី អនុ​ប្រ​ធាន​ស្តី​ទី​នាយក​ដ្ឋាន​ផ្សព្វ​ផ្សាយ នៃ​អា​ជ្ញា​ធរ​អប្សរា បាន​មាន​ប្រ​សាសន៍​ប្រាប់​Radio Australia ​ ​ តាម​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ កាល​ពី​ព្រឹក​មិញ​នេះ យ៉ាង​ដូច្នេះ។

(សំ​ឡេងលោក អ៊ឹម សុ​រឹទ្ធី)

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក អ៊ឹម សុ​រឹទ្ធី ក៏​បាន​បញ្ជាក់​ទៀត​ថា ប្រ​ការ​សំ​ខាន់​នោះ គឺ​គ្រប់​បណ្តា​អ្នក​ប្រ​កប​របរ​ដែល​ពាក់​ព័ន្ធ​នឹង​វិ​ស័យ​ទេស​ចរ​នេះ គួរ​តែ​សហ​ការ​ជួយ​ជ្រោម​ជ្រែងទាំង​អស់​គ្នា ព្រោះ​ថា​ប្រាសាទ​អង្គរ​នេះ វា​មាន​លក្ខណៈ​ខុស​ពី​គេ​បន្តិច​ត្រង់​ថា ជា​ទី​សក្ការៈ ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។