គម្រោង​ស្ដីពី​ការ​ថត​ខ្សែ​វីដេអូ​ឯកសារ​រាជធានី​កោះ​កេរ​ និង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ នៅ​ឆ្នាំ​២០១៣

គម្រោង​ស្ដីពី​ការ​ថត​ខ្សែ​វីដេអូ​ឯកសារ​រាជធានី​កោះ​កេរ​ និង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ នៅ​ឆ្នាំ​២០១៣

គម្រោង​ស្ដីពី​ការ​ថត​ខ្សែ​វីដេអូ​ឯកសារ​រាជធានី​កោះ​កេរ​ និង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ នៅ​ឆ្នាំ​២០១៣

ដាក់បញ្ចូលថ្ងៃ 11 December 2012, 18:12 AEST

នៅ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ ​មូលនិធិ​កេរ​ដំណែល​ខ្មែរ​ និង​មូលនិធិ​ភាពយន្ត​ខ្មែរ​បាន​ផ្ដួមផ្ដើម​គម្រោង​ថត​វីដេអូ​ឯកសារ​ខ្នាត​ធំ​ស្នាដៃ​កូន​ខ្មែរ​ស្ដីពី​ "រាជធានី​កោះ​កេរ​ និង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៤"​ ដោយ​មាន​ការ​ចូលរួម​គាំទ្រ​ពី​ក្រសួង​ព័ត៌មាន។

កាល​ពីព្រឹកមិញ​នេះ ​លោក​បណ្ឌិត ​ចិន្ត ច័ន្ទរតនា​ ជា​ប្រធាន​ស្ថាបនិក​នៃ​មូលនិធិកេរ​ដំណែល​ខ្មែរ​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ពី​មូលហេតុ​នាំ​ឲ្យ​ក្រុម​ការងាររ​បស់​លោក​សម្រេច​ថត​វីដេអូ​ឯកសារ​ខ្នាត​ធំ​ស្នាដៃ​នេះ​ឡើង។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ក៏​បាន​ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រវត្តិ​រាជធានី​កោះកេរ​នៅ​ក្នុង​សតវត្ស​ទី​១០​របស់​អាណាចក្រ​ខ្មែរ។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

លោកបណ្ឌិត ​ចិន្ត ច័ន្ទរតនា ​មាន​ប្រសាសន៍​ប្រាប់​ពី​ក្រុម​ការងារ​នៃ​គម្រោង​ថត​ខ្សែ​ភាព​យន្ត​ឯកសារ​ខ្មែរ​នេះ។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

លោក​បណ្ឌិត ​ចិន្ត ច័ន្ទរតនា ​បាន​ឲ្យ​ដឹង​ថា​ភាព​យន្ត​ឯកសារ​ដែល​មាន​រយៈពេល​ប្រមាណជា​៤៥​នាទី​នេះ​ ក៏​នឹង​ផ្តោត​ទៅ​លើ​បី​ចំនុច​ជា​រួម​គឺ​ ប្រវត្តិ​ ការកសាង ​និង​វិសាល​ភាព​នៃ​អាណាចក្រ​ខ្មែរ​នៅ​សម័យ​នោះ។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

​លោកបណ្ឌិត ចិន្ត ច័ន្ទរតនា​ ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ឧបត្ថម្ភ​ដល់​គម្រោង​ថត​ខ្សែ​ភាព​យន្ត​ឯកសារ​ជា​លើក​ដំបូង​ ដោយ​ខ្មែរ​ទៅ​តាម​បច្ចេក​ទេស​ទំនើប​ ដោយ​ការ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​នៃ​ក្រុម​ការងារ។​

(សំឡេងលោកបណ្ឌិត ចិន្ត ច័ន្ទរតនា)

ជាមួយគ្នានេះដែរ​ លោក ស៊ុំ ស៊ីថែន​ ប្រធាន​ក្រុម​ការងារ​មូល​និធិភាព​យន្តខ្មែរ​ក៏​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ការ​ទំនាក់​ទំនង​ផ្ដល់​យោបល់​ ការ​ជួយ​ជា​ថវិកា​ បច្ចេកទេស​ និង​ការ​ពិគ្រោះ​យោបល់​ពី​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​ផង​ដែរ។​ លោក​បាន​ធ្វើ​ចំណាប់​អារម្មណ៍​ពី​ការ​ចូល​រួម​ចំណែក​ជាមួយ​នឹង​មរតក​ប្រវត្តិសាស្ត្រ​ខ្មែរ។​
(សំឡេងលោក ស៊ុំ ស៊ីថែន)

គម្រោង​ថត​វីដេអូ​ឯកសារ​ខ្នាត​ធំ​ស្នាដៃ​កូន​ខ្មែរ​ស្ដីពី​ "រាជធានី​កោះ​កេរ​ និង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៤"​ នឹង​ចាប់​ផ្ដើម​ថត​នៅ​ខែ​មីនា ​ឆ្នាំ​២០១៣៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។