ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ ពិភាក្សាបង្កើត​គោលការណ៍ត្រួតពិនិត្យ​លើការ​ចំណាយ​ថវិកា​ជាតិ

ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ ពិភាក្សាបង្កើត​គោលការណ៍ត្រួតពិនិត្យ​លើការ​ចំណាយ​ថវិកា​ជាតិ

ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ ពិភាក្សាបង្កើត​គោលការណ៍ត្រួតពិនិត្យ​លើការ​ចំណាយ​ថវិកា​ជាតិ

ដាក់បញ្ចូលថ្ងៃ 11 December 2012, 18:16 AEDT

នៅព្រឹក​ថ្ងៃ​អង្គារ​នេះ ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​អញ្ជើញ​ម​ន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ហិរញ្ញវត្ថុ​ពី​គ្រប់​ស្ថាប័ន​រដ្ឋ​មក​ពិភាក្សា​ ដើម្បី​បង្កើត​គោលការណ៍​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​លើ​ការ​ចំណាយ​ហិរញ្ញវត្ថុ​ជាតិ​ក្នុង​កិច្ច​ប្រឹងប្រែង​ឲ្យ​មាន​តម្លាភាព​លើ​ការ​ចំណាយ ​និង​សន្សំសំចៃ​ថវិកាជាតិ។

មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ខាង​មុខ​នេះ​កម្ពុជា​នឹង​មាន​សៀវភៅ​គោលការណ៍​ស្តីពី​នីតិវិធី​ និង​បែប​បទ​ត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​សម្រាប់​ថវិកា​ចរន្ត​ថ្នាក់​ជាតិ។​

លោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា​ សៀវភៅ​នេះ​ គឺ​ជា​ខ្នាត​ដើម្បី​ឲ្យ​អ្នក​អនុវត្តន៍​ហិរញ្ញវត្ថុ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ។​

(សំឡេង​លោក​ អូន ព័ន្ធមុនីរ័ត្ន)

សូមបញ្ជាក់​ថា​ នេះ​គឺ​ជាកិច្ច​ពិភាក្សា​លើក​ទី២​ហើយ​ ទៅ​លើ​គោល​ការណ៍​គ្រប់គ្រង​ចំណាយ​រដ្ឋ​នេះ​ ដើម្បី​ឈាន​ទៅ​ប្រើប្រាស់​ជា​សាធារណៈ។​

គោលការណ៍​នីតិ​វិធី​នេះ​ បាន​និយាយ​អំពី​វិធី​ចំណាយ​ និង​បែប​បទ​ត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​ចរន្ត​ថ្នាក់​ជាតិ​ ប្រព័ន្ធ​គ្រប់គ្រង​ និង​ត្រួត​ពិនិត្យ​ចំណាយ​ថវិកា​ ការ​ចំណាយ​បុរេប្រទាន​ និង​ការ​ចំណាយ​ថវិកា​កម្មវិធី។​

លោក​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ធ្វើ​ការ​បង្ហាញ​នូវ​សារសំខាន់​នៃ​ការ​អនុវត្ត​គោលការណ៍នេះ​ នៅ​ក្នុង​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុជា​តិ។​

(សំឡេង​លោក អូន ព័ន្ធមុនីរ័ត្ន)

សូម​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​អនុវត្តន៍​កម្មវិធី​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​លើក​ទី​១​ ដែល​បាន​ធ្វើ​ការ​កែលំអ​ប្រសិទ្ធភាព​ប្រមូល​ចំណូល​ជាតិ​ ហើយ​កំពុង​អនុវត្តន៍​ដំណាក់​កាល​ទី​២​ នេះ ​ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ពេល​ចំណាយ​ថវិកា​រដ្ឋ។​

លោក​ អូន ព័ន្ធមុនីរ័ត្ន ​បាន​លើក​អំពី​គម្រោង​ឈាន​ទៅ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ជាតិ​តាម​ប្រព័ន្ធ​ទំនើប​ ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​ចំណាយ​រដ្ឋ ​មាន​សកម្មភាព​អាច​ទុក​ចិត្ត​បាន។​

(សំឡេងលោក អូន ព័ន្ធមុនីរ័ត្ន)

សូមបញ្ជាក់​ថា​ មន្រ្តី​សង្គម​ស៊ីវិល​កន្លង​នេះ​ តែងតែ​លើក​អំពី​ភាព​មិនត្រឹមត្រូវ​របស់​មន្រ្តី​ហិរញ្ញវត្ថុ​ នៅ​ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ​ និង​រាយការណ៍​ដោយ​មិន​ស្មោះ​ត្រង់។​

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​មន្រ្តីហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា​ កិច្ចពិភាក្សាមួយ​ថ្ងៃនេះ​នឹង​បញ្ចប់​ទៅ​លើ​គោលការណ៍​នីតិវិធី​គ្រប់គ្រង​ចំណាយ​ជាតិ​ ហើយ​បោះពុម្ព​ដាក់​ឲ្យ​ប្រើប្រាស់​ទូទាំង​ប្រទេស​ ដើម្បី​ឈាន​ជា​បណ្តើរៗ​ ទៅ​បង្កើន​ការ​គ្រប់គ្រង​ចំណាយ​ថវិកា​ជាតិ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។