ស្ថាន​ភាព​តម្រូវ​ការ​កម្លាំង​ពល​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បញ្ហា​ពល​ករ​ធ្វើ​ចំណាក​ស្រុក

ស្ថាន​ភាព​តម្រូវ​ការ​កម្លាំង​ពល​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បញ្ហា​ពល​ករ​ធ្វើ​ចំណាក​ស្រុក

ស្ថាន​ភាព​តម្រូវ​ការ​កម្លាំង​ពល​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បញ្ហា​ពល​ករ​ធ្វើ​ចំណាក​ស្រុក

ដាក់បញ្ចូលថ្ងៃ 13 December 2012, 17:10 AEDT

ប្រធាន​បទថ្ងៃ​នេះ​គឺ​​ជុំវិញ​ស្ថាន​ភាព​តម្រូវ​ការ​កម្លាំង​ពល​កម្ម​នៅ​ ក្នុង​ប្រទេស​កម្ពុជា និង​បញ្ហា​ដែល​ពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ ក្រៅ​ប្រទេស​។

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​​មាន​ប្រសាសន៍​នៅ​ពិធី​សម្ពោធ​អគារ​របស់​ក្រសួង​ការ​ងារ​ លោក​នាយក​រដ្ឋមន្រ្ដី​ ហ៊ុន សែន​ ​បាន​អំពាវ​នាវ​កុំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​ដទៃ ប៉ុន្ដែ​គួរ​ងាក​មក​រក​ការ​ងារ​នៅ​ក្នុង​កម្ពុជា​របស់​ខ្លួន​វិញ​ដើម្បី​​​បញ្ចៀស​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់, ការ​កេង​ប្រវ័ញ្ច​ និង​ភាព​ប្រ​ថុយ​ប្រ​ថាន​នៅ​តាម​ប្រទេស​ទាំង​នោះ​ និង​ការ​ជឿតាម​មេ​ខ្យល់។

លោក​នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន​ បាន​ប្រកាស​ថា កម្ពុជា​សព្វ​ថ្ងៃ​កំពុង​ខ្វះ​ខាត​កម្លាំង​ពល​កម្ម​ពិត​ប្រាកដ​លើ​វិស័យ​ធំៗ​ដូច​ជា​វិស័យ​កសិកម្ម, កសិឧស្សាហកម្ម, ទេសចរណ៍, សំណង់ និង​វិស័យ​កាត់​ដេរ។ ​

លោក​ ហ៊ុន សែន​ បាន​ប្រកាស​អំពាវ​នាវ​ឲ្យ​មាន​កា​រយក​ចិត្ដ​ទុក​ដាក់​លើ​ប្រាក់​បៀវត្សរ៍​កម្មករ, ស្ថាន​ភាព និង​សុវត្ថិភាព​នៅ​កន្លែង​​ការ​ងារ​ និង​សិទ្ធិ​ការ​ងារ។ ក្រៅ​ពី​នេះ លោក​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​កម្មករ​​ជាង​១៦០០នាក់​ដែល​បាន​ដួល​សន្លប់​​នៅ​ឆ្នាំ​២០១២​នេះ​ផង​ដែរ ដើម្បី​ធ្វើ​ការ​កែ​តម្រូវ​ប្រព័ន្ធ​ការ​ងារ​ឲ្យ​បាន​សម​រម្យ​។

តាម​តួលេខពី​ក្រសួង​ការ​ងារ​​មាន​ប្រជា​ជន​គ្រប់​អាយុ​ធ្វើ​ការ​ចំនួន​ប្រមាណ​​៨លាន​នាក់ ក្នុង​នោះ​មាន​ពល​រដ្ឋ ៧លាន​​នាក់​មាន​ការ​ងា​រធ្វើ។ បើ​ពិនិត្យ​មើល​ទៅ​លើ​​ពល​រដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មាន​ជាង​២​សែន​នាក់ ក្នុងនោះ​មាន​ជាង​១​សែន ៦ម៉ឺន​នាក់​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈមមុខ​នឹង​ការ​បញ្ជូន​ត្រឡប់​វិញ ឬ​ប្រឈមមុខ​ខ្ពស់​ទៅ​នឹង​ការ​កេង​ប្រវ័ញ្ច និង​កា​រធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ថៅ​កែ​។

វិទ្យុ​អូស្រ្ដាលី​មាន​កិតិ្ដយស​ដោយ​មាន​​លោក មឿន តុលា ប្រធាន​កម្មវិធី​ការ​ងារ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ច្បាប់​សហគមន៍ (Community Legal Education Centre) ​​ចូល​រួម​ពិភាក្សា​អំពី​បញ្ហា​ទាំង​នេះ​។

លោក មឿន តុលា បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ថា ជា​សរុប​កម្មករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ស្រប​ច្បាប់​មាន​ប្រមាណ​២ សែន ២ម៉ឺន​នាក់ ហើយ​ប្រមាណ ជា​ជាង​៧​សែន​នាក់​ទៀត​ គឺ​មិន​ដឹង​ច្បាស់​ ហើយ​ទំនង​ជា​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ក្រៅ​ប្រទេស ក្នុង​នោះ​មាន​​ប្រមាណ​១​សែន ៦ម៉ឺន​នាក់​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។