​ក្រសួង​សង្គម​កិច្ច​សរសើរ​ចំពោះ​សកម្មភាព​ជួយ​កុមារ​ និង​សង្គម​របស់​អង្គការ​សង្គម​ស៊ីវិល

​ក្រសួង​សង្គម​កិច្ច​សរសើរ​ចំពោះ​សកម្មភាព​ជួយ​កុមារ​ និង​សង្គម​របស់​អង្គការ​សង្គម​ស៊ីវិល

​ក្រសួង​សង្គម​កិច្ច​សរសើរ​ចំពោះ​សកម្មភាព​ជួយ​កុមារ​ និង​សង្គម​របស់​អង្គការ​សង្គម​ស៊ីវិល

ដាក់បញ្ចូលថ្ងៃ 14 December 2012, 17:40 AEST

នាព្រឹក​ថ្ងៃទី​១៤​ ខែ​ធ្នូ​នេះ ​អង្គការ​ហ្គូដណេប៊ឺ ​ឬ​អង្គការ​អ្នក​ជិត​ខាង​ល្អ​ បាន​បើក​កិច្ច​ប្រជុំ​ផែនការ​សកម្មភាព​ក្នុង​ការ​ជួយ​ដល់​កុមារ​ និង​សហគមន៍ ​សម្រាប់​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ជាមួយ​នឹង​ការ​លើក​សរសើរ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ស​ង្គ​ម​កិច្ច។

ថ្នាក់​ដឹកនាំ​ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន​ និង​យុវនីតិ​សម្បទា​បាន​សាទរ​ចំពោះ​លទ្ធផល​ការងារ​របស់​អង្គការ​ហ្គូដណេប៊ឺ​កម្ពុជា​ នៅ​ក្នុង​ការ​ជួយ​កុមារ​ និង​សហគមន៍។​ លោក​ នឹម ថូត ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​បាន​មាន​ប្រសាសន៍​ដោយ​បញ្ជាក់​ថា​ សកម្មភាព​របស់​អង្គការ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ​ បាន​ជួយ​ទៅ​ដល់​ការងារ​រដ្ឋាភិបាល។​

(សំឡេង​លោក នឹម ថូត)

សូមបញ្ជាក់ថា ​អង្គការហ្គូដណេប៊ឺ​កម្ពុជា​បាន​ចាប់​ផ្តើម​សកម្មភាព​នៅ​ប្រទេស​កម្ពុជា​ ពី​ឆ្នាំ​២០០២​ ដោយ​ធ្វើ​សកម្មភាព​នៅ​ភ្នំពេញ​ បាត់ដំបង​ និង​បន្ទាយ​មានជ័យ។​

លោក​ ខួង សុភ័ក្ត ​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​នេះ​បាន​បង្ហាញ​អំពី​រូបភាព​ជួយ​របស់​អង្គការ​នេះ​ចំពោះ​កុមារ​ និង​សហគមន៍។​

(សំឡេង​លោក ខួង សុភ័ក្ត)

សូមបញ្ជាក់ថា​ អង្គការ​នេះ​ធ្វើ​សកម្មភាព​ជួយ​ឧបត្ថម្ភ​អាហារ​ដល់​កុមារ​ ជួយ​ទំនុក​បម្រុង​ដល់​ការ​សិក្សារ​របស់​កុមារ​ និង​ថែរក្សា​ការពារ​សុវត្ថិភាព​កុមារ។​ នៅ​ក្នុង​ពេល​ដែល​កុមារ​រាប់​ម៉ឺន​សែន​នាក់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ ធ្វើ​ពលកម្ម​ ដើម្បី​ជួយ​គ្រួសារ​ និង​គ្មាន​ឱកាស​បាន​ទៅ​សាលារៀន។​

លោក​ ខួង សុភ័ក្ត ​បាន​បញ្ជាក់​ថា​ មាន​ការ​ជួយ​ផ្នែក​មុខរបរ​ដល់​ឪពុក​ម្តាយ​ ដើម្បី​ឲ្យ​កុមារ​មាន​លទ្ធភាព​បាន​ទៅ​សាលា។​

(សំឡេង​លោក ខួង សុភ័ក្ត)

លោកនាយក​ប្រចាំ​ប្រទេស​បាន​ឲ្យ​ដឹងថា​ ក្នុង​១​ឆ្នាំ​ៗអ​ង្គការ​នេះ ​ប្រើប្រាស់​អស់​ប្រាក់​ប្រមាណ​៧០​ម៉ឺន​ដុល្លា។ ​លោក​បាន​បញ្ជាក់​អំពី​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។​

(សំឡេង​លោក ខួង សុភ័ក្ត)

សូមបញ្ជាក់ថា​ អង្គការហ្គូដណេប៊ឺ​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​ និង​ការ​តស៊ូមតិ​នៅ​ថ្នាក់​ជាតិ​ ដើម្បី​គាំពារ​កុមារ​កម្ពុជា។​

អង្គការ​នេះ ​ជា​អង្គការ​មនុស្សធម៌​អន្តរជាតិ​នៅ​លើ​ពិភព​លោក​ ដោយ​មាន​ទីតាំង​នៅ​២៩​ប្រទេស។​កុមារ​នៅ​ក្រៅ​ខេត្ត​បាត់ដំបង​ បន្ទាយមានជ័យ​ និង​រាជធានី​ភ្នំពេញ ​ចង់​ឲ្យ​អង្គការ​នេះ​ ពង្រីក​សកម្មភាព​ទៅ​ជួយ​កុមារ​នៅ​តំបន់​របស់​ពួក​គេ​ផង​៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។