កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​សម្រាប់​ឆ្នាំ​២០១២​

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​សម្រាប់​ឆ្នាំ​២០១២​

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​សម្រាប់​ឆ្នាំ​២០១២​

ដាក់បញ្ចូលថ្ងៃ 14 December 2012, 17:27 AEST

កិច្ចប្រជុំ​រយៈពេល​ពី​រ​ថ្ងៃ​នៃ​ក្រុម​អ្នក​ដាំ​បន្លែ​សរីរាង្គ​ ចំនួន ​៥៥​នាក់ ​មក​ពី​ខេត្ត​ចំនួន​៤ ​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ក្នុង​ពេល​អនាគត​ ដើម្បី​ឲ្យ​អ្នក​ដាំ​បន្លែ​មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​អ្នកដាំបន្លែ​អាជីព​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ដែល​មាន​យ៉ាង​ខ្លាំង​នោះ។

កាល​ពីព្រឹក​មិញ​នេះ​ លោក​ ហ៊ីម​ ខទៀត ​ជា​មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ អង្គការ​សេដាក​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio ​Australia ​អំពី​កិច្ច​ជួប​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​សម្រាប់​ឆ្នាំ​២០១២​ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​សេដាក​ ដោយមានកសិករ​មកពី​ខេត្ត​កំពង់ឆ្នាំង​ កំពង់ស្ពឺ ​តាកែវ​ និង​កំពត​ចូលរួម។​

(សំឡេងលោក ហ៊ីម​ ខទៀត) ​

លោក​ ហ៊ីម​ ខទៀត ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ការ​ពិភាក្សា​ថ្ងៃ​ដំបូង​ម្សិលមិញ​នេះ​ដែល​ប្រជាកសិករ​បាន​ចែក​រំលែក​ពី​បទពិសោធន៍​ និង​ឱកាស​ក្នុង​ការ​ដាំ​បន្លែ​សរីរាង្គ។​

(សំឡេងលោក ហ៊ីម​ ខទៀត)

លោក​ ហ៊ីម ខទៀត ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ពី​តម្រូវការ​នៃ​បន្លែ​ និង​ការ​ចំណាយ​ទិញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា។

(សំឡេងលោក ហ៊ីម​ ខទៀត) ​

​លោក​ ហ៊ីម ខទៀត ​បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​ទីផ្សារ​បន្លែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

(សំឡេងលោក ហ៊ីម​ ខទៀត)

លោក​ ហ៊ីម ខទៀត ​មាន​ប្រសាសន៍​បង្ហាញ​ពី​កត្តា​សុខភាព​ដែល​នាំ​ឲ្យ​មាន​តម្រូវការ​ខ្ពស់​នៃ​បន្លែ​សរីរាង្គ​នៅ​កម្ពុជា។​

(សំឡេងលោក ហ៊ីម​ ខទៀត)

សម្រាប់​ថ្ងៃទី​២​នៃ​កិច្ចប្រជុំ​អ្នក​ផលិត​បន្លែ​នេះ​ លោក​ ហ៊ីម ខទៀត ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ កសិករ​នឹង​ពិភាក្សា​លម្អិត​ដើម្បី​ចាប់​យក​ឱកាស​ជា​អ្នក​ផលិត​បន្លែ​អាជីព។

(សំឡេងលោក ហ៊ីម​ ខទៀត)

លោក​ ហ៊ីម ខទៀត ​បាន​បន្ថែម​ទៀត​ថា​ ក្រុម​កសិករ​ក៏បាន​មើល​ឃើញ​ពី​សារសំខាន់​នៃ​ទីផ្សារ​បន្លែ​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

(សំឡេងលោក ហ៊ីម​ ខទៀត)

លោក​ ហ៊ីម​ ខទៀត ​ជា​មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃអង្គការ​សេដាក)

ក្រៅ​ពី​អង្គការ​សេដាក​ ក៏​មាន​អង្គការ​សង្គ​ម​ស៊ីវិល​មួយ​ចំនួន​ទៀត​ ក៏ដូចជា​ក្រសួង​កសិកម្ម​កំពុង​ធ្វើ​សកម្ម​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​បន្លែ​ និង​កសិផល​តាម​បែប​សរីរាង្គ​មាន​ប្រយោជន៍​ដល់​សុខភាព​ផង​ដែរ៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។