យុទ្ធនាការ​​ឈាន​ទៅ​កាត់​បន្ថយ​ទាំង​ស្រុង​នូវ​ការ​ចម្លង​មេរោគ​អេដស៍ត្រឹម​ឆ្នាំ​២០២០ នៅ​ខេត្ត​សៀមរាប

យុទ្ធនាការ​​ឈាន​ទៅ​កាត់​បន្ថយ​ទាំង​ស្រុង​នូវ​ការ​ចម្លង​មេរោគ​អេដស៍ត្រឹម​ឆ្នាំ​២០២០ នៅ​ខេត្ត​សៀមរាប

យុទ្ធនាការ​​ឈាន​ទៅ​កាត់​បន្ថយ​ទាំង​ស្រុង​នូវ​ការ​ចម្លង​មេរោគ​អេដស៍ត្រឹម​ឆ្នាំ​២០២០ នៅ​ខេត្ត​សៀមរាប

ដាក់បញ្ចូលថ្ងៃ 14 December 2012, 17:38 AEST

កាល​ពី​ព្រឹកថ្ងៃ​ទី​១៤​ព្រឹក​​មិញនេះ អាជ្ញា​ធរ​ខេត្ត​សៀម​រាប សហ​ការ​ជា​មួយ​នឹង​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជ​ងឺ​អេដស៍ ​បាន​រៀប​ចំ​ទិវា​ពិភព​លោក​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ឆ្នាំ​២០១២ ក្រោម​ប្រ​ធាន​បទ ដំ​ណើរ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ទាំង​ស្រុង​នូវ​ការ​ចម្លង​មេរោគ​អេដស៍ត្រឹម​ឆ្នាំ​២០២០ បន្ទាប់​បាន​សិក្សា​ឃើញ​ថា បញ្ហា​ចម្លង​ជំ​ងឺ​អេដស៍នេះ បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។

លោក​ ក្រូស សារ៉ាត់ ប្រ​ធាន​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​សៀម​រាប​ បាន​មាន​ប្រ​សាសន៍​ថា​ ​នា​បច្ចុ​ប្បន្ន​នេះ បញ្ហា​ជំ​ងឺ​អេដស៍​មិន​ទាន់​មាន​ឱសថ​ណា​អាច​ព្យា​បាល​បាន​ជា​សះ​ស្បើយ​នៅ​ឡើយ​​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជំ​ងឺ​ប្រ​ភេទ​នេះ នៅ​​បន្ត​ការរីក​រាល​ដាលនៅ​ទូ​ទាំង​ពិ​ពភ​លោក ដែល​ធ្វើ​ឲ្យ​ពិ​ភព​លោក​ទាំង​មូល​​បាន​កំ​ណត់​យក​ថ្ងៃ​ទី​១ ខែ​ធ្នូ រៀង​រាល់​ឆ្នាំ​​ជា​ទិវា​ពិភព​លោក​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍​ ហើយ​ការ​ប្រារព្ធ​ទិ​វា​នេះ​នៅ​ពេល​នេះ ក្នុង​គោល​បំ​ណង​ដាស់​ស្មា​រតី​ដល់​ប្រ​​ជា​ពល​រដ្ឋ​ទូ​ទៅ ឲ្យ​ចង​ចាំ​​ពី​គ្រោះ​ថ្នាក់នៃ​ការ​ចម្លង​និង​ផ្ទុក​មេរោគ​អេដស៍ ដើម្បី​រួម​គ្នា​ទប់​ស្កាត់ ។

​លោក​បាន​បញ្ជាក់​ទៀត​ថា តាម​របាយ​ការណ៍​របស់​អង្គ​ការ​UNAIDS ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា ទូ​ទាំង​ពិ​ភព​លោក​មាន​មនុស្ស​ប្រ​មាណ​៣៤​លាន​នាក់ មាន​ផ្ទុក​មេរោគ​អេដ៍​ ក្នុង​នោះ​អ្នក​កើត​ថ្មី​ចំ​នួន​ប្រ​មាណ​២​លាន​នាក់ ហើយ​បាន​ស្លាប់​បាត់​បង់ជីវិត​ប្រ​មាណ​១,៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​សម្រាប់​កម្ពុជា មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំ​នួន​ប្រ​មាណ​៧៥.០០០​នាក់ ។

(សំ​ឡេងលោក ក្រូស សារ៉ាត់)

បង​ប្រុស​ម្នាក់​ដែល​បាន​ផ្ទុក​មេរោគ​អេដ​ស៍​ជា​ច្រើន​ឆ្នាំ​មក​នោះ បាន​អំ​ពាវ​នាវ​ដល់​យុវ​ជន​ទាំង​អស់​ កុំ​បណ្តោយ​ខ្លួន​ឲ្យ​កើត​មាន​ជំ​ងឺ​នេះ និង សុំ​កុំ​ឲ្យ​មាន​ការ​រើស​អើង​ចំ​ពោះ​អ្នក​ផ្ទុក​មេរោគ​អេដ​ស៍ ។

(សំ​ឡេងបង​ប្រុស​) 

លោក​ស្រី ប្រាំង ចន្ធី ប្រ​ធាន​កម្ម​វិធី​នៃ​អង្គ​ការ​សង្គ្រោះ​កុ​មារ​​អន្តរ​ជាតិ បាន​​ទទួល​ស្គាល់​ថា មាន​កុមារ​ជា​ច្រើន​ត្រូវ​កំ​ព្រា ​ព្រោះ​ឪពុក​ម្តាយ​បាន​ស្លាប់​ដោយ​សារ​ជំ​ងឺ​អេដស៍ ។

(សំ​ឡេងលោក​ស្រី ប្រាំង ចន្ធី)

លោក សង់​ រី​ហា អភិ​បាល​រង​ខេត្ត​សៀម​រាប​បាន​មាន​ប្រសាសន៍​ថា ការ​ថយ​ចុះ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍នេះ គឺ​មិន​មែន​ជា​ការ​ចៃ​ដន្យ​នោះ​ទេ គឺ​ជាការ​​ចូល​រួម​យ៉ាង​សកម្ម​របស់​រាជ​រដ្ឋា​ភិ​បាល រួម​សហ​ការ​គ្នា​សង្គម​ស៊ី​វិល​ផ្សេង​ៗ​ទៀត ក្នុង​ការ​ប្រ​យុទ្ធ​ប្រឆាំង​​​ចំ​ពោះ​ការ​ឆ្លង​រីក​រាល​ដាល​នេះ ហើយ​ក៏​សូម​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត ដើម្បី​​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ទាំង​ស្រុង​នូវ​ការ​ចម្លង​មេរោគ​អេដស៍ត្រឹម​ឆ្នាំ​២០២០​ ហើយ​ប្រ​ការ​សំ​ខាន់​គឺ​ត្រូវ​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ឲ្យ​បាន​មួយរយ​ភាគ​រយ និង​ចំ​ពោះ​អ្នក​ជំ​ងឺ​ត្រូវ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ ។

សូម​បញ្ជាក់​ថា នៅ​ទូ​ទាំង​ខេត្ត​សៀម​រា​មាន​មណ្ឌល​សម្រាប់​ផ្តល់​ប្រឹក្សា​ និង ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រ​ចិត្ត និងលាក់​ការណ៍​​សំ​ងាត់ ចំ​នួន១៦​កន្លែង៕

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។