អតីត​​ប្រធាន​រដ្ឋ​សភាជាតិ​អូស្រ្តាលី Peter Slipper ​ជ្រះ​ស្រឡះ​ពី​ការ​ចោទ​ប្រកាន់​

អតីត​​ប្រធាន​រដ្ឋ​សភាជាតិ​អូស្រ្តាលី Peter Slipper ​ជ្រះ​ស្រឡះ​ពី​ការ​ចោទ​ប្រកាន់​

អតីត​​ប្រធាន​រដ្ឋ​សភាជាតិ​អូស្រ្តាលី Peter Slipper ​ជ្រះ​ស្រឡះ​ពី​ការ​ចោទ​ប្រកាន់​

ដាក់បញ្ចូលថ្ងៃ 15 December 2012, 15:51 AEST

ជា​ផ្នែក​នៃ​ការ​ស្វែង​យល់​អំពី​ប្រទេស​អូស្រ្តាលី ថ្ងៃ​នេះ​វិទ្យុ​អូស្រ្តាលី​សូម​ពិនិត្យ​មើល​លើ​ទិដ្ឋ​ភាព​នៃ​​ឆាក​​នយោ​បាយ ​ជាតិ​របស់​ប្រទេស​អូស្រ្តាលី​ក្នុង​សប្ដាហ៍​នេះ ដោយ​មាន​ការ​វិវឌ្ឍថ្មី​មួយ​ទាប់​ពី​តុលា​ការ​បាន​សម្រេច​ក្ដី​​លើ​ករណី​ របស់​លោក Peter Sipper ជា​​អតីត​ប្រធាន​រដ្ឋ​សភាព​ដែល​ជា​ទូទៅ​គេ​ថា​លោក​ពិត​ជាមាន​កំហុស​ ប៉ុន្តែ​លទ្ធផល​នៃ​សាល​ក្រម​ផ្ទុយ​គ្នា​ស្រឡះ។

រដ្ឋ​សភា​ជាតិ​របស់​ប្រទេស​អូស្រ្តាលី​បាន​ផ្អាក​ការ​បើក​សម័យ​ប្រជុំ​សម្រាប់​ឆ្នាំ​២០១២​កាល​ពី​ចុង​ខែ​វិច្ឆិកា ដោយ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ជជែក​ដេញ​ដោល​គ្នាលើ​គោល​នយោបាយ​ ​រវាង​អ្នក​នយោ​បាយ​របស់​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​។

ក្នុង​ចំណោម​បញ្ហា​នយោបាយទាំង​នោះមេដឹកនាំ​ទាំង​ពីរ​បានប្រើ​ប្រាស់​វោហាស្រ្ត​​ដើម្បី​ត​ទល់​ទល់​នៅ​ចំពោះ​មុខ​នឹង​គ្នា​ដើម្បី​ការ​ពារ​កិត្តិ​នាម​និង​រក្សា​ភាព​ស្អាត​ស្អំ​ និង​រ​ក្សា​គុណ​សម្បត្តិ​នៃ​ភាព ជា​អ្នក​ដឹក​នាំ​។ ​​​លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី​ Julia Gillard ​បាន​រង​ការ​ចោទ​សួរ​ដេញ​ដោល​​ល្អិត​ល្អន់​អំពី​របាយការណ៍​​ចោទ​ប្រកាន់​ថា​ ​លោក​ស្រី​បាន​ប្រព្រឹត្ត​អំ​ពើ​ឆ្គាំ​ឆ្គង​នឹង​អាជីព នៅ​ក្នុង​ការ​ងារ​ចាស់​ជាង​១៧​ឆ្នាំ​មុន​​របស់​ស្រី​​​ដែល​កាល​នោះ​លោកស្រី​ជា​មេធាវី​នៅ​ក្រុម​ហ៊ុន​ច្បាប់​មួយ​។ ប៉ុន្តែ​នៅ​ទី​បំផុត​លោកស្រី​ Julia Gillard ​បាន​រួច​ផុតខ្លួន​​ជ្រះ​ច្រឡះ​ពី​ការ​មន្ទិល​សង្ស័យ​នានា​។

សភាពការណ៍​​បាន​ស្ងប់​អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍ រហូត​មក​ទល់​នឹង​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ជា​ពេល​ដែល​តុ​លាការ​បាន​ប្រកាស​សាល​ក្រម​ថា​នឹង​​បញ្ចប់​រឿង​ក្ដី​របស់​អតីត​ប្រធាន​រដ្ឋ​សភា​លោក​ Peter Slipper ដែល​បាន​ជា​បណ្ដឹង​ពី​​បំពាន​សិទ្ធិ​មន្រ្តី​ក្រោយ​ឱវាទ​ដោយ​ប្រើ​ប្រាស់​សម្ដី​ខ្មាស់​អៀន​ផ្លូវ​ភេទ៕

អ្នក​ចូល​រួម​ចំណែក

យុទ្ធ ឈាង

យុទ្ធ ឈាង

ពិធីករ/​ពិធីការិនី

លោក​​ឈាង​ជា​ពិធីករ/ផលិតករ ដែល​នាំ​មក​ជូន​លោក​អ្នក​នាង​កញ្ញា​នូវ​ព័ត៌មាន​ប្រចាំ​ថ្ងៃ, ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​នាទី​សុខភាព​រៀង​រាល់​ថ្ងៃ​ពុធ។

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។