ការ​បោះ​ជំ​រំ​យុវជនជា​សកល​ឆ្នាំ២០១២​នៅ​ខេត្ត​សៀម​រាប

ការ​បោះ​ជំ​រំ​យុវជនជា​សកល​ឆ្នាំ២០១២​នៅ​ខេត្ត​សៀម​រាប

ការ​បោះ​ជំ​រំ​យុវជនជា​សកល​ឆ្នាំ២០១២​នៅ​ខេត្ត​សៀម​រាប

ដាក់បញ្ចូលថ្ងៃ 19 December 2012, 17:43 AEDT

ក្រ​សួង​អប់​រំ​យុវ​ជន​ និង​កីឡា បាន​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ជំ​រំ​យុវជនជា​សកល​​​ជា​ទ្រង់​ទ្រាយ​ធំ​មួយ​នៅ​ខេត្ត​សៀម​រាប ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​ ក្រោម​ប្រ​ធាន​បទ​ការ​បោះ​ជំ​រំ​ដើម្បី​អភិ​វឌ្ឍ​យុវ​ជន​ ក្នុង​គោល​បំ​ណង​ផ្តល់​ចំ​ណេះ​ដឹង​បំ​ណិន​ជី​វិត និង​ការ​សិក្សា​តាម​បែប​លក្ខណៈ​អប់​រំ​ក្រៅ​ប្រ​ព័ន្ធ ដើម្បី​អភិ​វឌ្ឍសមត្ថ​ភាព​យុវជន​ឲ្យ​ក្លាយ​ទៅ​ជា​ធន​ធាន​មនុស្ស​ដ៏​ប្រ​សើរ​សម្រាប់​សង្គម​កម្ពុជាទៅ​ថ្ងៃ​អនា​គត។

មាន​យុវ​ជន​ជា​និស្សិតចំ​នួន​៣៧២​នាក់​ មក​ពី​បណ្តា​គ្រឹះ​ស្ថាន​ឧត្តម​សិក្សារដ្ឋ​ និង​ឯក​ជន ​គ្រប់​ខេត្ត​​ក្នុង​ប្រ​ទេស​កម្ពុជា​និង​រាជ​ធា​នី​ភ្នំពេញ​​ចំ​នួន​៣៤​គ្រឹះ​ស្ថាន រួម​ជា​មួយ​និស្សិត​មក​ពី​ប្រ​ទេស​គុយ​បា ចំ​នួន​៤​នាក់​ផង បាន​មក​ជួប​ជុំ​គ្នានៅ​ខេត្ត​សៀម​រាប ដើម្បី​​បោះ​ជំ​រំ​ជា​សកល ក្រោម​ប្រ​ធាន​បទ​ការ​បោះ​ជំ​រំ​ដើម្បី​អភិ​វឌ្ឍ​យុវ​ជន​ ។

ថ្លែង​នៅ​ក្នុង​ឱ​កាស​នៃ​ការ​បើក​ការ​បោះ​ជំ​រំ កាល​ពី​ព្រ​លប់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ម្សិល​មិញ​​នេះ លោក អ៊ឹម សិទ្ធី រដ្ឋ​មន្រ្តី​ក្រ​សួង​អប់​រំ​យុវ​ជន​និង​កីឡា បាន​មាន​ប្រ​សាសន៍​ថា នេះ​ជា​ការ​បោះ​ជំ​រំ​រដូវ​ក្តៅ​លើក​ទី​៣ សម្រាប់​ឆ្នាំ​២០១២ ក្នុង​គោល​បំ​ណង​ផ្តល់​ចំ​ណេះ​ដឹង និងបំ​និន​ជី​វិត ជា​ពិ​សេស​ បង្កើន​ចំ​ណង​មិត្ត​ភាព សាមគ្គី​ភាព​និង​មាន​គំនិត​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អភិ​វឌ្ឍសមត្ថ​ភាព​ខ្លួន ​ឲ្យ​ក្លាយ​ទៅ​ជា​ធន​ធាន​មនុស្ស​ដ៏​ប្រ​សើរ សម្រាប់​សង្គម​កម្ពុជាទៅ​ថ្ងៃ​អនា​គត។

(សំ​ឡេងលោក អ៊ឹម សិទ្ធី)

លោក​បាន​រំ​ពឹង​ថា តាម​រយៈ​នៃ​ការ​បោះ​ជំ​រំ​នេះ នឹង​ធ្វើ​ឲ្យ​យុវ​និស្សិត​ទាំង​អស់ កាន់​តែ​ទទួល​បាន​នូវ​បទ​ពិ​សោធន៍​ថ្មី​ៗ​បន្ថែម​ទៀត ក្រៅ​ពី​ការ​សិក្សា​នៅ​ក្នុង​សាលា​រៀន។

(សំ​ឡេងលោក អ៊ឹម សិទ្ធី)

អភិ​បាល​រង​ខេត្ត​សៀម​រាប លោក ប៊ុន ថា​ឫទ្ធិ ក៏​បាន​សម្តែង​នូ​វ​ការ​គាំទ្រ ចំ​ពោះ​យុវ​និស្សិត​ទាំង​អស់ ដែល​ជ្រើស​រើស​យក​ខេត្ត​សៀម​រាប សម្រាប់​ការ​បោះ​ជំ​រំ​ជា​សកល​លើក​ទី​៣ ឆ្នាំ​២០១២​នេះ។

(សំ​ឡេងលោក ប៊ុន ថា​ឫទ្ធិ)

បើ​តាម​ការ​បញ្ជាក់​របស់​លោក ជីវ រដ្ឋា អគ្គ​នាយក​រង នៃ​អគ្គ​នាយក​ដ្ឋាន​យុវ​ជន​ក្រ​សួង​អប់​រំ​យុវ​ជន​និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នៃ​ការ​បោះ​ជំ​រំ​នេះ យុវ​ជននឹង​ធ្វើ​សកម្ម​ភាព​រយៈ​ពេល​៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ដែល​ផ្តោត​ទៅ​លើការ​សិក្សា​អំ​ពី​ប្រ​វត្តិ​សាស្ត្រ ការ​បោស​សំ​អាត​សម្រាម​នៅ​រមណី​យដ្ឋាន​ភ្នំ​គូលែន និងការ​ចុះ​ជួយ​ច្រូត​ស្រូវ​នៅ​តាម​សហ​គមន៍ រួម​ជា​មួយ​នឹង​ការ​ងារ​ផ្សេង​ៗ​​មួយ​ចំ​នួន​ ជា​ច្រើន​ទៀត៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។