វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​នៅ​តាម​ព្រំដែន

វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​នៅ​តាម​ព្រំដែន

វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​នៅ​តាម​ព្រំដែន

ដាក់បញ្ចូលថ្ងៃ 19 December 2012, 17:36 AEST

ចាប់​ពីថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃទី​២១​ ខែ​ធ្នូ​នេះ​ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​មាន​ឈ្មោះ​ជាភាសា​អង់គ្លេស​ថា International ​Organisation​ for ​Migrantion ​ហៅ​កាត់​ថា ​អង្គការ​ IOM កំពុង​បើក​វគ្គ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែនចំនួន​៤​ ដោយ​មាន​មន្ត្រី​អនុវត្ត​ច្បាប់​ចំនួន ​៣១នាក់​មក​ចូល​រួម​ ក្នុង​​នោះ​មាន​នគរបាល​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្ធារ​អន្តរជាតិ​ រួម​ទាំង​ប៉ូលិស​អន្តោប្រវេសន៍​ថៃចំនួន ៦នាក់​​ ក៏​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរមនុស្ស​ក្នុង​ខេត្ត​កោះកុង។​

(សំឡេងលោក ហង្ស រ៉ាណ្ណាស្សា)

អំបាញ់​មិញ​នេះ​ជា​ប្រសាសន៍​របស់​លោក ហង្ស រ៉ាណ្ណាស្សា ​មន្ត្រី​គម្រោង​ជំនួយ​ការ​ច្បាប់​មក​ពី​អង្គការ ​IOM  ​ប្រាប់​ Radio Australia ​កាល​ពី​ព្រឹក​មិញ​នេះ។​

​លោក ហង្ស រ៉ាណ្ណាស្សា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះ​បណ្ដាល​នេះ​​មាន​បំណង​២​គឺ​ ពង្រឹង​ជំនាញ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​នៃ​មន្ត្រី​ឈរ​ជើង​តាម​ព្រំ​ដែន​ជាមួយ​មន្ត្រី​នៃ​ភាគី​ប្រទេស​ជិត​ខាង។​

(សំឡេងលោក ហង្ស រ៉ាណ្ណាស្សា)

​លោក ហង្ស រ៉ាណ្ណាស្សា  បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះ​បណ្ដាល​នេះ​គឺ​គ្រាន់​តែ​ជា​សកម្មភាព​នៃ​គម្រោង​មួយ​របស់​អង្គការ​ IOM ​ប៉ុណ្ណោះ​ ដោយ​នេះ​គឺ​ជា​វគ្គ​ទី​បី​នៅ​ក្នុង​ដំណាក់​កាល​ទី​បី។​

(សំឡេងលោក ហង្ស រ៉ាណ្ណាស្សា)

លោកស្រី​ យូ ប៉ូលីវុធ​ ស្នងការ​រង​នគរបាល​ខេត្ត​កោះកុង​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​បាន​មាន​ប្រសាសន៍​ថា​ ខេត្ត​កោះ​កុង​មិន​មាន​ការ​ជួញដូរ​មនុស្ស​ទេ​ តែ​ជា​កន្លែង​ដែល​មាន​ការ​ឆ្លង​កាត់​នៃ​ការ​ជួញដូរ​មនុស្ស​ ដែល​មាន​ក៏​ចំនួន​តិច​ដែរ​ ដោយសារ​ភូមិសាស្ត្រ​មិន​អំណោយ​ផល​ និង​មាន​ការ​រឹត​បន្ដឹង​ក្នុង​ការ​អនុវត្ត​ច្បាប់។​ លោកស្រី​ស្នងការ​រង​ក៏​បាន​មាន​ចំណាប់​អារម្មណ៍​រីករាយ​ចំពោះ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង​ និង​ជួយ​សហការ​គ្នា​ក្នុង​ការ​បង្ការ​ និង​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស។​

(សំឡេងលោកស្រី យូ ប៉ូលីវុធ)

លោក ហង្ស រ៉ាណ្ណាស្សា  បាន​ឲ្យ​ដឹង​ថា​ នៅឆ្នាំ២០១៣ខាងមុខនេះក៏នឹងមានវគ្គ​បណ្ដុះ​បណ្ដាល​ដូចគ្នាទៅលើខេត្តគោលដៅដដែលនេះ តែមានកម្រិតស៊ីជម្រៅជាងវគ្គនេះបន្ដិចស្ដីពី​ជំនាញ​បច្ចេកទេស​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស៕​

(សំឡេងលោក ហង្ស រ៉ាណ្ណាស្សា)

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។