សហគមន៍​នេសាទ​ចូលរួម​ធ្វើ​ផែនការ​ការពារ​ឡូតិ៍​នេសាទ​នៅ​បឹង​ទន្លេ​សាប

សហគមន៍​នេសាទ​ចូលរួម​ធ្វើ​ផែនការ​ការពារ​ឡូតិ៍​នេសាទ​នៅ​បឹង​ទន្លេ​សាប

សហគមន៍​នេសាទ​ចូលរួម​ធ្វើ​ផែនការ​ការពារ​ឡូតិ៍​នេសាទ​នៅ​បឹង​ទន្លេ​សាប

ដាក់បញ្ចូលថ្ងៃ 19 December 2012, 17:53 AEDT

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​នេះ ​មជ្ឈមណ្ឌល​ត្រី​ពិភព​លោក​បាន​អញ្ជើញ​អាជ្ញាធរ​ដែន​ដី​ និង​សហគមន៍​នេសាទ​មក​ពី​ខេត្ត​ចំនួន​៥​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​ មក​ចូលរួម​ពិភាក្សា​មួយ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​រៀបចំ​ផែនការ​ឈាន​ទៅ​គ្រប់គ្រង​ធនធាន​ជលផល​នៅ​បឹង​ទន្លេ​សាប។

មន្រ្តី​រដ្ឋបាល​ជលផល​ មន្រ្តី​មជ្ឈមណ្ឌល​ត្រី​ពិភព​លោក អាជ្ញាធរ​ដែនដី​ និង​សហគមន៍​នេសាទ​នៅ​បឹង​ទន្លេសាប ​បាន​នាំ​គ្នា​ចែក​ក្រុម​ពិភាក្សា​ ដើម្បី​ប្រមូល​គំនិត​ដើម្បី​ដាក់​ផែនការ​គ្រប់គ្រង​ធនធាន​ជលផល​មច្ឆជាតិ។​

សូម​រំលឹក​ថា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១២ ​រដ្ឋាភិបាល​បាន​លប់​ឡូតិ៍​នេសាទ​ចំនួន​៨០ ​ដើម្បី​ឲ្យ​សហគមន៍​គ្រប់គ្រង​ និង​ដាក់​ឲ្យ​អភិរក្ស​មច្ឆជាតិ។​

កញ្ញា​ យូមីកូ គូរ៉ា ​ប្រធាន​កម្មវិធី​ថ្នាក់​តំបន់​ទន្លេ​មេគង្គ​ នៃ​មជ្ឈមណ្ឌល​ត្រី​ពិភព​លោក​ បាន​មាន​ប្រសាសន៍​ឆ្លង​កាត់​ការ​បក​ប្រែ​អំពី​បញ្ហា​ដែល​កំពុង​កើត​ឡើង​ នៅ​ពេល​មាន​ការ​លប់​ឡូតិ៍​នេសាទ​ ដែល​នាំ​ឲ្យ​ឈាន​ទៅ​ស្វែង​រក​មធ្យោបាយ​ដោះស្រាយ។​

(សំឡេង​កញ្ញា​ យូមីកូ គូរ៉ា)

​លោក​ ហេង មនោ ​មេឃុំ​ផាត់​សណ្តាយ​ ពី​ខេត្ត​កំពង់ធំ ​បាន​មក​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ។លោក​បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពេ​ល​លប់​ឡូតិ៍​នេសាទ  មាន​បទល្មើស​ច្រើន​ដែល​ទាមទារ​ឲ្យ​សហគមន៍​នេសាទ​មាន​សមត្ថភាព​ចូលរួម​ជាមួយ​អាជ្ញាធរ​ដើម្បី​បំបាត់។​

(សំឡេងលោក​ ហេង មនោ)

លោក ណៅ ធួក ​ប្រធាន​រដ្ឋបាល​ជលផល ​បាន​ឲ្យ​ដឹង​ថា​ ការ​កែ​ទម្រង់​លើវិស័យ​ជលផល​ បាន​ធ្វើ​២​លើក​មក​ហើយ។ ​លើកទី​១​កាល​ពី​ឆ្នាំ​២០០១​ ដោយ​បាន​លប់​ឡូតិ៍​នេសាទ​ជាង​៥​សែន​ហិចតា​ និង​លើក​ទី​២​ កាល​ពី​ឆ្នាំ​២០១២​នេះ ​ដោយ​បាន​លប់​ឡូតិ៍នេសាទ​ជាង​៤​សែន​ហិចតា។​ លោក​ប្រធាន​រដ្ឋបាលជលផល​បាន​លើក​អំពី​ចំណោទ​បញ្ហា​ទៅ​លើ​ការ​គ្រប់គ្រង​ធនធាន​ជលផល។​

(សំឡេង​លោក ណៅ ធួក)

លោក ណៅ ធួក ​ក៏​បាន​លើក​អំពី​កា​ររិះ​រក​មធ្យោបាយ​ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល​ ក្រោយ​មាន​ការ​អនុវត្ត​កំណែ​ទម្រង់​លើ​វិស័យ​ជលផល​ តាមរយៈ​ការ​លប់​ឡូតិ៍​នេសាទ។

លោក​ ម៉ម សម្បត្តិ ​តំណាង​សហគមន៍​នេសាទ​ពាមបាង​ នៅ​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បាន​ឲ្យ​ដឹង​ថា ​សហគមន៍​នេសាទ​អាច​ជួយ​ដើម្បី​ការពារ​ដែន​នេសាទ​ ប៉ុន្តែ​សហគមន៍​ត្រូវ​ការ​ជំនួយ​ឧបត្ថម្ភ។​

(សំឡេង​លោក ម៉ម សម្បត្តិ)

មន្រ្តី​ជល​ផល​បាន​ឲ្យ​ដឹង​ថា​ រដ្ឋបាល​ជលផល​គ្រោង​ប្រជុំ​អនុម័ត​លើ​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ជលផល​ឆ្នាំ​២០១៣​ នៅ​ចុង​សប្តាហ៍​នេះ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។