ម្ចាស់​ស្រែ​ចំ​ការ​កំ​ពុង​ជួប​វិបត្តិ​កង្ខះ​កម្លាំង​ពល​កម្ម​

ម្ចាស់​ស្រែ​ចំ​ការ​កំ​ពុង​ជួប​វិបត្តិ​កង្ខះ​កម្លាំង​ពល​កម្ម​

ម្ចាស់​ស្រែ​ចំ​ការ​កំ​ពុង​ជួប​វិបត្តិ​កង្ខះ​កម្លាំង​ពល​កម្ម​

ដាក់​បញ្ចូល​ពេល 20 December 2012, 17:31 AEST

រដូវ​ប្រ​មូល​ភោគ​ផល​ កសិ​កម្ម​បាន​មក​ដល់​ ម្ចាស់​ស្រែ​ ចំ​ការ​នៅ​ខេត្ត​បាត់​ដំបង  ជួប​បញ្ហា​ កង្ខះ​ខាត​កម្លាំង​ពល​កម្ម​ជា​ខ្លាំង។​ កង្វះ​ខាត​ដោយ​ប្រ​ជា​ពល​រដ្ឋ​សម្រុក​ធ្វើ​ចំ​ណាក​ស្រុក​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រ​ទេស​ជិត​ខាង​ស្ងាត់​ភូមិ។

ម្ចាស់​ស្រែ​ ម្ចាស់​ចំ​ការ​នៅ​ខេត្ត​បាត់​ដំ​បង​ សុទ្ធ​សឹង​តែ​ត្អូញ​ត្អែរ​ស្ទើរ​គ្រប់​គ្នា​ ពី​ការ​ខ្វះ​ខាត​កម្លាំង​ពលកម្ម​ក្នុង​ការ​ប្រ​មូល​ភោគ​ផល​របស់​ខ្លួន​រយៈ​ ពេល​ពីរ​ឆ្នាំ​មក​ហើយ​ ដែល​ពួក​គាត់​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​រិត​បន្តឹង​ការ​ចំ​ណាក​ស្រុក​របស់​ ប្រ​ជា​ពល​រដ្ឋ​ទៅ​កាន់​ប្រទេស​ជិត​ខាង។

គឹម ហៀង ដែល​មាន​ស្រែ​ជា​ច្រើន​ហិក​តា​នៅ​ស្រុក​មោង​ឫស្សី​បាន​ថ្លែង​ថា​ ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ចំ​ណាក​ស្រុក​ស្ងាត់​ភូមិ​ សល់​តែ​ចាស់ និង​ក្មេង​តូចៗ​នៅ​ចាំ​ផ្ទះ​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​ពិ​បាក​ក្នុង​ការ​រក​ជួល​កម្លាំង​ពល​កម្ម​មក​ជួយ​ប្រ​មូល​ផល​ ស្រូវ​របស់​គាត់​ក៏​ដូច​ជា​អ្នក​ភូមិ​ផ្សេង​ទៀត។​

អ្នក​ស្រី​បន្ត​ថា​ ស្រែ​ខ្លះ​ស្រូវ​នៅ​ឈរ​គេ​អាច​ច្រូត​ម៉ា​ស៊ីន​បាន​ តែ​ស្រែ​ខ្លះ​ស្រូវ​ដួល​ ហើយ​មាន​ទឹក​ទៀត​ មិន​អាច​ច្រូត​ដោយ​ម៉ា​ស៊ីន​បាន​នោះ​ទេ​ ទាម​ទារ​ឲ្យ​ធ្វើ​ការ​ច្រូត​កាត់​ដោយ​ដៃ។

(សំឡេង​ គឹមហៀង )

ពេល​នេះ​មិន​ត្រឹម​តែ​រដូវ​ច្រូត​កាត់​នោះ​ទេ​ ការ​ប្រ​មូល​ផល​ពោត​ សណ្តែក​ ដំ​ឡូង​មី​ ក៏​កំពុង​មមា​ញឹក​ខ្លាំង​ដែរ។​

គឹម ម្ចាស់​ចំ​ការ​ពោត​នៅ​ស្រុក​សំ​ឡូត​បាន​ត្អូញ​ត្អែរ​ដែរ​ថា​ ពោត​ខ្លួន​ប្រ​មាណ​១០​ហិកតា​ ទុំ​ដួល​អស់​ហើយ​ដោយ​សារ​តែ​រក​កម្មករ​មក​កាច់​មិន​បាន។ ឆ្នាំ​នេះ​ថ្លៃ​ឈ្នួល​កម្មករ​ឡើង​ថ្លៃ​ ហើយ​រក​មិន​បាន​ទៀត​ ដោយ​ប្រ​ជា​ពល​រដ្ឋ​ភាគ​ច្រើន​ធ្វើ​ចំ​ណាក​ស្រុក​អស់​ហើយ។​

លោក ហែន សុផល អភិ​បាល​ស្រុក​សំ​ឡូត​ បាន​ឲ្យ​ដឹង​ថា​ ដំណាំ​ពោត​ សណ្តែក​ ល្ង​ និង​ដំ​ឡូង​មី​ នៅ​ស្រុក​សំ​ឡូត​ ប្រ​ហែល​ពីរ​ទៅ​បី​ម៉ឺន​ហិក​តា​ កំ​ពុង​ប្រ​មូល​ផល​រាល់​ថ្ងៃ។ ប្រ​ជា​ពល​រដ្ឋ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​រក​កម្លាំង​ពលកម្ម​ ដោយ​ម្ចាស់​ចំ​ការ​បាន​បង្វាស់​ដៃ​គ្នា​ប្រ​មូល​ភោគ​ផល​ម្តង​ម្នាក់។

(សំឡេង លោក ហែន សុផល)

លោក ​អភិ​បាល​ស្រុក​បាន​បន្ត​ថា​ ប្រ​ជា​ជន​ស្រុក​សំ​ឡូត​សុទ្ធ​តែ​មាន​ដី​ចំ​ការ​ធ្វើ​ដូច​គ្នា​ មិន​មាន​កម្មករ​ ស៊ីឈ្នួល​នោះ​ទេ​ គឺ​មាន​តែ​កម្លាំង​ពល​កម្ម​មក​ពី​ស្រុក​ផ្សេង​ ឬ ខេត្ត​ផ្សេង​ មក​បំ​ពេញ​កម្លាំង​ពល​កម្ម​នៅ​ទី​នេះ។ លោក​បញ្ជាក់​ថា​នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ​ ដែល​ជួប​បញ្ហា​កង្ខះ​ខាត​ពលកម្ម​ប្រមូល​ភោគ​ផល​ដូច្នេះ។

(សំឡេង ហែន សុផល)

លោក ភួង ជា ប្រ​ធាន​មន្ទីរ​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ខេត្ត​បាត់​ដំបង​ មាន​ប្រ​សាសន៍​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​ខ្វះ​ខាត​កម្លាំង​ពលកម្ម​នៅ​ ក្នុង​ស្រុក​មែន​ ដោយ​សារ​តែ​ប្រ​ជា​ជន​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​ធ្វើ​ នៅ​ប្រ​ទេស​ថៃ។ លោក​បញ្ជាក់​ថា​មូល​ហេតុ​ដែល​ប្រ​ជា​ពល​រដ្ឋ​ ធ្វើ​ចំ​ណាក​ស្រុក​ទៅ​ប្រ​ទេស​ជិត​ខាង​ ដោយ​សារ​តែ​ពួក​គេ​ទទួល​បាន​កម្រៃ​ឈ្នួល​ច្រើន​ជាង​ក្នុង​ស្រុក​ ហើយ​មួយ​ទៀត​ ការ​រៀប​ចំ​ធ្វើ​បែប​បទ​តាម​រយៈ​ក្រុម​ហ៊ុន​មាន​រយៈ​ពេល​យូរ​ និង ​ស្មុគ​ស្មាញ​ ទើប​ ប្រ​ជា​ពល​រដ្ឋ​ភាគ​ច្រើន​ធ្វើ​ចំ​ណាក​ស្រុក​ដោយ​ខុស​ច្បាប់។​

(សំឡេង លោក ភួង ជា)

លោក ភួង ជា បាន​បន្ត​ថា​ បញ្ហា​នេះ​លោក​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ពល​រដ្ឋ​ ឲ្យ​រក​ការ​ងារ​ ធ្វើ​នៅ​ក្នុង​ស្រុក​ ដែល​កំ​ពុង​ត្រូវ​ការ​កម្លាំង​ពល​កម្ម​យ៉ាង​ច្រើន​ និង​ ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ពល​រដ្ឋ​ពី​ការ​ធ្វើ​ចំ​ណាក​ស្រុក​ដោយ​សុវត្ថិ​ ភាព។

(សំឡេង លោក ភួង ជា)

ការ​ខ្វះ​ខាត​កម្លាំង​ពល​កម្ម​ប្រ​មូល ​ភោគ​ផល​នេះ​ មាន​​ស្ទើរ​គ្រប់​ស្រុក​នៅ​ខេត្ត​បាត់​ដំបង​ ដែល​ជា​វិបត្តិ​មួយ​ដែល​ម្ចាស់​ចំ​ការ​ស្រែ​ ទាំង​នោះ​ទទូច​ឲ្យ​រដ្ឋា​ភិ​បាល​ជួយ​ដោះ​ស្រាយ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។