ខួប​២០​ឆ្នាំ​នៃ​ប៉ុស្ដិ​វិទ្យុ​អូស្ដ្រាលី​​ខេមរភាសា

ខួប​២០​ឆ្នាំ​នៃ​ប៉ុស្ដិ​វិទ្យុ​អូស្ដ្រាលី​​ខេមរភាសា

ខួប​២០​ឆ្នាំ​នៃ​ប៉ុស្ដិ​វិទ្យុ​អូស្ដ្រាលី​​ខេមរភាសា

ដាក់បញ្ចូលថ្ងៃ 20 December 2012, 17:40 AEDT

វិទ្យុ​អូស្រ្ដាលី​បាន​ចាប់​ផ្ដើម​ផ្សាយ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ការ​បោះ​ឆ្នោត​ជា​សកល​ជា​លើក​​ដំបូង។ អស់​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ​អ្វីៗ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​​ច្រើន​ទាំង​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទាំង​នៅ​វិទ្យុ​អូស្រ្ដាលី​ជា​ពិសេស​គឺ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អូស្រ្ដាលី។

សម្រាប់​ប្រិយ​មិត្ដ​ដែល​បាន​តាម​ដាន​ស្ដាប់​ការ​ផ្សាយ​របស់​យើង​ជា​លើក​ដំបូង​កាល​ពី​២០​ឆ្នាំ​មុន តើ​ប្រិយ​មិត្ដ​នៅ​ចាំ​អ្វី​ខ្លះ? ហើយ​សព្វ​ថ្ងៃ​មាន​ប្រិយ​មិត្ដ​ដំបូង​គេ​ប៉ុន្មាន​នាក់​ដែល​នៅ​តែ​បន្ដ​ស្ដាប់​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អូស្រ្ដាលី​មក​ទល់​ពេល​នេះ។

ប្រិយ​មិត្ដ​ចាំ​ទេ​ថា កាល​នោះ​វិទ្យុ​អូស្រ្ដាលី​បាន​ផ្សាយ​កម្មវិធី​យើង​តាម​រយៈ​រលក​ខ្លី​​រហូត​ទើប​តែ​មក​ឈប់​ផ្សាយ​តាម​រលក​ខ្លី​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ប៉ុណ្ណោះ។ ឥឡូវ​នេះ​យើង​មាន​ដៃ​គូ​ផ្សាយ​ផ្ទាល់​តាម​បណ្ដា​វិទ្យុ​ FM ជាតិ និង​ឯក​ជន​ជា​ច្រើន​មិន​តិច​ជាង​១៣ ស្ថានីយ៍​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្សាយ​បន្ដ​កម្មវិធី​របស់​យើង​នៅ​រៀង​រាល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ ដល់​ម៉ោង​១ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ តើ​ប្រិយ​មិត្ដ​នៅ​ចាំ​ព្រឹត្ដិការណ៍​ធំ​តូច​អ្វី​ខ្លះ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រិយ​មិត្ដ​បាន​ទទួល​ដំណឹង​ និង​បាន​ស្ដាប់​ការ​ផ្សាយ​ពី​វិទ្យុ​អូស្រ្ដាលី​យើង។

កាល​ពី​ចាប់ផ្ដើម​ដំបូង​យើង​ផ្សាយ​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​ក្រោយ​មក​ផ្សាយ​កន្លះ​ម៉ោង​២​ដង​ក្នុង​មួយ​ថ្ងៃ។ តែប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​យើង​បាន​ចាប់​ផ្ដើម​ផ្សាយ​មួយ​ម៉ោង ដោយ​មាន​ការ​សន្ទនា​មតិ​ និង​ការ​ចូល​រួម​ផ្ទាល់​ពី​ប្រទេស​កម្ពុជាពី​ប្រិយ​មិត្ដ​អ្នក​ស្ដាប់​ផង​ដែរ។

ក្រោយ​មក​យើង​មាន​ផ្សាយ​ព័ត៌មាន​ជា​អត្ថបទ​នៅ​លើ​វ៉ិបសាយថ៍, ហើយ​ឥឡូវ​នេះ​វ៉ិបសាយថ៍​របស់​យើង​គឺ​ Multimedia មាន​ទាំង​សំឡេង, អត្ថបទ, រូបភាព និង​វីដេអូ​ផង។

តើ​ប្រិយ​មិត្ដ​យល់​ឃើញ​ថា ទៅ​ថ្ងៃ​មុខ​២០​ឆ្នាំ​ទៀត តើ​លោក​អ្នក​ប្រមើល​មើល​ឃើញ​វិទ្យុ​អូស្រ្ដាលី​នឹង​មាន​អនាគត​យ៉ាង​ណា? តើ​ប្រិយ​មិត្ដ​ចង់​បាន​កម្មវិធី​អ្វី​ខ្លះ​ពី​វិទ្យុ​អូស្រ្ដាលី?

បច្ចុប្បន្ន​ដោយ​សារ​តែ​បញ្ហា​ធន​ធាន​ថវិកា និង​ធន​ធាន​មនុស្ស ថ្វី​ត្បិត​តែ​យើង​មិន​ទាន់​មាន​ទំព័រ Facebook ជា​ខេមរភាសា​សម្រាប់​វិទ្យុ​អូស្រ្ដាលី​ក៏​ពិត​មែន ប៉ុន្ដែ​បើ​ពិនិត្យ​មើល​ទៅ​លើ​ចំនួន​អ្នក​ស្ដាប់​វិទ្យុ​អូស្រ្ដាលី​តាម​រយៈ​ការ​ធ្វើ​សម្រង់​មតិ អ្នក​ជំនាញ​ខាង​ផ្នែក​នេះ​ពី​វិទ្យុ​អូស្រ្ដាលី​បាន​ឲ្យ​ដឹង​ថា ប្រិយ​មិត្ដ​អ្នក​ស្ដាប់​វិទ្យុ​អូស្រ្ដាលី​ជា​ភាសា​ខ្មែរ​គឺ​មាន​ប្រមាណ​១លាន​នាក់​ជា​រៀង​រាល់​សប្ដាហ៍​។ បច្ចុប្បន្ន​យើង​ក៏​មាន​ប៉ុស្ដិ៍​វិទ្យុ​អូស្រ្ដាលី​ជា​ភាសា​អង់គ្លេស​ ផ្ទាល់​របស់​យើង​ដែរ គឺ​ប៉ុស្ដិ៍ FM101.5 ហើយ​ចំនួន​អ្នក​ស្ដាប់​វិទ្យុ​អូស្រ្ដាលី​ជា​ភាសា​អង់គ្លេស​គឺ​មាន​ប្រមាណ​ ៣សែន​៥ម៉ឺន​នាក់​ក្នុង​មួយ​សប្ដាហ៍។

តើ​ប្រិយមិត្ដ​ចូល​ចិត្ដ​ ឬ​មិន​ចូល​ចិត្ដ​កម្មវិធី​អ្វី​ខ្លះ ដែល​យើង​ផ្សាយ? តើ​មាន​ចំណុច​ណា​ដែល​ចង់​ឲ្យ​មាន​ការ​កែ​សម្រួល?​

តាម​រយៈ​ការ​ស្ដាប់​វិទ្យុ​ជាតិ និង​អន្ដរ​ជាតិ​ដទៃ​ទៀត តើ​ប្រិយ​មិត្ដ​យល់​ឃើញ​ថា វិទ្យុ​អូស្រ្ដាលី​មាន​គុណ​ភាព​យ៉ាង​ដូចម្ដេច​ដែរ?

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។