យុវជន​កម្ពុជា​ចូល​រួម​ការ​បោះ​ជំ​រំ​

យុវជន​កម្ពុជា​ចូល​រួម​ការ​បោះ​ជំ​រំ​

យុវជន​កម្ពុជា​ចូល​រួម​ការ​បោះ​ជំ​រំ​

ដាក់បញ្ចូលថ្ងៃ 20 December 2012, 17:41 AEST

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទាំង​រដ្ឋា​ភិបាល​ និ​ងអង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅលើ​ការ​អភិវឌ្ឍន៍​យុវជន​តាម​រយៈ​ការ​ជួប​ប្រ​ជុំ​ក្នុង​ការ​បោះ​ជំ​រំ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ និ​ងការ​រៀន​សូត្រ​ដើម្បី​ក្លាយ​ជា​យុវជន​ល្អ​ក្នុង​ការ​ជួយ​កសាង​ប្រ​ទេស​ជាតិ​នៅ​ពេល​អនា​គត។

ជាក់​ស្តែង​សមា​គម​យុវជន​ខ្មែរ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ ធ្វើ​ការ​ជា​មួយ​យុវជន បាន​រៀប​ចំ​ការ​បោះ​ជំ​រំយុវជន​អង្គរ​ដែល​រៀប​ចំ​​ធ្វើ​ឡើង​រៀង​រាល់​ពីរ​ ឆ្នាំ​ម្តង​​ហើយ​នៅ​ឆ្នាំ​នេះ​ជា​ការ​បោះ​ជំ​រំ​លើក​ទី ៧ ហើយ​​ដែល​គ្រោង​នឹង​រៀប​ចំ​ចាប់​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី​២៦​ ខែ​ធ្នូ​នេះ​នៅ​ខេត្ត​ព្រះ​សី​ហនុ ដែល​មាន​យុវជន​ចូល​រួម​ប្រ​មាណ ជាង​ពីរ​រយ​នាក់​មក​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ដូច​ជា​យុវជន​ជា​ជន​ជាតិ​ភាគ​តិច យុវជន​ពិការ យុវជន​ដែល​បម្រើ​ការ​ងារ​ក្នុង​សហគមន៍​​ យុវជន​មក​ពី​បណ្តា​ប្រ​ទេស​ផ្សេងៗ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ស្ថា​ប័ន​ពាក់​ព័ន្ធ​ដូច​ជា​ក្រសួង​អប់រំ​ យុវជន និ​ងកីឡា​ជា​ដើម។ នៅ​ក្នុង​ការ​បោះ​ជំ​រំ​នេះ​ទៀត​សោតមាន​គោល​បំណង​ឲ្យ​យុវជន​ដើរ​តួនា​ទី​ សំខាន់​ក្នុងភាព​ជា​ដៃ​គូ​ក្នុង​ការ​អភិវឌ្ឍន៍​ ហើយ​ យុវជន​ នឹង​សិក្សា​ និង​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​ប្រ​ធាន​បទ​ជា​ច្រើន​ដោយ​មាន​ការ​ណែ​នាំ​ពីរៀម ​ច្បង​ដូច​ជា គម្រូ​នៃ​ការ​ចូល​រួម​របស់​យុវជន គោល​នយោ​បាយ​យុវជន​ជាតិ យុវជន​ និង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ យុវជន​ និង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម យុវជន និ​ងការ​អភិវឌ្ឍន៍ យុវជន និង​ការ​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ និង​យុវជន និង​ការ​ត្រៀម​រៀប​ចំ​អនា​គត​ខ្លួន​ឯង។ នេះ​បើ​តាម​ការ​អះ​អាង​របស់​កញ្ញា​ យិត សុខា ប្រ​ធាន​កម្ម​វិធី​សមា​គម និ​ងជា​អ្នក​សម្រប​សម្រួល​កម្ម​វិធី​ការ​បោះ​ជំ​រំ​អង្គរ​លើក​ទី ៧។

(កញ្ញា​ យិត សុខា)

​ជា ​មួយ​គ្នា​នេះ​ដែរ ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ក៏​បាន​រៀប​ចំ​ការ​បោះ​ជំ​រំ​យុវជន​រដូវ​ក្តៅ​ ដែល​ការ​រៀបចំ​ការ​បោះ​ជំ​រំ​លើក​នេះ​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី​ ២៦​ ធ្នូ​នេះ​ជា​ការ​បោះ​ជំ​រំ​យុវជន​លើក​ទី​បី​ហើយ ​ដែល​ក្រសួង​បាន​ជ្រើស​រើស​និស្សិត​ពី​គ្រប់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​នានា ​មក​ចូលរួម ព្រម​ទាំង​យុវជន​ខ្មែរ​រស់​នៅ​ក្រៅ​ប្រ​ទេស​ ដែល​ក្នុង​កម្មវិធី​នេះ​ យុវ​ជន​នឹង​រៀន​ពីរបៀប​រស់​នៅ​ជា​មួយ​គ្នា ការ​ច្នៃ​ប្រ​ឌិត ការ​ធ្វើ​កំណត់​ត្រា ព្រម​ទាំង​សកម្ម​ភាព​សំខាន់ៗ​មួយ​ចំនួន​ទៀត​ទាក់​ទង​ទៅ​នឹង​បំ​ណិន​ជីវិត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក លឹម បូរ៉ា អនុ​ប្រ​ធាន​នាយក​ដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និ​ងកីឡា។

(លោក លឹម បូរ៉ា)

ការ ​បោះ​ជំ​រំ​គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​យុវជន​​ក្នុង​ការ​ជួប​ជុំ​គ្នា​​ រវាង​យុវជន និង​អ្នក​ជំ​នាញ​​​ដើម្បី ពិភាក្សា​ក្នុង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពីការ​សិក្សា​ ការ​ស្វែង​រក​ការ​ងារ​ធ្វើ​ ហើយ​យុវជន​ត្រូវ​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ពី​ព្រោះ​យុវជន​មួយ​រូបៗ​សុទ្ធ​តែ ​មាន​បទ​ពិសោធន៍​ខុសៗ​គ្នា​ក្នុង​ជីវិត។ នេះ​បើ​តាម​យោ​បល់​របស់​លោក សុទ្ធ និមល អតីត​​មន្ត្រី​យុវជន​អង្គការ​សហ​ប្រ​ជា​ជាតិ ដែល​ធ្លាប់​បាន​បំ​ពេញ​ការ​ងារ​ក្នុង​ការ​អភិវឌ្ឍន៍​យុវជន និង​បាន​ចូលរួម​ក្នុង​ការ​បោះ​ជំរំ។

សំឡេង លោក សុទ្ធ​ និមល)

សូម ​បញ្ជាក់​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​បោះ​ជំរំ​យុវជនអង្គរ​របស់​សមា​គមយុវជន ​ខ្មែរដែល​រៀបចំ​ធ្វើ​ឡើង​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង យុវជន​គ្រប់​រូប​ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​ដាក់​ពាក្យ​សុំ​ចូល​រួម​នៅ​តាម ​ស្នាក់​ការ​សមា​គម​យុវជន​ខ្មែរ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​ស្វាយ​រៀង កំពង់​ចាម តា​កែវ សៀម​រាប​ បន្ទាយ​មាន​ជ័យ បាត់​ដំបង ព្រៃ​វែង កំពង់​ឆ្នាំង និ​ងទី​ក្រុង​ភ្នំ​ពេញ។ ចំណែក​ការ​ចូល​រួម​ការ​បោះ​ជំ​រំ​យុវជន​រដូវ​ក្តៅ​ ដែល​បច្ចុ​ប្បន្ន​ត្រូវ​ដូរ​ឈ្មោះ​ទៅ​ជា​ការ​បោះ​ជំ​រំ​យុវជន​សកល​របស់​ ក្រសួង​អប់រំ​យុវជន​ និ​ងកីឡា ដែល​រៀប​ចំ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ យុវជន​ត្រូវ​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​នឹង​ស្ថា​ប័ន​ឧត្តម​សិក្សា​ដែល​គេ​ កំពុង​ធ្វើ​ការ​សិក្សា​សម្រាប់​យុវជន​ក្នុង​ស្រុក។ ចំណែក​យុវជន​កម្ពុជា​រស់​នៅ​ក្រៅ​ប្រ​ទេស​អាច​ទាក់​ទង​ស្ថាន​ទូត ឬ​ស្ថាន​កុង​ស៊ុល​កម្ពុជា​ប្រ​ចាំ​ប្រ​ទេស​ដែល​គេ​កំពុង​ស្នាក់​នៅ៕

ប្រធាន​បទ៖

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។