ក្រ​សួង​អភិ​វឌ្ឍន៍​ជនបទ​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ជាតិ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​ជន​បទ​

ក្រ​សួង​អភិ​វឌ្ឍន៍​ជនបទ​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ជាតិ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​ជន​បទ​

ក្រ​សួង​អភិ​វឌ្ឍន៍​ជនបទ​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ជាតិ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​ជន​បទ​

ដាក់​បញ្ចូល​ពេល 20 December 2012, 17:44 AEDT

នៅ​ព្រឹក​ថ្ងៃ​ទី​២០​ធ្នូ​នេះ​ ក្រ​សួង​អភិវឌ្ឍន៍​ជន​បទ​បាន​អញ្ជើញ​មន្រ្តី​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​​ពី​គ្រប់​២៤​ខេត្ត និង​រាជធានី​ដើម្បី​ផ្សព្វ​ផ្សាយ និង​លើក​ផែន​ការ​អនុវត្តន៍​យុទ្ធ​សាស្រ្ត​ជាតិ​ ឆ្ពោះ​ទៅ​ធ្វើ​សកម្មភាព​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជន​បទ​ទូ​ទាំង​ប្រ​ទេស​រហូត​ដល់​ឆ្នាំ ២០២៥។

ក្រ​សួង​អភិវឌ្ឍន៍​ជន​បទ​បាន​លើក​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ នៅ​មុន​ដំ​ណាច់​ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​ មនុស្ស​គ្រប់​រូប​នៅ​ទូ​ទាំង​ប្រទេស​ មាន​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​ប្រកប​ដោយ​ សុវត្ថិ​ភាព​និង​អនាម័យ​ ជា​ប្រ​ចាំ។​ នេះ​គឺ​ជា​យុទ្ធ​សាស្រ្ត​ជាតិ​ដែល​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​នៅ​ព្រឹក​ថ្ងៃ​ ព្រហស្បត្តិ៍​នេះ​បាន​ប្រ​គល់​ឲ្យ​មន្រ្តី​អភិវឌ្ឍន៍​ជន​បទ​នៅ​តាម​ខេត្ត​ យក​ទៅ​អនុវត្តន៍។

លោក សៅ ជីវ័ន្ត រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ ធ្វើ​ការ​សង្ខេប​នូវ​ខ្លឹម​សារ​សំខាន់ៗ​នៃ​យុទ្ធ​សាស្រ្ត​ជាតិ​នេះ។​

(សំឡេង លោក សៅ ជីវ័ន្ត)

យោង ​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ ជា​មធ្យម​ភាគ​ប្រ​ជា​ពល​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ចំនួន​៤៧​ភាគ​រយ​ និង​មាន​បង្គន់​អនាម័យ​ចំនួន​តែ​៣៤​ភាគ​រយ​តែ​ប៉ុណ្ណោះ។

លោក សៅ គុណ អនុ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​កំពង់ស្ពឺ​ បាន​មាន​ប្រ​សាសន៍​អំពី​កង្វះ​ខាត​ខាង​ទឹក​ស្អាត​និង​អនាម័យ​នៅ​ខេត្ត​នេះ។​

(សំឡេង លោក សៅ គុណ)

សូម ​បញ្ជាក់​ថា​ កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​បាន​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ចំ​ណាយ​ ប្រាក់​ទិញ​ទឹក​ និង​ខាត​បង់​ពេល​វេលា ​ដើម្បី​ដឹក​ជញ្ជូន​ទឹក​ពី​ប្រភព​ឆ្ងាយ។​

លោក អាឡាសេន សូវ តំ​ណាង​ធនា​គារ​ពិ​ភព​លោក​ ប្រ​ចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​ ថា​ ការ​ខ្វះ​អនាម័យ​ បាន​បង្កើត​ជា​ជំងឺ​ដែល​រដ្ឋា​ភិបាល​ត្រូវ​ចំ​ណាយ​ប្រាក់​ដើម្បី​សង្រ្គោះ។

(សំឡេង លោក អាឡាសេន សូវ)

សូម ​បញ្ជាក់​ថា​ យុទ្ធ​សាស្រ្ត​ជាតិ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជន​បទ​នេះ​ គ្រោង​ធ្វើ​ការ​ដោះ​ស្រាយ​ទឹក​ស្អាត និង​បង្គន់​អនា​ម័យ​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​តាម​ផ្ទះ​ តាម​សាលា​រៀន​ និង​ស្ថាប័ន​នា​នា។​

លោក ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រ​សួង​អភិវឌ្ឍន៍​ជនបទ​ បាន​អំ​ពាវ​នាវ​ឲ្យ​មន្រ្តី​អភិវឌ្ឍន៍​ជន​បទ​គ្រប់​ខេត្ត​ យក​យុទ្ធ​សាស្រ្ត​ជាតិ​ នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​និង​អនាម័យ​ជន​បទ​នេះ​ ទៅ​អនុវត្តន៍​ដោយ​ប្រញាប់​ប្រ​ញាល់។​

(សំឡេង លោក ជា សុផារ៉ា)

មន្រ្តី ​ក្រ​សួង​អភិវឌ្ឍន៍​ជនបទ​ បាន​ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា ​យុទ្ធ​សាស្រ្ត​ថ្នាក់​ជាតិ​ ដែល​ក្រ​សួង​ត្រូវ​លើក​គម្រោង​ផែន​ការ​អនុវត្តន៍​ និង​លើក​គម្រោង​ទឹក​ប្រាក់​ត្រូវ​ចំណាយ​បន្ត​ទៀត។ សូម​បញ្ជាក់​ នៅ​ព្រឹក​នេះ​ធនាគារ​ពិភព​លោក​ បាន​ប្រកាស​អំពី​ការ​គាំទ្រ​ចំពោះ​ការ​អនុវត្ត​

យុទ្ធ​សាស្រ្ត​ជាតិ​ នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជន​បទ​ រហូត​ដល់​ឆ្នាំ២០២៥៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។