អង្គ​ការ​រ៉ាក់ ប្តេជ្ញា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខ​ភាព​របស់​យុវ​វ័យ

អង្គ​ការ​រ៉ាក់ ប្តេជ្ញា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខ​ភាព​របស់​យុវ​វ័យ

អង្គ​ការ​រ៉ាក់ ប្តេជ្ញា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សុខ​ភាព​របស់​យុវ​វ័យ

ដាក់បញ្ចូលថ្ងៃ 21 December 2012, 17:51 AEST

អង្គ​​ការថែ​ទាំសុខ​ភាព​គ្រួ​សារកម្ពុជា​ ដែល​ហៅ​កាត់​ថា​រ៉ាក់​ បានប្រា​រព្ធ​សន្និ​បាតបូក​សរុប​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​២០១២​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​នេះ ដើម្បី​បង្ហាញ​នូវ​ការ​​​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​បន្ត​ធ្វើ​សកម្ម​ភាព​ក្នុង​​ការ​លើក​កម្ពស់​សុខ​ភាព​របស់​យុវ​វ័យ ​ដែល​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ពួក​គេ​ប្រ​កប​ដោយ​កម្លាំង​ពលកម្ម​រឹង​ប៉ឹង​ ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​​​ត្រៀម​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ​ ដែល​ជា​អ្នក​បន្ត​វេន​ពី​មនុស្ស​ជំ​នាន់​មុន។

លោក​ស្រី អ៊ុក វង្ស​វឌ្ឍ​នី នាយិ​កា​ប្រ​តិ​បត្តិអង្គ​ការ​រ៉ាក់​ បាន​​មាន​ប្រ​សាសន៍ថា ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ អង្គ​ការ​រ៉ាក់ បាន​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម​បំ​ផុត​ ក្នុង​ស្ថាន​ភាព​នៃ​ការ​លើក​កម្ពស់​សុខ​ភាព​របស់​យុវ​វ័យ បាន​ធ្វើ​ឲ្យ​យុវ​វ័យ​ជា​ច្រើន​នាក់​មាន​ការ​យល់​ដឹង​​ពី​វិ​ធី​​​ការ​ពារ និង វិធី​ការ​ថែ​ទាំ​សុខ​ភាព​របស់​ខ្លួន ​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំ​ងឺ​ផ្សេងៗ​ជា​ពិ​សេស​ជំ​ងឺ​កាម​រោគ និង ជំ​ងឺ​អេដស៍ តាម​រយៈ​នៃ​ការ​រួម​ភេទ និង ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ចំ​ពោះ​​ការ​លើក​កម្ពស់​សុខ​ភាព​របស់​យុវ​វ័យនេះ បើ​ទោះ​បី​ជា​ប្រ​ទេស​កម្ពុជា​ មិន​មាន​គម្លាត​ឆ្ងាយ​ពី​ប្រ​ទេស​មួយ​ចំ​នួន​ក្តី  ក៏​បញ្ហា​នេះ ត្រូវ​តែ​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​​ដើម្បី​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​យុវ​វ័យ ប្រ​កប​ដោយ​កម្លាំង​ពលកម្ម​រឹង​ប៉ឹង ដែល​មាន​លក្ខណៈ​​សម្បត្តិ​គ្រប់​គ្រាន់ ក្នុង​ការ​​​ត្រៀម​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ ក្នុង​ខណៈ​ពួក​គេ​ជា​អ្នក​បន្ត​វេន​ពី​មនុស្ស​ជំ​នាន់​មុន ​ប៉ុន្តែ​មនុស្ស​ជំ​​នាន់​នេះ ក៏​ត្រូវ​តាំង​ចិត្ត​ធ្វើ​​ជា​គំ​រូ​ល្អ​ផង​ដែរ។

(សំ​ឡេងលោក​ស្រី អ៊ុក វង្ស​វឌ្ឍ​នី)

លោក ឈាង យូ​ផេង អនុ​ប្រ​ធាន​កម្ម​វិ​ធី​សុខ​ភាព​យុវ​វ័យ​នៃ​អង្គ​ការ​រ៉ាក់ ក៏​បាន​លើក​ឡើង​ពី​ផែន​ការ​​របស់​​អង្គ​ការ​សម្រាប់​អនុ​វត្ត​នៅ​ក្នុង​ឆ្នាំ​២០១៣។

(សំ​ឡេងលោក ឈាង យូ​ផេង)

អភិ​បាល​រង​ខេត្ត​សៀម​រាប លោក សង់ រី​ហា បាន​គាំ​ទ្រ​ទៅ​នឹង​ផែន​ការ​សកម្ម​ភាព​របស់​អង្គ​ការ​រ៉ាក់ ក្នុង​ ការ​លើក​កម្ពស់​សុខ​ភាព​របស់​យុវ​វ័យ ប៉ុន្តែ​សុំ​ឲ្យ​បន្ត​ការយក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត  ព្រោះ​យុវវ័យ​នេះ គឺ​ជា​កម្លាំង​ដ៏​សំ​ខាន់​បំ​ផុត ​ជា​អ្នក​បន្ត​វេន​ពី​មនុស្ស​ជំ​នាន់​មុន ​​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម​ជាតិ ​ប៉ុន្តែ​សំ​ខាន់​គឺ​យុវវ័យ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្តង។

(សំ​ឡេងលោក សង់ រី​ហា)

មាន​យុវ​វ័យ​ជា​ច្រើន​នាក់​ដែល​បាន​ចូល​រួម​ជា​មួយ​នឹង​​កម្ម​វិ​ធី​នេះ បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​របស់​ខ្លួន ​​ចំ​ពោះ​សកម្ម​ភាព​ការ​ងារ​របស់​អង្គ​ការ​រ៉ាក់ លើ​កម្ម​វិ​ធី​ការ​លើក​កម្ពស់​សុខ​ភាព​របស់​យុវ​វ័យ ដែល​ធ្វើ​ឲ្យ​ពួក​ខ្លួន​ កាន់​តែ​មាន​ការ​យល់​ដឹង​អំ​ពី​វិធី​ការ​ពារ​សុខ​ភាព ពី​ការ​ឆ្លង​​ពី​ជំ​ងឺ​ផ្សេង​ៗ ពិ​សេស​ជំ​ងឺ​អេដស៍ ​ហើយ​បាន​អំ​ពាវ​នាវ​ដល់​យុវវ័យ​ទាំង​អស់ ត្រូវ​​ស្វែង​យល់​ និង ចូល​រួម​ឲ្យ​បាន​គ្រប់​ៗ​គ្នា អំ​ពី​ការ​​ថែ​ទាំ និង​ការ​លើក​កម្ពស់​សុខ​ភាព​នេះ៕

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។