សកម្មភាព​កីឡា​ និង​ការងារ​សប្បុរស​ធម៌

សកម្មភាព​កីឡា​ និង​ការងារ​សប្បុរស​ធម៌

សកម្មភាព​កីឡា​ និង​ការងារ​សប្បុរស​ធម៌

ដាក់បញ្ចូលថ្ងៃ 21 December 2012, 18:09 AEST

​កីឡា​គឺ​ជា​ប្រភព​នៃ​សុខភាព​ និង​ការ​អភិវឌ្ឍន៍​ចំពោះ​បុគ្គល​ផ្ទាល់​ និង​សង្គម។​ និន្នាការ​ថ្មី​ជា​សកល​គឺ​ការ​ចូលរួម​លើក​កម្ពស់​កីឡា​ ជា​ប្រយោជន៍​ដល់​សង្គម។

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​ប្រធាន​ផ្នែក​ជំងឺ​មហារីក​ និង​ជំងឺ​ឈាម​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia​ ពី​ផល​ប្រយោជន៍​នៃ​ការ​លេង​កីឡា​ដែល​នាំ​ឲ្យ​មាន​ការ​មនុស្ស​មាន​អារម្មណ៍​ល្អ​ និង​នាំ​ឲ្យ​សម្ពាធ​ឈាម​មាន​លំនឹង។​

(សំឡេងលោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា)​

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​មាន​ប្រសាសន៍​បន្ត​ថា​ ការ​ហាត់​ប្រាណ​ក៏​នាំ​ឲ្យ​មនុស្ស​គេង​លក់​​ស្រួល​ ឈ្នះ​ជំងឺ ​និង​មាន​ភាព​រហ័ស​រហួន​ផង​ដែរ។​

(សំឡេងលោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា)​

ជាង​នេះ​ទៅ​ទៀ​ត​ លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​មាន​ប្រសាសន៍​ថា​ ការ​ហាត់​ប្រាណ​ និង​លេង​កីឡា​នាំ​ឲ្យ​ជាតិ​ខ្លាញ់ ​ជាតិ​ស្ករ​នៅ​ក្នុង​សរសៃ​ឈាម​ត្រូវ​បាន​ផុត​បំផ្លាញ​ នាំ​ឲ្យ​កាត់​បន្ថយ​បាន​នូវ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​មួយ​ចំនួន​ដូច​ជា​លើស​ឈាម​ និង​កាំង​បេះដូង។​

(សំឡេងលោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា)​

​លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ការ​ហាត់​ប្រាណ​ជួយ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន,​ សុខភាព​ល្អ ​និង​អត្រា​កើត​ជំងឺ​មហារីក​ក៏​ថយ​ចុះ។

(សំឡេងលោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា)

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​មាន​ប្រសាសន៍​ថា​ កីឡា​គ្រប់​ប្រភេទ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​បុគ្គល​គួរ​ជ្រើស​រើស​លេង​កីឡា​ណា​ដែល​ខ្លួន​ចូល​ចិត្ត​ និង​ទៅ​តាម​កាយ​សម្បទា​ដែល​អំណោយ​ផល​ផង​ដែរ។

(សំឡេងលោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា)​

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​ក៏​បាន​មាន​ចំណាប់​អារម្មណ៍​ពី​ការ​ហាត់​កីឡា​តាម​ចង្វាក់​ភ្លេង។​

(សំឡេងលោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា)​

កាល​ពីព្រឹក​មិញ​នេះ​ លោក​ មុំ ​ច័ន្ទ​តារា​សូឡី ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio ​Australi​a​ ពី​សកម្មភាព​កីឡា​សម្រាប់​ការងារ​មនុស្ស​ធម៌​ដែល​អង្គការ​ភ្លែន​មាន។​

(សំឡេងលោក មុំ ច័ន្ទតារាសូឡី)​

នៅ​ខែ​មីនា ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ ​អង្គការ​ភ្លែន​អន្តរជាតិ​ ដែល​ជា​ភ្នាក់ងារ​អន្តរជាតិ​ក្នុង​ការ​អភិវឌ្ឍន៍​កុមារ​ គ្រោង​នឹង​បង្កើត​នូវ​ព្រឹត្តិការណ៍​ជិះកង់​ចម្ងាយ​ ៤៥០​គីឡូម៉ែត្រ​ ដោយ​ចាប់​ចេញ​ដំណើរ​ពី​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ មក​កាន់​ខេត្ត​សៀមរាប​ ប្រទេស​កម្ពុជា​ ដែល​ជា​ចំណែក​មួយ​របស់​អង្គការ​ភ្លែន​អូស្ត្រាលី​នៃ​យុទ្ធនាការ​ជិះកង់​ដើម្បី​កុមារី​ ក្នុង​សកម្មភាព​រ៉ៃ​អង្គាស​ថវិកា​សម្រាប់​យុទ្ធនាការ​សកល​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​ដើម្បី​សិទ្ធិ​​កុមារី​ ក្រោម​ប្រធាន​បទ​"ដោយ​សារ​ខ្ញុំ​ជា​កុមារី"។​ អ្នកស្រី​ Monique ​ជា​ស្ត្រី​អូស្ត្រាលី​អាយុ ​៤០​ឆ្នាំ​ និង​ជា​អ្នក​ជំងឺ​មហារីក​ដោះ​ផង​នោះ​ នឹង​នាំ​មុខ​ក្នុង​ព្រឹត្តិការណ៍​ជិះកង់​ចម្ងាយ​ ៤៥០​គីឡូម៉ែត្រ​នេះ ​ជាមួយ​នឹង​មិត្ត​អ្នក​ជិះ​កង់​របស់​អ្នកស្រី​ចំនួន​ ៣១​នាក់​ទៀត​​ចូលរួម​ក្នុង​ក្បួរ​ជិះកង់​ដើម្បី​រ៉ៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​កុមារី​ឲ្យ​បាន​ទទួល​ការ​សិក្សា​ជា​មូល​ដ្ឋាន​ប្រកប​ដោយ​គុណភាព៕​

 

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។