​ក្រសួង​សុខាភិបាល​ប្រកាស​ថា ​អត្រា​អ្នក​ជំងឺ​របេង​បាន​ធ្លាក់​ចុះ

​ក្រសួង​សុខាភិបាល​ប្រកាស​ថា ​អត្រា​អ្នក​ជំងឺ​របេង​បាន​ធ្លាក់​ចុះ

​ក្រសួង​សុខាភិបាល​ប្រកាស​ថា ​អត្រា​អ្នក​ជំងឺ​របេង​បាន​ធ្លាក់​ចុះ

ដាក់បញ្ចូលថ្ងៃ 21 December 2012, 18:02 AEST

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​របេង​ និង​ហង់​សិន​ បាន​ប្រកាស​អំពី​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ​​ឆ្នាំ​២០១១ ​ទៅ​លើ​អត្រា​អ្នក​ជំងឺ​របេង​ដែល​រាត​ត្បាត​ទូទាំង​ប្រទេស​ ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​ជប៉ុន។

ថ្នាក់​ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​របេង​បាន​ប្រកាស​នៅ​ពី​មុខ​មន្រ្តី​សុខាភិបាល​ទាំង​២៤​ខេត្ត​រាជធានី​ថា​ ការ​កំចាត់​ជំងឺ​របេង​បាន​ទទួល​ជោគជ័យ​នៅ​ទូទាំង​ប្រទេស។​

លោក​ ម៉ៅ តាន់អ៊ាង ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​របេង​ និង​ហង់​សិន​ បាន​ប្រាប់​ Radio​ Australia នៅ​ព្រឹក​ថ្ងៃទី​២១​ធ្នូ​នេះ​ថា​ តាម​ការ​អង្កេត​អត្រា​អ្នក​ជំងឺ​របេង​បាន​ធ្លាក់​ចុះ។

​(សំឡេង​លោក​ ម៉ៅ តាន់អ៊ាង)

សូម​បញ្ជាក់​ថា​ នេះ​គឺ​ជា​លើក​ទី​២ហើយ​ ដែល​មាន​ការ​អង្កេត​ស្រាវជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្រ្ត​ទំនើប​ចំណាយ​ប្រាក់​ជាង​១លាន​ដុល្លា​ ដើម្បី​វិភាគ​អត្រា​អ្នក​ជំងឺ​របេង​នៅ​កម្ពុជា។​ ការ​អង្កេត​លើក​ទី​១ ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០០២។​

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​១៩៩០​ នៅ​កម្ពុជា​ មាន​អត្រា​អ្នក​ជំងឺ​របេង​ជាង​៨០០​នាក់​នៅ​ក្នុង​ចំណោម​មនុស្ស​១០០​ពាន់​នាក់ និង​អត្រា​ស្លាប់​មាន​ចំនួន​ ៦៣​នាក់​ក្នុង​ចំណោម​មនុស្ស​១០០​ពាន់​នាក់។ ​លោកគ្រូ​ពេទ្យ​ ញឹក​ ប៉ុច​ អនុប្រធាន​ការិយាល័យ​សុខាភិបាល​នៅ​ស្រុក​ប្រតិបត្តិ​ក្រចេះ ​បាន​ឲ្យ​ដឹង​ថា​ ការ​ព្យាបាល​អ្នក​ជំងឺ​របេង​នៅ​ទីនោះ​ បាន​ទទួល​លទ្ធផល​ខ្ពស់​ ដោយ​ព្យាបាល​តាម​រយៈ​ការ​ផ្តល់​ថ្នាំ​ដោយ​ឥត​គិតថ្លៃ។ ​តែ​ទោះ​ជា​យ៉ាង​ណាក្តី​ ការ​ព្យាបាល​ជួប​ការ​លំបាក​ខ្លះ។​

(សំឡេង​លោក ញឹក ប៉ុច)

លោក ​ម៉ៅ តាន់អ៊ាង​ បាន​ធ្វើ​ការ​ពន្យល់​ថា​ ជំងឺ​របេង​បាន​រាតត្បាត​នៅ​ប្រទេស​កម្ពុជា​ក្នុង​បរិមាណ​ខ្ពស់​ បើ​ធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់។​ ជំងឺ​នេះ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​សាធារណៈ។​

(សំឡេង​លោក ម៉ៅ តាន់អ៊ាង)

សូមបញ្ជាក់​ថា​រដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​ជា​បន្ត​បន្ទាប់​ដល់​យុទ្ធនាការ​កម្ចាត់​ជំងឺ​របេង​នៅ​កម្ពុជា​ តាំង​ពី​ឆ្នាំ​១៩៩៩​មក។​

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​របេង​បាន​បញ្ជាក់​អំពី​ការ​ប្រើប្រាស់​លទ្ធផល​អង្កេត​នេះ​ នៅ​ក្នុង​ការ​កម្ចាត់​ជំងឺ​របេង​ទៅ​អនាគត។​

(សំឡេង​លោក ម៉ៅ តាន់អ៊ាង)

លោក ម៉ៅ តាន់អ៊ាង ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​អង្កេត​ស្រាវជ្រាវ​ទៅ​លើអត្រា​អ្នកជំងឺ​របេង​លើក​ទី​៣​ គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ទៀត​ ដើម្បី​អនុវត្តន៍​យុទ្ធសាស្រ្ត​កម្ចាត់​ជំងឺ​របេង​នៅ​ប្រទេស​កម្ពុជា៕

ប្រធាន​បទ៖

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។