ខេត្ត​សៀម​រាប រំ​ពឹង​ថានឹង​មិន​មាន​ការ​ចម្លង​​មេរោគ​​អេដស៍​ពី​ម្តាយ​ទៅ​កូន​ចាប់​ពី​ឆ្នាំ​២០១៥

ខេត្ត​សៀម​រាប រំ​ពឹង​ថានឹង​មិន​មាន​ការ​ចម្លង​​មេរោគ​​អេដស៍​ពី​ម្តាយ​ទៅ​កូន​ចាប់​ពី​ឆ្នាំ​២០១៥

ខេត្ត​សៀម​រាប រំ​ពឹង​ថានឹង​មិន​មាន​ការ​ចម្លង​​មេរោគ​​អេដស៍​ពី​ម្តាយ​ទៅ​កូន​ចាប់​ពី​ឆ្នាំ​២០១៥

ដាក់បញ្ចូលថ្ងៃ 24 December 2012, 17:56 AEST

ថ្នាក់​ដឹក​នាំ​មន្ទីរ​សុខា​ភិ​បាល​​ខេត្ត​សៀម​រាប​ បាន​ព្យាករណ៍​ទុក​ថា​ចាប់​ពី​ឆ្នាំ​២០១៥​​នេះ​ត​ទៅ ទូទាំង​ខេត្ត​សៀមរាប​នឹង​គ្មាន​ការ​ចម្លងមេរោគ​អេដស៍ពី​ម្តាយ​ទៅ​កូនទៀត​នោះ​ឡើយ។ ​ខណៈ​ពេល​ដែល​សង្គម​ស៊ី​វិល​បាន​អះ​អាង​ថា ​បញ្ហា​នេះ​អាច​សម្រេច​បាន​ លុះ​ត្រា​ណា​តែ​ប្រ​ជា​ជន​ទូ​ទៅ​ មាន​ការ​យល់​ដឹង​បាន​ច្បាស់​លាស់អំ​ពី​មេរោគ​អេដស៍ ​ហើយ​ពួក​គេ​បាន​ចូល​រួម​ទប់​ស្កាត់​ទាំង​អស់​គ្នា។

ថ្លែង​ក្នុង​ពិ​ធី​មួយ​​នា​ចុង​សប្តាហ៍​នេះ​ លោក​ ក្រូស សារ៉ាត់ ប្រ​ធាន​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​សៀម​រាប​ បាន​មាន​ប្រ​សាសន៍​ថា បើ​ទោះ​បី​ជា​បច្ចុ​ប្បន្ន​នេះ បញ្ហា​ជំ​ងឺ​អេដស៍​មិន​ទាន់​មាន​ឱសថ​ណា​អាច​ព្យា​បាល​បាន​ជា​សះ​ស្បើយ​​​ក៏​ពិត​មែន។​ ប៉ុន្តែ​ចំ​ពោះ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំ​ងឺ​នេះ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។​ ដូច្នេះ​ចំ​ពោះ​ស្ថាន​ភាព​នៃ​ការ​ចម្លងមេរោគ​អេដស៍ពី​ម្តាយ​ទៅ​កូនវិញ​នោះ​ ​តាម​រយៈ​នៃ​ការ​តាម​ដានយ៉ាង​យក​ចិត្ត​ទុក​ដាក់ជា​មួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​កំ​ណត់​បាន​ថា​ បញ្ហា​នេះ​នៅ​ក្នុង​ទូ​ទាំង​ខេត្ត​សៀម​រាប​ នឹង​ត្រូវ​​បញ្ចប់​ត្រឹម​ឆ្នាំ​២០១៥​នេះ​ផង​ដែរ​។​

​(សំ​ឡេងលោក ក្រូស សារ៉ាត់)

​លោក​ ស៊ឹម គិម​សែន​ អនុ​ប្រ​ធាន​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ​ធ្លាប់​បាន​អះ​អាង​ថា ​ ការ​ចម្លង​មេ​រោគ​​អេដស៍​ពី​ម្តាយ​ទៅ​កូន​នឹង​បញ្ចប់​ទាំង​ស្រុង​ត្រឹម​​ឆ្នាំ​២០១៥​ ក្នុង​ទូ​ទាំង​ប្រ​ទេស​កម្ពុជា ។

(សំ​ឡេងលោក​ ស៊ឹម គិម​សែន​)

ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក​ អ៊ូ រតនៈ ​នាយក​ប្រ​តិ​បត្តិ​សមា​គម​អភិ​វឌ្ឍន៍​សុខ​ភាព​ប្រ​ជា​ជន​ បាន​ឲ្យ​ដឹង​ថា​ដើម្បី​សម្រេច​បាន​នូវ​បញ្ហា​នេះ​ លុះ​ត្រា​ណា​តែ​ប្រ​ជា​ជន​ទូ​ទៅ​ មាន​ការ​យល់​ដឹង​បាន​ច្បាស់​លាស់​អំ​ពី​មេរោគ​អេដស៍ ​ហើយ​ពួក​គេ​បាន​ចូល​រួម​ទប់​ស្កាត់​ទាំង​អស់​គ្នា។​

(សំ​ឡេងលោក អ៊ូ រតនៈ)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ប្អូន​ស្រី​ឈ្មោះ ភី លក្ខណា ​ជា​និស្សិត​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​បាន​លើក​ឡើង​ពី​ទស្សនៈរបស់​ខ្លួន​យ៉ាង​ដូច្នេះ។​

(សំ​ឡេងប្អូន​ស្រី​ ភី លក្ខណា)

សូម​បញ្ជាក់​ថា​ រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​ បាន​ប្តេជ្ញា​ចិត្ត​ថា​ នៅ​ឆ្នាំ​២០២០ ​កម្ពុជា​នឹង​បញ្ចប់​ទាំង​ស្រុង​​ចំ​ពោះ​ការ​ឆ្លង​រីក​រាល​ដាលនៃ​មេរោគ​អេដស៍៕

 

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។