ខេត្តព្រះសីហនុទាក់ទាញភ្ញៀវទេសចរបានច្រើនក្នុងពិធីបុណ្យណូអែល

ខេត្តព្រះសីហនុទាក់ទាញភ្ញៀវទេសចរបានច្រើនក្នុងពិធីបុណ្យណូអែល

ខេត្តព្រះសីហនុទាក់ទាញភ្ញៀវទេសចរបានច្រើនក្នុងពិធីបុណ្យណូអែល

ដាក់បញ្ចូលថ្ងៃ 26 December 2012, 15:12 AEST

មន្ត្រី​ខេត្ត​ព្រះ​សីហនុ និង​អាជីវករ​ខេត្ត​នេះ បាន​អះ​អាង​ថា ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ​បាន បង្ហាញ​វត្ត​មាន​ច្រើន​កុះករ នា​ខេត្ត​ឆ្នេរ​មួយ​នេះ ​នៅ​ក្នុង​ពិធីបុណ្យណូអែល ឬ Christmas និង​ឆ្នាំថ្មី​ឆ្នាំ​សកល ២០១៣។

អភិបាល​ខេត្ត​ព្រះ​សីហនុ លោក ស្បោង សារ៉ាត់ មាន​ប្រសាសន៍​ថា ពិធី​បុណ្យគ្រឹះស្មឹះ​ឬ​ឆ្លង​ឆ្នាំ​សកល ២០១២-២០១៣ ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន បាន​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ ជូន​ភ្ញៀវ​នៅតាម​តំបន់​ឆ្នេរ ដែលភ្ញៀវ​ទេសចរ​និយម​ទៅ​កម្សាន្ត។

​លោក​សន្និដ្ឋានថា ចំនួនភ្ញៀវ​ទេសចរ នឹង​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ពិធីបុណ្យ​គ្រឹះស្មឹះ ឬ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០១៣ ព្រោះ​ថា បន្ទប់​សណ្ឋាគារ​ ឬ​ផ្ទះ​សំណាក់​ភាគ​ច្រើន​មាន​សេចក្តី​រាយការណ៍​មក​ថា ត្រូវ​បាន​​ភ្ញៀវជាតិ និង​អន្តរជាតិ បាន​កក់​ទុក​អស់​។

«សំឡេង»

ទោះ​លោក ស្បោង សារ៉ាត មិន​បាន​ប​ង្ហាញ​ពី​ចំនួន​ភ្ញៀវ​ទេសចរ ​ចូល​ទៅ​កម្សាន្ត​ខេត្ត​ព្រះ​សីហនុ មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើន​ច្រើន ព្រោះ​អាជ្ញាធរ​ខេត្ត និង​​ស្ថាប័ន​ពាក់​ព័ន្ធ បាន​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ឆ្នេរ​មួយ​នេះ ​មាន​សោភ័ណ​ភាព​គ្រប់​កន្លែង​។ លោក​ថា មាន​ក្រុមហ៊ុន​លក់ ផល​ផលិត​ផល​ចម្រុះ បាន​មក​បោះ​ស្តង់ ដើម្បី​លក់​ទំនិញ​ ឬ​បង្ហាញ​ផលិត​ផល​ពួក​គេ ជូន​ភ្ញៀវ​ទេសចរ​តាម​ឆ្នេរ ឬតាម​ទីតាំង​ជាប់​មាត់​សមុទ្រ​នា​ខេត្ត​ព្រះ​សីហនុ។

«សំឡេង»

ដូច​គ្នា​ការ​អះ​អាង របស់​លោក ស្បោង សារ៉ាត​ដែរ អ្នក​ស្រី ចន្ទ កល្យាណ ជា​អាជីវករ លក់​ដូរ​ចំណី​​អាហារ​តូប​លេខ ៦៦៦ នៅ​ឆ្នេរ​អូរឈើ​ទាល ខេត្ត​ព្រះ​សីហនុ ​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ភ្ញៀវ​ទេស​ចរ បាន​ទូរស័ព្ទ​មក​កក់​តុ ឬកន្លែង ​អង្គុយ​លម្ហែ​កាយ និង​ធ្វើ​ពិធី​ជប់​លៀង​ផ្សេងៗ​​មានចំ​នួន​ច្រើន។

អាជីវករ​រូប​នេះ​ឲ្យដឹង​ថា ទោះ​ចំនួន​ភ្ញៀវ បាន​បង្ហាញ​វត្តមាន​នៅ​ឆ្នេរ​អូរ​ឈើ​ទាល ក្នុង​ពិធី​បុណ្យ​គ្រឹះ​ស្មឹះ ឬ​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​សកល ២០១៣ ច្រើន​បែប​ណាក្តី ក៏​ប៉ុន្តែ​តម្លៃ​ជួល​តួប ឬ​កន្លែង​អង្គុយ និង​តម្លៃ​ចំណី​អាហារ មិន​តម្លើង​ថ្លៃ​ទេ។

«សំឡេង»

ភ្ញៀវ​ទេសចរ ដែល​បាន​ទៅ​កម្សាន្ត​ឆ្នេរ​សមុទ្រ ខេត្ត​ព្រះ​សីហនុ ក្នុង​ពិធីបុ​ណ្យ​គ្រឹះស្មឹះ បាន​ឲ្យ​ដឹង​ថា ​ដំណើរ​កម្សាន្ត របស់​ខ្លួន ក្នុង​ទឹក​ដីឆ្នេរ​មួយ​នេះ​មាន​ភាព​សប្បាយ​រីក​រាយ។

«សំឡេង»

មិន​ខុស​គ្នា​ទេ សម្រាប់​ម្ចាស់​ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន នៅ​លើ​កោះ​រ៉ុង ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុង ក្រុង​ព្រះ​សីហនុ​វិញ ក៏​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ បាន​បង្ហាញ​វត្ត​មាន និង​បាន​​ទូរស័ព្ទ​កក់​បន្ទប់​គេងទុក​ជា​ស្រេច​នៅ​ថ្ងៃ​បុណ្យ​គ្រឹះស្មឹះ និង​ឆ្លង​ឆ្នាំ​ថ្មី។

លោកថា  កំណើន​ភ្ញៀវ​ទេសចរ មាន​វត្ត​មាន ​នៅ​លើកោះរ៉ុង ជំរុញ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ មាន​លំ​នៅ​ដ្ឋាន​លើ កោះ​នេះ មាន​ការ​ងារ​ធ្វើ និង​រក​ប្រាក់​ចំណូល​ចូល​គ្រួសារ បាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់៕

អ្នក​ចូល​រួម​ចំណែក

ទូច​ រង្សី

អ្នក​យក​ព័ត៌មាន​

កញ្ញា ទូច រង្សី បាន​ចូល​បម្រើ​ការងារ​នៅ Radio Australia នៅ​ឆ្នាំ​២០០៩។ នៅ​ឆ្នាំ​២០០៧​កញ្ញា​បាន​ចូល​សិក្សា​នៅ​សកល​វិទ្យាល័យ​ន័​រតុន​​ដោយ​ចាប់​យក​ជំនាញ​សេដ្ឋ​កិច្ច, ធនាគារ និង​ហិរញ្ញវត្ថុ។ កញ្ញា​បាន​បញ្ចប់ថ្នាក់​បរិញ្ញា​ប័ត្រ​ផ្នែក​នេះ​នៅ​ឆ្នាំ២០១១។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។