ប្រាក់​របប​សន្តិ​សុខ​សង្គមនឹង​ត្រូវ​បើក​​តាម​ធនា​គារ​ដើម្បី​​បំបាត់​ពើ​ពុក​រលួយ​

ប្រាក់​របប​សន្តិ​សុខ​សង្គមនឹង​ត្រូវ​បើក​​តាម​ធនា​គារ​ដើម្បី​​បំបាត់​ពើ​ពុក​រលួយ​

ប្រាក់​របប​សន្តិ​សុខ​សង្គមនឹង​ត្រូវ​បើក​​តាម​ធនា​គារ​ដើម្បី​​បំបាត់​ពើ​ពុក​រលួយ​

ដាក់បញ្ចូលថ្ងៃ 25 December 2012, 17:20 AEST

ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន​និង​យុវនីតិ​សម្បទា បាន​ប្រកាស​ធ្វើ​បច្ចុប្បន្នភាព ដល់​អតីត​យុទ្ធ​ជន​គ្រប់​ប្រភេទ និង គ្រួសារ​អតីត​យុទ្ធជន នៅ​ខេត្ត​បាត់​ដំបង ដើម្បី​រៀប​ចំ​បើក​ប្រាក់​របប សន្តិ​សុខ​សង្គម តាម​រយៈ​ធនាគារ​ ក្រោយ​ពី​មាន​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន នានា ពី​ភាព​មិន ប្រ​ក្រតី​មួយ​ចំនួន ក្នុង​ការ​បើក​ប្រាក់​របប​សន្តិ​សុខ​សង្គម​តាម​រយៈ​មន្រ្តី​សង្គម​កិច្ច។

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​សង្គម​កិច្ច បាន​ជូន​ដំណឹង​ដល់​និវត្តនជន ជន​បាត់​បង់​សមត្ថភាព​ការ​ងារ ជនពិការ ជាអតីត យុទ្ធជន និង​គ្រួសារ​ពលី មរណៈ របស់​អតីត​យុទ្ធ​ជន ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង និង ការ​បើក​របប​សន្តិ​សុខ​សង្គម​ប្រចាំ​ខែ​របស់​មន្ទីរ​សង្គម​កិច្ច​ខេត្ត​បាត់​ដំបង ចាប់​ផ្តើម​ធ្វើ​បច្ចុប្បន្ន រយៈ​ពេល​ពីរ​ខែ​ក្នុង​ដើម​ឆ្នាំ ២០១៣ ។

លោក គឹម តេង ប្រធាន​មន្ទីរ​សង្គម​កិច្ច​ខេត្ត​បាត់​ដំបង បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នេះ​ដើម្បី រៀប​ចំការ​បើក​ប្រាក់​សន្តិ​សុខ​សង្គម​តាម​រយៈ​ធនាគារ​អេស៊ីលីដា នា​ពេល​ខាង​មុខ ។

លោក បាន​បន្ត​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាព ដើម្បី​រៀប​ចំបើក​ប្រាក់​សន្តិ​សុខ​សង្គម តាម​រយៈ ធនាគារ អេស៊ីលីដា ដល់​អតីត​យុទ្ធ​ជន​គ្រប់​ប្រ​ភេទ និង គ្រួសារ​អតីត​យុទ្ធ​ជន​នេះ វា​ផ្តល់​ភាព ងាយ​ស្រួល  ក្នុង​ការ​បើក​ប្រាក់​របប​សន្តិ​សុខ​សង្គម ដូច​បណ្តា​ប្រទេស​សមា​ជិក​អាស៊ាន។

(សំឡេង លោក គឹម តេង)

អតីត​យុទ្ធ​ជន​ពិការ លោក សក់ សុភ័ក្ត្រ បាន​សម្តែង​ក្តី​រីក​រាយ នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​រៀប​ចំ​អោយ​មាន​ការ​បើក​ប្រាក់​សន្តិ​សុខ​សង្គម​តាម​រយៈ​ធនាគារ​នេះ​ លោក​សង្ឃឹម​ថា​នឹង​អាច​ជួយ​លប់​បំបាត់ អំពើ​ពុក​រលួយ​ក្នុង​ការ​បើក​ប្រាក់​របប​នេះ។

(សំឡេង លោក សក់ សុភ័ក្ត្រ)

ការធ្វើបច្ចុប្បន្នភាព ដល់អតីតយុទ្ធជនគ្រប់ប្រភេទ និង គ្រួសារអតីតយុទ្ធជន នៅទូទាំង១៤ ស្រុក ក្រុង ក្នុងខេត្តបាត់ដំបងនេះ ធ្វើនៅទីតាំងសាខាធនាគារអេស៊ីលីដា ដែលក្នុងនោះ ស្រុកកំរៀង ភ្នំព្រឹកនិង

ស្រុកគាស់ក្រឡ ចាប់ផ្តើមធ្វើពីថ្ងៃទី ០៨មករា ដល់ ១១មករា ២០១៣    ស្រុកឯកភ្នំ សំឡូត និង សំ​ពៅ​លូន ចាប់ផ្តើមធ្វើនៅ ថ្ងៃទី ១៤ មករា​ដល់ ១៨មករា២០១៣  ស្រុក​រតនមណ្ឌល ស្រុកបាណន់ និង បវេល ​ធ្វើពីថ្ងៃទី ២១មករា ដល់ថ្ងៃទី ២៥មករា  ស្រុក​សង្កែ ស្រុក​មោង​ឫស្សី​និង​ស្រុក​ថ្ម​គោល ចាប់​ពី​ថ្ងៃ​ទី ២៨ មករា ដល់​ថ្ងៃ​ទី១​កុម្ភៈ។ ចំណែក​ក្រុង​បាត់ដំបង និង ស្រុក​រុក្ខគិរី ចាប់​ផ្តើម ថ្ងៃទី ០៨ កុម្ភះ ២០១៣។

លោក គឹម តេង ប្រធាន​មន្ទីរ​សង្គម​កិច្ច បើ​ទោះ​ជា​មាន​ការ​កំណត់​កាល​បរិច្ឆេទ និង ទី​តាំង​ដូច​ខាង​លើ​នេះ​ក៏​ដោយ ក៏​អតីត​យុទ្ធ​ជន​គ្រប់​ប្រ​ភេទ និង​គ្រួសារ អតីត​យុទ្ធ​ជន ដែល​មាន​ការ​ចាំ​បាច់ អាច​ទៅ​ធ្វើ​បច្ចុប្បន្នភាព នៅ​ទី​តាំង​ណា​មួយ​ក៏​បាន។

(សំឡេង លោក គឹម តេង)

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង យុវនីតិ​សម្បទា បាន​បញ្ជាក់​ថា ក្នុង​ការ​ធ្វើបច្ចុប្បន្នភាព​នេះ អតីត​យុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធ​ជន ត្រូវ​មាន​ឯក​សារ​ភ្ជាប់​មក​ជា​មួយ​ដូច​ជា​សៀវ​ភៅ គ្រួសារ ឬសៀវ​ភៅ​ស្នាក់​នៅ និង អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឯក​សារ​ទាំង​នេះ​យក​ច្បាប់​ដើម​ទាំង​អស់​ និង​មាន​សលាកប័ត្រ​ព័ត៌​មាន ដែល​ខ្លួន​បាន​បំពេញ​តាម​រយៈ​មន្ទីរ​សង្គម​កិច្ច​លិខិត​ទទួល​ស្គាល់ ឬ សៀវ​ភៅ បើក​ប្រាក់ ឬ​ប្រកាស​ទទួល​ស្គាល់​របស់​ក្រសួង​សង្គម​កិច្ច។

មន្រ្តី​ក្រសួង​សង្គម​កិច្ច​ ​បាន​អោយ​ដឹង​ថា ក្រសួង​សង្គម​កិច្ច​និង​ធ្វើ​បច្ចុប្បន្នភាព​ដល់​អតីត​យុទ្ធ​ជន​គ្រប់​ប្រ​ភេទ និង គ្រួសារ​អតីត​យុទ្ធជន នៅ​ទូទាំង​ប្រទេស ដើម្បី​បើក​ប្រាក់​របប​សន្តិ​សុខ​សង្គម​នៅ​តាម​ធនា​គារ។ កន្លង​មក​នេះ​បាន ធ្វើ​បច្ចុប្បន្នភាព រួច​ហើយ​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់​ស្ពឺ​និង​ខេត្ត​កំពង់​ចាម។ មន្រ្តី​បញ្ជាក់​ថា ក្នុង​នោះ​រាជធានី​ភ្នំពេញ និង ខេត្ត​កណ្តាល អតីត​យុទ្ធ​ជន​និង​គ្រួសារ​អតីត​យុទ្ធ​ជន បាន​បើក​ប្រាក់​របប​សន្តិ​សុខ​សង្គម​តាម​ធនាគារ​អេស៊ីលីដា​រួច​ហើយ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។