ការ​ពិនិត្យ​លើ​សមត្ថភាព​យោធា​អូស្រ្តាលី​ខណៈ​ដែល​ចិន​កំពុង​តែ​ពង្រីក​សមត្ថភាព​​យោធា​

ការ​ពិនិត្យ​លើ​សមត្ថភាព​យោធា​អូស្រ្តាលី​ខណៈ​ដែល​ចិន​កំពុង​តែ​ពង្រីក​សមត្ថភាព​​យោធា​

ការ​ពិនិត្យ​លើ​សមត្ថភាព​យោធា​អូស្រ្តាលី​ខណៈ​ដែល​ចិន​កំពុង​តែ​ពង្រីក​សមត្ថភាព​​យោធា​

ដាក់បញ្ចូលថ្ងៃ 25 December 2012, 17:27 AEDT

ការ​រីក​ចម្រើន​វិស័យ​យោធា​របស់​​ប្រទេស​ចិន​បាន​​ធ្វើ​ឲ្យ​មាន​ការ​ចាត់​ ទុក​ថា​​ជា​ការ​គំរាម​កំហែង​ធំមួយ​​ផ្នែក​សន្ដិ​សុខ​​ចំពោះ​ផែន​ការ​​យោធា​ របស់​អូស្រ្តាលី។

មាន​ការ​លេច​ធ្លាយ​ឯក​សារ​ព្រាង (white paper) ​មួយ​ដែល​ជា​ផែន​ការ​សំណើ​សម្រាប់​វិស័យ​ការ​ពារ​ជាតិ​របស់​ប្រទេស​ អូស្រ្តាលី ហើយ​បានត្រូវ​ប្រព័ន្ធ​ព័ត៌មាន ​បាន​ទទួល​នោះ គឺថា​ មាន​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ពង្រីក​យោធា​និង​តួនាទី​របស់​យោធា​ ចិន​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​តុល្យភាព​អំណាច​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក។

ចំណុច ​មួយ​ទៀត​ដែល​ឯកសារ​នេះ​លើក​ឡើង​ផង​ដែរ​នោះ គឺប្រទេស​អូស្រ្តាលី​នឹង​ត្រូវ​ការ​ចាំ​បាច់​តម្រង់​ទិស​លើ​ទំនក់​ទំនង​រវាង ​ប្រទេស​ចិន​និង​សហរដ្ឋ​អាម៉េរិក​នៅ​ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​ នេះ ដោយ​សារ​តែ​ទំនាក់​ទំនង​នេះ​បាន​ផ្លាស់​ប្ដូរ​យុទ្ធសាស្រ្ត​តុល្យ​ភាព​ក្នុង ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

យ៉ាង​ណា​មិញ​ឯក​សារ​ សេចក្ដី​ព្រៀង​សំណើ​នេះ មិន​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​មាំ​ទាំ​ទេ ទៅលើ​ការ​ចំណាយ​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​ ដោយ​គ្រាន់​តែ​បាន​ព្រមាន​​​ថា ​​ឧបសគ្គនានា​ដែល​មាន​ទៅ​​ថ្ងៃ​អនាគត​នៅក្នុង​ការ​ចំណាយ​ថវិកា​សម្រាប់​ វិស័យ​យោធាអូស្រ្តាលី​នោះ នឹង​មាន​សភាព​ធ្ងន់ធ្ងរ​និង​អូសបន្លាយ​ទៀត​ផង។

​ លោក​​ Huge White ជា​សាស្រ្តាចារ្យខាង​ការ​សិក្សា​យុទ្ធ​សាស្រ្ត​នៅ​សកលវិទ្យាល័យ​ជាតិ​ អូស្រ្តាលី (Australian National University) ។ លោក​មាន​ប្រសាសន៍​ថា អ្វី​ដែល​គួរឲ្យ​​ចាប់​អារម្មណ៍​បំផុត​នៅ​ការ​​ឯកសារលេច​ធ្លាយ​ដូច​បណ្ដាញ​ ព័ត៌មាន​បាន​ផ្សព្វ​ផ្សាយ​ស្ដី​អំពី​ស្ថាន​ការណ៍ជាក់​ស្ដែង​​ផ្លាស់​ប្ដូរ​ ក្នុង​ពេល​កន្លង​មក ហើយប្រមើល​ឃើញថា​​សភាព​ការណ៍​​នឹង​បន្ដ​ជា​កង្វល់ ប៉ុន្តែ​​​ផ្ទុយ​ទៅ​វិញ​ឯក​សារ​​នេះ​មិន​បាន​ផ្ដល់​អនុសាសន៍​ណាមួយ​សោះ​អំពី ​ការផ្លាស់​ប្ដូរ​ដ៏​សំខាន់​ៗ​ក្នុង​គោល​នយោ​បាយ​ការ​ពារ​ជាតិ​ដើម្បី​ធ្វើ​ ការ​ឆ្លើយ​តបទៅ​នឹង​ស្ថាន​ការ​ណ៍​ដែល​កំពុង​តែ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស។ លោក​នេះគឺ​ឧសគ្គ​សម្រាប់​ក្រសួង​ការពាតិ​អូស្រ្តាលី។​​​

ឆ្លើយ ​ទៅ​នឹងសំណួរ​ដែល​សួរ​ថា​តើ​មាន​ក្ដី​ព្រួយ​បារម្ភ​កម្រិត​ណា​ដែរ​ដែល​ឯកសារ ​នេះ​​កំពុង​តែ​លាត​ត្រដាង​អំពី​អំពី​វត្ត​មាន​របស់​យោធា​ចិន​នៅ​ក្នុង​ តំបន់​ប៉ាស៊ីហ្វិកនោះ លោក​សាស្រ្តាចាត្យ Huge White មានប្រសាសន៍​​បន្ត​ថា ​រាល់​ការ​ពិចារណា​លើក​ចែង​​គោល​នយោបាយ​ការពារ​ជាតិ ​រដ្ឋាភិបាល​អូស្រ្តាលី​ មិន​គួរ​តែ​គិត​មួយ​ជ្រុង​អំពី​ការ​​គំរាមកំហែង​ដោយ​សារ​ការ​រីក​ធំ​ធាត់​ របស់​​យោធា​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះទេ​ ​​ប៉ុន្តែ​គេ​ត្រូវ​តែ​ពិចារណា​អំពី​​ការ​ពង្រឹង​សមត្ថ​ភាព យោធា​លក្ខណៈ​ សម្បូរបែប​​របស់​អូស្រ្តាលី ថ្វី​ដ្បិត​តែ​ឱកាស​មានតិច​តួច​ដែល​អូស្រ្តាលី​ឬ​ប្រទេស​ដែន​កោះ​ជិត​ខាង​ រង​​ការ​វាយ​ប្រ​ហារ​ដោយ​ផ្ទាល់​មក​ប្រទេស​ចិនយ៉ាង​ណាក្ដី​​។

យ៉ាង ​ណាមិញ ក្នុង​ពេល​បច្ចុប្បន្ន​នេះរដ្ឋាភិបាល​អូស្រ្តាលី​មិន​បាន​បង្ហាញ​អំពី​ការ​ តំឡើង​ថវិកា​សម្រាប់​វិស័យ​ការ​ពារ​ជាតិ​។ មាន​​ការរំពឹង​ថា​រដ្ឋាភិបាលអូស្រ្តាលី​អាច​​​នឹង​កាត់​បន្ថយ​ចំណាយ​បន្ថែម​ ទៀត​ផង ជាអ្វី​ដែល​អ្នក​សិក្សា​វិភាគ​ខាង​យុទ្ធ​សាស្រ្ត​ដូច​លោក សាស្រ្តាចារ្យ Huge White ​នៅ​សកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី រិះគន់​ថា វាជា​ភាព​​ផ្ទុយគ្នា​រវាងការ​​មាន​ក្ដី​កង្វល់​អំពី​ការ​គំរាម​កំហែង​ពី​ ចិនហើយ​​រដ្ឋាភិបាល​អូស្រ្តាលី​បែរ​ជាគ្មាន​សេចក្ដី​ក្លាហាន​ចេញ​មុខ​ដោះ​ ស្រាយ​បញ្ហា​នេះ។

យ៉ាង​ណាមិញ​អ្នក​ជំនាញដដែល​​យល់​ ឃើញ​ថា ប្រទេស​ចិន​​នឹង​បង្ក​ការ​គំរាមដោយ​ផ្ទាល់​មក​លើ​ប្រទេស​អូស្រ្តាលីទេ។ ដែល​កំពុង​តែ​កើត​ឡើង​គឺ​យោធា​ចិន​កំពុង​តែ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ ក្នុង​តំបន់​អាស៊ី​​និង​ប៉ាស៊ីហ្វិក ហើយ​នេះ​បាន​ញ៉ាំង​ឲ្យ​តុល្យភាព​អំណាច​នៅ​ក្នុង​តំបន់​មាន​ការ​ប្រែ​ប្រួល​ និងមាន​ការ​​រៀប​ចំ​ឡើង​​វិញ​ទៅ​តាម​សភាព​ការណ៍​។ លោកសាស្រ្តាចារ្យ Huge White ​មាន​ប្រសាសន៍​គ្នា​រដ្ឋាភិបាល​អូស្រ្តាលី​មិន​ទាន់​បាន​គិត​គូរ​គ្នា​នៅ​ ឡើយ​ទេ​ អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហានេះ​ដោយ​សារ​មាន​ការ​ស្មុគស្មាញ​ក្នុង​ការ​ យក​ពន្ធ​ដើម្បី​បង្កើន​ចំណូល​ជាតិ​។ យ៉ាង​ណាមិញ​លោក​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​អូស្រ្តាលី​​គួរ​ចំណាយ​ថវិកា​បន្ថែម​ទៅលើ​វិស័យ​យោធា​របស់​ខ្លួន ​ និង​ចំណាយ​បន្ថែម​លើ​ជំនួយ​បរទេស​ដែល​ជា​ផ្នែក​នៃ​យុទ្ធ​សាស្រ្ត។ ការ​រិះ​រក​មធ្យោបាយ​បង្កើន​ចំណូល​តាម​រយៈការ​ហូត​ពន្ធថែម​ទៀត​​ដែល​ជា​ការ​ ត្រូវ​តែ​ធ្វើ​ព្រោះ​គ្មាន​ជម្រើស៕

លោក​​ Huge White ជា​សាស្រ្តាចារ្យខាង​សិក្សា​យុទ្ធ​សាស្រ្ត​នៅ​សកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី (Australian National University) បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ក្នុង​កម្មវិធី Connect Asia។ គួរ​រំលឹក​ថា​ប្រទេស​អូស្រ្តាលី​និង​ចិន​បាន​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ការ​ ចាប់​ចំណង​មិត្ត​ភាព​និង​គ្នា​កាលពី​​សប្ដាហ៍​មុន៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។