មតិ​អ្នកស្ដាប់​ស្ដីពី​ការអបអរសាទរបុណ្យគី្រស្មាស់

មតិ​អ្នកស្ដាប់​ស្ដីពី​ការអបអរសាទរបុណ្យគី្រស្មាស់

មតិ​អ្នកស្ដាប់​ស្ដីពី​ការអបអរសាទរបុណ្យគី្រស្មាស់

ដាក់បញ្ចូលថ្ងៃ 25 December 2012, 17:43 AEST

ជាប្រពៃណី រដូវបុណ្យគ្រីស្មាស ឬបុណ្យណូអែល គឺជាពេលដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​ចំណាយប្រាក់ច្រើន ដើម្បីទិញកាដូ​ជូន​សមាជិក​គ្រួសារ មិត្តភក្ដិ និងអ្នកជិតខាង​ភូមិផង​របងជាមួយ។ ​ដូច្នេះ​​យើង​ខ្ញុំ​ចង់ដឹង​ណាស់​ថា​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ ថាតើ ការប្រារព្ធ​​ពិធី​បុណ្យ​គ្រីស្មាស់​ជះ​ឥទ្ធិពល​កម្រិត​ណា​ដែរ នៅ​​ប្រទេសកម្ពុជា​នោះ? 

សម្រាប់ឆ្នាំ​នេះ ការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​អាច​មា​នទំហំ​ច្រើន ជាង​ឆ្នាំ​​មុន​​​ជិត​ ៤% នេះ បើតាម​សមាគម​អ្នកលក់រាយ​​ប្រចាំ​ប្រទេស​អូស្រ្តាលី ។

តាម​​មណ្ឌលលក់ទំនិញធំៗ​នៅទូទាំង​ប្រទេសអូស្រ្តាលី កាលពី​ម្សិល​មិញនេះ បានបើកទ្វារ​ស្វាគមន៍អតិថិជន​ ពេញមួយយប់ ដែលមកទិញទំនិញ ដោយសារថា​​អតិថិជន​ខ្លះ​​ភាគច្រើន​​ជា​បុរស​ពុំមាន​ពេល​ដើម្បី​ទិញ​អីវ៉ាន់​ទុក ដូចអតិថិជន​នារី​ឡើយ។  ដូច្នេះ អតិថិជន​បុរស​ភាគច្រើន​​ សម្រុក​ទិញ​អីវ៉ាន់​​មុនថ្ងៃ​មុនពេល​បុណ្យ​គ្រីស្មាស។

លោក Russell Zimmerman នាយក​ប្រតិបត្តិ​ នៃ​ សមាគម​អ្នកលក់រាយ​​ប្រចាំ​ប្រទេស​អូស្រ្តាលី​បានថ្លែង​ឲ្យដឹងថា​ អ្នកលក់រាយ​ហាក់រីករាយ​ជាងឆ្នាំមុន ដោយ​សារ​ចំណូល​ហាក់​កាក់​កប​ជាង​បុណ្យ​គ្រីស្មាស ឆ្នាំមុន ព្រោះ​ការ​ចំណាយ​ក្នុងរវាងពេល​៦​អាទិត្យ​​មុនពេល​ថ្ងៃគ្រីស្មាស​​មានចំនួន​​៤១ពាន់​២រយ​លាន​ដុល្លារ នៅ​ប្រទេស​អូស្រ្តាលីទាំងមូល ដែល​​ច្រើនជាង​ឆ្នាំ​​ 3.9%។

គួរ​រម្លឹក​​ថា សេដ្ឋកិច្ច​​អូស្ត្រាលី​ហាក់​ដូចជា​មិនសូវរង​ផលប៉ះពាល់ធ្ងន់ធ្ងរ ពី​វិបត្តិ​​ហិរញ្ញវត្ថុ​សកលលោកឡើយ​ ដែលញ៉ាំង​ឲ្យ​ការ​​​ចាយវាយនៅមាន​សន្ទុះ​ខ្លាំង ទោះបីជា​ពួកលោក​ដឹងថា តម្លៃទំនិញ មុនពេលបុណ្យ​ណូអែល គឺមិនថោកទេ។

 លោកអ្នកនាងកញ្ញា បើយើងចាំឲ្យ​បុណ្យណូអែលរំលងផុតទៅតែមួយថ្ងៃ គឺចាំឲ្យ​ដល់ថ្ងៃទី ២៦​ខែធ្នូ ដែលគេហៅថា Boxing Day នោះ តម្លៃទំនិញភាគច្រើន​នឹងធ្លាក់ចុះ​មកនៅ​ពាក់កណ្ដាលឯណោះ ពេលនេះហើយដែលអតិថិជនម្នាក់ៗសម្រុកនាំគ្នាចាយប្រាក់ ព្រោះសប្បាយនឹងទិញទំនិញភាគច្រើន ដែលបានបញ្ចុះតម្លៃដល់ទៅ ៥០% ឬច្រើនជាងហ្នឹងទៅទៀត។

អ្នក​ចូល​រួម​ចំណែក

ប៊ុន ឡឺវីសីដា

ប៊ុន ឡឺវីសីដា

ពិធីករ/​ពិធីការិនី

ជា​មួយ​នឹង​បទ​ពិសោធន៍​២០ឆ្នាំ​ផ្នែក​អ្នក​កាសែត​វិទ្យុ និង​ការ​ស្រាវ​ជ្រាវ អ្នក​ស្រី​នាំ​មក​ជូន​នូវ​ព័ត៌មាន​ល្អៗ​ពី​​ប្រទេស​កម្ពុជា និង​ពី​ក្នុង​តំបន់​​ដល់​​លោក​អ្នក​ទាំង​តាម​ប្រព័ន្ធ​អ៊ិនធើណិត និង​តាម​វិទ្យុ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។