អា​ជ្ញា​ធរ​ខេត្ត​សៀ​មរាប​ចាត់​វិធាន​​ការ​លើ​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​រ៉ឺម៉ក​ម៉ូតូ​

អា​ជ្ញា​ធរ​ខេត្ត​សៀ​មរាប​ចាត់​វិធាន​​ការ​លើ​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​រ៉ឺម៉ក​ម៉ូតូ​

អា​ជ្ញា​ធរ​ខេត្ត​សៀ​មរាប​ចាត់​វិធាន​​ការ​លើ​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​រ៉ឺម៉ក​ម៉ូតូ​

ដាក់បញ្ចូលថ្ងៃ 26 December 2012, 15:29 AEDT

អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប​ថា​នឹង​បន្ត​​​ចាត់​វិ​ធា​ន​ការ​ចំ​ពោះ​ស្លាក​​ សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​បំពាក់​នៅ​តាម​រ៉ឺម៉ក​ម៉ូតូ​ ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ និង​ការ​ដែល​គ្មាន​អក្សរ​ខ្មែរ។ អាជ្ញាធរ​ថា​នឹង​មាន​ការ​រឹត​បន្តឹង​ចំពោះ​ការ​លើក​ស្លាក​សញ្ញា​ផ្សព្វ​ ផ្សាយ​ពាណិជ្ជ​កម្ម​​តាម​ដង​ផ្លូវ​សា​ធារ​ណៈ​​​ក្នុង​ខេត្ត​ដើម្បី​លើក​ កម្ពស់​សោ​ភ័ណ​ភាព​របស់​ក្រុង។

​ថ្លែង​​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​​មួយ​​កាល​ពី​ចុង​សប្តាហ៍​នេះ លោក ប៊ុន ថា​ឫទ្ធិ អភិ​បាល​រង​ខេត្ត​សៀម​រាប ​បាន​លើក​ឡើង​ថា ការ​លើក​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​កាន់​តែ​ច្រើន វា​ជា​ផ្នែក​មួយដែល​បាន​បង្ហាញ​ថាប្រ​ទេស​ជាតិ​មាន​ការ​អភិ​វឌ្ឍ​ ប៉ុន្តែ​ការ​ដែល​មិន​គោរព​ច្បាប់ ក៏​វា​បាន​បង្ហាញ​នូវ​ភាព​អ​នា​ធិបតេយ្យ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​វប្ប​ធម៌, ទំ​នៀម​ទម្លាប់ និង ប្រ​ពៃ​ណី​របស់​ជាតិ ហើយ​ក៏​​បាន​ធ្វើ​ឲ្យ​ប៉ះ​ដល់​សោភ័ណ​ភាព​របស់​ក្រុងទៀត​ផង​។

លោក​បាន​បញ្ជាក់​ទៀត​ថា  ​ក្រៅ​ពី​ការលើក​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្មនៅ​នឹង​កន្លែង ចំណែក​ការ​ដាក់​តាម​ម៉ូតូ​រ៉ឺ​ម៉ក​វិញ ក៏​វា​មាន​ផល​អវិជ្ជ​មាន​ដូច​គ្នា ល្គឹក​ណា​ដែល​មិន​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ ដូច្នេះ​បញ្ហា​នេះ មិន​អាច​មើល​រំ​លង​បាន​ឡើយ។

(សំ​ឡេង លោក ប៊ុន ថា​ឫទ្ធិ)

ជា​មួយ​នឹង​ការ​លើក​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ មាន​ពល​រដ្ឋ​មួយ​ចំ​នួន​ធ្លាប់បាន​​ធ្វើ​ការ​រិះ​គន់​ផង​ដែរ ដែល​រយៈ​កាល​កន្លង​មក​មាន​ស្លាក​មួយ​ចំ​នួន មិន​បាន​សរសេរ​ជា​អក្សរ​សាស្ត្រ​ជាតិ​នោះ​ទេ ហើយ​ក៏​មិន​ដែល​ឃើញ​ចាត់​វិ​ធាន​ការ​ភ្លាម​ៗ​ដែរ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ចាន់ ថា អ្នក​បើក​បរ​ម៉ូ​តូ​រ៉ឺ​ម៉ក​ដឹក​ភ្ញៀវក្នុង​ក្រុង​សៀម​រាប បាន​ប្រាប់​Radio​ Australia យ៉ាង​ដូច្នេះ។

(សំ​ឡេង លោក ចាន់ ថា)

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រ​សិន​បើ​មាន​ការ​ផាក​ពិ​ន័យ​ លោក​ក៏​បាន​សំ​ណូម​ពរដល់​អា​ជ្ញា​ធរ និង​សមត្ថ​កិច្ច​ទាំង​អស់ គួរ​អនុ​គ្រោះ​ដល់​ពួក​គាត់​ព្រោះ​ថា ចំ​ពោះ​ការ​ងារ​នេះ​ក្រុម​ហ៊ុន​គេ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

(សំ​ឡេង លោក ចាន់ ថា)

​សូមបញ្ជាក់ថា តាម​សេចក្តី​ណែ​នាំ​លេខ​០២​សណន របស់​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ថា​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សរសេរ​អក្សរ​លើ​គ្រប់​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​អស់ ត្រូវ​សរសេរ​អក្សរ​សាស្ត្រ​ជាតិ​នៅ​ជួរ​ខាង​លើ ហើយ​មាន​ទំ​ហំ​ស្មើ​នឹង​២​ដង នៃ​អក្សរ​បរ​ទេស និង អក្ខរា​វិរុទ្ធ​ត្រូ​វ​សរសេរ​តាម​ក្យួន​វេយ្យា​ករណ៍ និង​តាម​វេច​នា​នុក្រម​របស់​សម្តេច​សង្ឃ​ ជួន ណាត​ ទៀត​ផង ហើយ​ចំ​ពោះ​លេខ​ក៏​ត្រូវ​សរសេរ​ជា​លេខ​របស់​ជាតិ​ផង​ដែរ​៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។