សាលា​ក្រុង​ភ្នំពេញ​ប្រកែក​លើ​សំណើ​របស់​សហជីព​

សាលា​ក្រុង​ភ្នំពេញ​ប្រកែក​លើ​សំណើ​របស់​សហជីព​

សាលា​ក្រុង​ភ្នំពេញ​ប្រកែក​លើ​សំណើ​របស់​សហជីព​

ដាក់បញ្ចូលថ្ងៃ 26 December 2012, 15:21 AEST

មេដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ​បន្ដ​រក្សា​ជំហរ​ដឹកនាំ​ក្រុម​កម្មករ​ ធ្វើ​កូដកម្ម​អហិង្សា​ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល និង​ក្រសួង​ការងារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​កម្មក​ពី​៦១​ដុល្លារ​ដល់ ១៥០​ដុល្លារ​​អាម៉េរិក​ក្នុង​១ខែ​ទៅ​តាម​ការ​គ្រោង​ទុក។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​មាន​ប្រសាសន៍​ថា ទោះ​បី​សាលា​រាជ​ធានី​ភ្នំពេញ​មិន​​ផ្តល់​ទី​តាំង​នៅ​សួន​ច្បារ​មុខ​តុលាការ​កំពូល ឬ​អតីត​មន្ទីរ​រដ្ឋ​សភា ជូន​សហជីព​ជួប​ជុំ​គ្នា​ក្តី ក៏​សហ​ជីព​នៅ​តែ​រក្សា​ជំហរ​ដឹក​នាំ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​អហិង្សា​ដដែល​ ដើម្បី​ទាម​ទារ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ ដែល​ពួក​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១២ ​តាម​ការ​គ្រោង​ទុក។

អ្នកស្រី​បន្ត​ថា គោល​បំណង​នៃ​ការ​ជួប​ជុំ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ជូន​កម្មករ​ពី ៦១ដុល្លារ ទៅ​ដល់​១៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង១​ខែ ។

(សំឡេង​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ)

ទាក់ទិន​បញ្ហា​នេះ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ មិន​អនុញ្ញាត​ឲ្យ​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម​​ ឬ​ប្រមូល​ផ្តុំ​គ្នា នៅ​មុខ​តុលាការ​កំពូល ​និង​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ដើរ​ហែរ​ក្បួន​តាម​ផ្លូវ​សាធារណៈ​​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី ​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ និង​ចាត់​តំណាង​២០​នាក់​ហែ​ញ្ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​ប្រមុខ​ដឹក​នាំ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ដ៏ទៃ​ជំនួស​វិញ។

ទោះយ៉ាងណា អ្នកស្រី យ៉ាង សុភ័ណ្ឌ បាន​ចាត់​ទុក​សកម្មភាព​រារាំង​របស់​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ ឬ​សិទ្ធិ​ជួប​ជុំ​របស់​ពល​រដ្ឋ ដែល​មាន​ចែង​ក្នុង​ច្បាប់។

(សំឡេង​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ) 

​​​លោក កើត ឆែ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​កម្មករ អាច​រៀប​ចំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ និង​ត្រូវ​ធានា​សន្តិសុខ​ព្រមទាំង​មិន​យក​កម្មវិធី​នេះ​ធ្វើ​សកម្ម​ភាព​បំរើ​ឲ្យ​ឆន្ទៈ​នយោបាយ ​របស់​គ​ណ​បក្ស​ណាមួយ​ ឬ​ធ្វើ​ការ​វាយ​ប្រហារ​ដល់​ព្រះ​មហាក្សត្រ, រាជ​រដ្ឋាភិបាល, ប្រទេស​ជិត​ខាង និង​ឥស្សរ​ជន​ជាន់​ខ្ពស់​ណា​ម្នាក់​ទេ​។ ​

​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ក៏​បាន​រិះ​គន់​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ដែល​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ដើរ​ដង្ហែ​ក្បួន​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមាពី​៦១ដុល្លារ​ក្នុង​១​ខែ​ទៅ​ដល់​១៥០​ដុល្លារ​នេះ​ដែរ​​​។

(សំឡេង​លោក​ រ៉ុង ឈុន)

យ៉ាងណាក៏​ដោយ​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង​លោក រ៉ុង ឈុន ប្រធាន​សហ​ភាព​សហជីព​កម្ពុជា​បាន​រក្សា​ជំហរ​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម​ដដែល​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២ ទោះ​មាន​បំរាម និង​ដាក់​លក្ខ​ខណ្ឌ​ពី​សាលា​រាជ​ធានី​ភ្នំពេញ​បែប​ណា​ក្តី៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។