ស្ថាន​ភាព​វិស័យ​ធនាគារ​នៅ​កម្ពុជា​ឆ្នាំ​២០១២​មាន​ភាព​រឹង​មាំ

ស្ថាន​ភាព​វិស័យ​ធនាគារ​នៅ​កម្ពុជា​ឆ្នាំ​២០១២​មាន​ភាព​រឹង​មាំ

ស្ថាន​ភាព​វិស័យ​ធនាគារ​នៅ​កម្ពុជា​ឆ្នាំ​២០១២​មាន​ភាព​រឹង​មាំ

ដាក់បញ្ចូលថ្ងៃ 26 December 2012, 15:13 AEDT

នៅ​ក្នុង​ឆ្នាំ​២០១២​នេះអ្នក​ជំនាញ​ថា ​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​រឹង​មាំ​ល្អ​ជា​ពិសេស​នៅ​ ក្នុង​ផ្នែក​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ ទោះ​បី​ជា​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​អាម៉េរិក​មាន​សភាព​ចុះ​អន់​ខ្សោយ​ក៏​ដោយ។

លោក​ស្រី ងួន សុខា អគ្គនាយក​នៃ​ធនាគារ​ជាតិ​កម្ពុជា​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ឲ្យ​ដឹង​ថា នេះ​គឺ​ដោយ​សារ​តែ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ស្ថាន​ភាព​សេដ្ឋកិច្ច​មាន​អំណោយ​ផល ហើយ​ស្ថិរភាព​នយោបាយ​ក៏​ដើរ​តួនាទី​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ការ​បណ្ដាក់​ទុន។

(សំឡេង​លោក​ស្រី ងួន សុខា)

បើ​តាម​តួល​លេខ​ដែល​ Radio Australia បាន​ដឹង​នៅ​ក្នុង​ឆ្នាំ​នេះ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​កម្ម​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្ដល់​ប្រាក់​កម្ចី​សរុប​ទៅ​វិស័យ​ឯក​ជន​ចំនួន​ប្រមាណ​៥ពាន់​៥រយ​លាន​ដុល្លារ​អាម៉េរិក​ដែល​ស្មើ​នឹង​ការ​កើន​ឡើង​ប្រមាណ​៣០%​ប្រៀប​នឹង​ឆ្នាំ​មុន​។ រី​ឯ​ការ​ផ្ញើ​ប្រាក់​ទុក​ក្នុង​ធនាគារ​​​វិញ​មាន​សរុប​ចំនួន​ប្រមាណ​៦ពាន់ ២០​លាន​ដុល្លារ​អាម៉េរិក​ដែល​ស្មើ​នឹង​ការ​កើន​ឡើង​២៤​%​ប្រៀប​នឹង​ឆ្នាំ​មុន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ស្រី ងួន សុខា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ថា តួ​លេខ​នេះ​ថ្វី​ត្បិត​តែ​ល្អ​មែន​ប៉ុន្ដែ​ក៏​មិន​មែន​ជា​តួលេខ​កំណើន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ដែរ​។

(សំឡេង​លោក​ស្រី ងួន សុខា)

បើ​ប្រៀប​ធៀប​នឹង​ពេល​១០​ឆ្នាំ​មុន លោក ចាន់ សុផល អ្នក​សេដ្ឋកិច្ច​ម្នាក់​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពល​រដ្ឋ​ខ្មែរ​កាន់​តែ​មាន​ទំនុក​ចិត្ដ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ។

(សំឡេង​លោក ចាន់ សុផល)

យ៉ាង​ណា​ក៏​ដោយ វិស័យ​ធនាគារ​កម្ពុជា​ត្រូវ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត​ដោយ​ហេតុ​ថា នៅ​ក្នុង​ចំណោម​ពល​រដ្ឋ​ខ្មែរ​ដែល​មាន​ការ​ងារ​ធ្វើ​ប្រមាណ​៧​លាន​នាក់​ មាន​អ្នក​ប្រើ​ប្រាស់​សេវា​កម្ម​ធនាគារ​មិន​ទាន់​ច្រើន​ខ្លាំង​នោះ​ទេ ក្នុង​នោះ​មាន​អ្នក​ខ្ចី​ប្រាក់​ឥណទាន​មាន​ចំនួន​តែ​១លាន ៦​សែន​នាក់ និង​អ្នក​យក​ប្រាក់​ទៅ​ផ្ញើ​ធនាគារ​មាន​ប្រមាណ​១លាន ៩​សែន​នាក់។ បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​មាន​ធនាគារ​ពាណិជ្ជ​កម្ម​សរុប​៣២​ សម្រាប់​បម្រើ​ប្រទេស​ក្រី​ក្រ​ដ៏​តូច​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រជា​ជន​ជាង​១៤​លាន​នាក់​។ លោក ចាន់ សុផល បាន​ឲ្យ​ដឹង​ថា ទៅ​ថ្ងៃ​អនាគត​អាច​នឹង​មាន​ការ​ប្របាច់​បញ្ចូល​គ្នា​ជា​មិន​ខាន​ទេ។

(សំឡេង​លោក ចាន់ សុផល)

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។