អ្នក​ស្រុក​ស្ទឹង​ត្រែង​សង្ស័យ​ថា​មាន​ការ​រែង​មាស​ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​សេកុង​ឡើង​ល្អក់

អ្នក​ស្រុក​ស្ទឹង​ត្រែង​សង្ស័យ​ថា​មាន​ការ​រែង​មាស​ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​សេកុង​ឡើង​ល្អក់

អ្នក​ស្រុក​ស្ទឹង​ត្រែង​សង្ស័យ​ថា​មាន​ការ​រែង​មាស​ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​សេកុង​ឡើង​ល្អក់

ដាក់បញ្ចូលថ្ងៃ 27 December 2012, 17:20 AEST

អ្នក​ស្រុក​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា នៅ​រដូវ​អស់​ភ្លៀង​ហើយនោះ​ ប៉ុន្តែ​ទឹក​ទន្លេ​សេកុង នៅ​មាន​សភាព​ល្អក់​ខុស​ពី​ប្រ​ក្រតី ដែល​រំខាន​ដល់​ការ​ប្រើ​ប្រាស់​ទឹក​របស់​ប្រជា​ពល​រដ្ឋ​និង​ធ្វើ​ឲ្យ​រង​ គ្រោះ​ដល់​មច្ឆា​ជាតិ។​

អ្នក​ស្រុក​ស្ទឹង​ត្រែង បាន​បង្ហាញ​បារម្ភ​អំពី​ពណ៌​ទឹក​ក្នុង​ទន្លេ​ថា អាច​ជា​សកម្ម​ភាព​បំពុល​ទឹក​ទន្លេ​សេ​កុង ហើយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​និង​មច្ឆា​ជាតិ។ ប្រជា​ពល​រដ្ឋ​នៅ​ស្ទឹង​ត្រែង ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ប្រាប់  Radio Australia   ថា ទឹក​ទន្លេ​សេកុង មាន​សភាព​ល្អក់​ខុស​ពី​ធម្មជាតិ។

(សំឡេងប្រជាពលរដ្ឋ)

ប្រជា​ពល​រដ្ឋ​បាន​បញ្ជាក់​ថា តាម​ទម្លាប់​ខែ​ធ្នូ​នេះ ទឹក​គួរ​តែ​ថ្លា ហើយ​ត្រូវ​ឆ្នាំ​នេះ​ទឹក​តូច គួរ​តែ​ឆាប់​ថ្លា ជាង​ធម្មតា។ ប៉ុន្តែ​ទឹក​ទន្លេ​នេះ​ល្អក់​ពណ៌​ក្រហម​នៅ​ឡើយ។ ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​សេកុង បាន​ផ្តល់​ព័ត៌​មាន​មក​ថា  ទឹក​ដែល​ល្អក់​នេះ អាច​បណ្តាល​មក​ពី​ការ​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​មាស ហើយ​បង្ហូរ​ទឹក​ចូល​ទន្លេ​សេកុង។

(សំឡេងប្រជាពលរដ្ឋ)

លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បានប្រាប់  Radio Australia  ថា លោក​ទើប​បាន​ជ្រាប​ព័ត៌មាន​នេះ ហើយ​ទើប​បាន​បញ្ជូន​មន្រ្តី​ឲ្យ​ទៅ​ពិនិត្យ​នៅ​ស្ទឹង​ត្រែង។

(សំឡេង លោក ចាន់ យុត្ថា)

លោក ចាន់ យុត្ថា បាន​បញ្ជាក់​ទៀត​ថា ករណី​ទឹក​ទន្លេ​សេកុង​ឡើង​ល្អក់​នេះ​មិន​ធ្លាប់​មាន​របាយ​ការណ៍​ទេ​ពី​មុន​មក។

ប្រជា​ពល​រដ្ឋ​នៅ​តាម​ដង​ទន្លេ​សេកុង បាន​បញ្ជាក់​ថា ស្ថាន​ភាព​ទឹក​ល្អក់​នេះ​បាន​ធ្វើ​ឲ្យ​ត្រី​ហាក់​ដូច​ជា​ពុល។

(សំឡេងប្រជាពលរដ្ឋ)

តែ​ទោះ​ជា​យ៉ាង​ណាក្តី អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា សភាព​ទឹក​ល្អក់​នេះ មាន​ជាតិ​ពុល​នៅ​ឡើយ​ទេ។

(សំឡេង លោក ចាន់ យុត្ថា)

លោក ចាន់ យុត្ថា បាន​ឲ្យ​ដឹង​ថា មន្រ្តី​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុ​និយម​ និង​មន្រ្តី​ពាក់​ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​ទៀត បាន​ចុះ​ទៅ​ធ្វើ​ការ​ងារ​នេះ។ ​លោក​បាន​បញ្ជាក់​ទៀត​ថា យើង​ត្រូវ​រង់​ចាំ​ពេល​វេលា​បន្តិច​ទៀត ដើម្បី​ស្និដ្ឋាន​និង​វាយ​តម្លៃ​លើ​ករណី​ទឹក​ល្អក់​នេះ ចំពោះ​បរិស្ថាន​និង​សុខ​ភាព​មនុស្ស៕

 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។