អគ្គនាយក​ពន្ធដារ​ពង្រឹង​ការ​ប្រមូល​ពន្ធដារ​ពី​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា

អគ្គនាយក​ពន្ធដារ​ពង្រឹង​ការ​ប្រមូល​ពន្ធដារ​ពី​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា

អគ្គនាយក​ពន្ធដារ​ពង្រឹង​ការ​ប្រមូល​ពន្ធដារ​ពី​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 27 December 2012, 17:32 AEST

នៅ​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​អញ្ជើញ​ម្ចាស់​រោង​ចក្រ​កាត់​ដេរ​ដែល​ភាគ​ច្រើន​បំផុត​ជា​ជន​បរទេស​ហើយ​ ផលិត​ទំនិញ​សម្រាប់​នាំចេញ ឲ្យ​មក​ទទួល​ការ​ផ្សព្វ​ផ្សាយ​អំពី​ប្រព័ន្ធ​ពន្ធដារ​របស់​កម្ពុជា​ក្នុង​ កិច្ច​ប្រឹង​ប្រែង​សម្រួល​ដល់​ការ​ប្រមូល​ពន្ធដារ​ពីវិស័យ​នេះ ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់​ជាតិ។

លោក គង់ វិបុល ប្រតិ​ភូរាជ​រដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ថ្មី​នៃ​អគ្គនា​យកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា​ ការ​ផ្សព្វ​ផ្សាយ​អំពី​ប្រ​ព័ន្ធ​ពន្ធ​ដារ​ពេល​នេះ នឹង​ជួយ​ឲ្យ​ម្ចាស់​រោង​ចក្រ​បាន​យល់​ពី​ការ​បង់​ពន្ធ​បាន​ត្រឹម​ត្រូវ និង​បាន​លឿន​ជាង​មុន។

លោក​អគ្គ​នាយក​ពន្ធដារ​ថ្មី ក៏​បាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​រោង​ចក្រ​ខ្លះ​កុំគេច​វេស​ពី​ការ​បង់​ពន្ធដារ។

(សំឡេង លោក គង់ វិបុល)

លោក អាល់ប៊ឺត តាន់ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ប្រាប់ Radio Australia    អំពី​ផល​ប្រយោជន៍​នៃ​ការ ​ផ្សព្វ​ផ្សាយ​អំពី​ប្រព័ន្ធ​ពន្ធ​ដារ​ចំពោះ​ម្ចាស់​រោង​ចក្រ​កាត់​ដេរ​នេះ។

(សំឡេង លោក អាល់ប៊ឺត តាន់)

សូម​បញ្ជាក់​ថា វិស័យពន្ធដារ ឆ្នាំ​នេះ បាន​ប្រ​មូល​សម្រាប់​ចំណូល​ជាតិ​ក្នុង​បរិមាណ​ជាង​៥ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក ដែល​នៅ​ក្នុង​នោះ ពន្ធ​ដារ​ពីវិស័យ​រោង​ចក្រ​កាត់​ដេរ មាន​បរិមាណ​៨៥​ភាគរយ នៃ​ចំនួន​ពន្ធដារ​សរុប។

នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​អំពី​ប្រព័ន្ធ​ពន្ធដារ​នា​ព្រឹក​នេះ មន្រ្តី​ពន្ធដារ បាន​ផ្សព្វ​ផ្សាយ​ដល់​ម្ចាស់​រោង​ចក្រ​អំពីពន្ធ​អាករ​លើ​តម្លៃ​បន្ថែម ពន្ធ​លើ​ប្រាក់​ចំណេញ ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​ សិទ្ធិ​និង​កាតព្វ​កិច្ច​របស់​អ្នក​ជាប់​ពន្ធ ទោស​ទណ្ឌ​ល្មើស​បទប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ ព្រម​ទាំង នីតិវិធី​នៃ​បណ្តឹង​តវ៉ា ដែល​អ្នក​ជាប់​ពន្ធ​គ្រប់​រូប​ត្រូវ​យល់​ដឹង។

លោក អាល់ប៊ឺត តាន់ បាន​បញ្ជាក់​អំពី​សំណូម​ពរ​របស់​ភាគី​អ្នក​បង់​ពន្ធដារ។

(សំឡេង លោក អាល់ប៊ឺត តាន់)

លោក គង់ វិបុល អគ្គនាយកពន្ធដារ ក៏បានបង្ហាញអំពី​ការកែលំអរការងារ​ប្រមូលពន្ធដារនាពេលបច្ចុប្បន្ន។

(សំឡេង លោក គង់ វិបុល)

មន្រ្តី​ពន្ធដារ បាន​បញ្ជាក់​ថា ការ​ប្រមូល​ពន្ធដារ​សម្រេច​បាន​ជិត​៣​ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​២០១២​នេះ ដែល​មាន​កំណើន​ទ្វេ​ដង បើ​ធៀប​នឹង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ៕


 

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។