បញ្ហា​ប្រ​ឈម​នៃ​កាក​សំណល់​សំរាម​គ្រឿង​អេឡិច​ត្រូ​និច​នៅ​អូស្រ្តាលី​

បញ្ហា​ប្រ​ឈម​នៃ​កាក​សំណល់​សំរាម​គ្រឿង​អេឡិច​ត្រូ​និច​នៅ​អូស្រ្តាលី​

បញ្ហា​ប្រ​ឈម​នៃ​កាក​សំណល់​សំរាម​គ្រឿង​អេឡិច​ត្រូ​និច​នៅ​អូស្រ្តាលី​

ដាក់បញ្ចូលថ្ងៃ 27 December 2012, 17:46 AEST

ពិភពលោក​ទាំង​មូល​មាន​ការ​ចោល​សំរាម​អេឡិច​ត្រូនិច​ទៅដល់​៤០​លាន​តោន​ក្នុង​ មួយ​ឆ្នាំ។ ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​អូស្រ្តាលី​បោះចោល​​សំរាម​អេឡិច​ត្រូនិក​​ប្រមាណ ​ជាង​១លាន​តោន​​ក្នុង​មួយ​ឆ្នាំ។ ប្រជា​ពល​រដ្ឋ​អូស្រ្តាលី​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​សប្បាយ​រីរាយ​ជាមួយ​នឹង​ ការ​ប្រើ​ប្រាស់​ឧបករណ៍​សម្ភាៈ​អេឡិចត្រូវនិច​ទំនើបៗ​ទាន់​សម័យ​ ដូច​ជា​ទូស័ព្ទ​ដៃ​​កុំព្យូទ័រ​ឬទូរទស្សន៍​​ដែល​ទើប​តែ​ចេញ​ថ្មីៗ។ល។​ ចំណែក​ឯ​របស់​ចាស់​ៗ​វិញ​ដែល​គេ​លែង​និយម​ហើយ​នោះ​ បាន​ត្រូវ​បោះ​ចោល​ហើយ​​កំពុង​តែ​បង្កើន​នូវ​គំនរ​សំរាម​អេឡិចត្រូ​និច។ បញ្ហា​មួយ​ដែល​រួម​ចំណែក​ក្នុង​ការ​បង្ក​ឲ្យ​មាន​សំរាម​អេឡិច​ត្រូ​និច​គឺ​ ឧបករណ៍​ឬសម្ភារៈគ្រឿង​បច្ចេក​វិទ្យា​សព្វ​ថ្ងៃ​មាន​តម្លៃ​ថោក​ជាង​​ពេល​ពី​៥ ​ឬ​១០​ឆ្នាំ​មុន ហើយ​មាន​ការ​ចេញ​​ម៉ូដ​​ថ្មីៗឆាប់​រហ័ស​​ ឧ​ទាហរណ៍​​រាល់​៦​ខែ​ម្ដង។

កាកសំណល់​នៃ​គ្រឿង​អេឡិច​ត្រូនិច​​គឺ​ប្រកប​ទៅ​ដោយ​សារធាតុ​ពុល ប្រសិន​បើ​គេ​កប់វា​នៅ​ក្រោម​ដី ដូច​ជា​ប្រើ​ប្រាស់សម្រាប់​​គោល​បំណង​ចាក់​ដី​​កប់​បំពេញ​ធ្វើ​អ្វី​មួយ​នោះ គឺវា​អាច​ធ្វើ​ប៉ះ​ពាល់​ដល់​បរិស្ថាន​។ ម្យ៉ាង​ទៀត​ដើម្បី​យក​គ្រឿង​ទាំង​នោះ​ទៅ​កែ​ច្នៃ​សម្រាប់​ការ​ប្រើ​ប្រាស់​ឡើង​វិញ​នោះ វាទាម​ទារ​នូវ​វិធី​សាស្រ្ត​អនុវត្ត​យ៉ាង​លំ​បាកៗ​ដើម្បី​ធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវ។

នៅ​ក្នុងប្រទេស​អូស្រ្តាលី​បញ្ហា​ប្រឈម​មួយ​ទៀត​នោះ​សព្វ​ថ្ងៃ​នេះ​គឺ​បញ្ហា​នៃ​ការ​មិន​ទាន់​ការ​ប្រមូល​សំ​រាម​ទាំង​នោះដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បោះបង់​ចោល​សំរាម​នេះ​ដោយ​ត្រឹម​ត្រូវ​ជា​ប្រ​ព័ន្ធ។ បច្ចុប្បន្ន​នេះ​ប្រ​សិន​បើ​គេចង់​បោះ​ចោល​ទូរ​ទស្សន៍​ចាស់នោះ​គេ​​ត្រូវ​តែ​ដឹក​ជញ្ជូន​ដោយ​ខ្លួន​ឯង​ទៅ​កន្លែង​ចាក់​សំរាម​ហើយ​ត្រូវ​បង់​ប្រាក់​ថ្លៃ​ចូល​ទៀត។ ចំពោះ​ការ​ដែល​ហៅ​គេ​ឲ្យ​មក​ដឹក​ចេញ​ពី​ផ្ទះ ម្ចាស់​ត្រូវ​ចំ​ណាយ​ថវិកា​។​ ប្រជា​ពលរដ្ឋ​អូស្រ្តាលី​ភាគ​ច្រើន​មិន​បោះ​បង់​សំរាម​គ្រឿង​អេឡិច​ត្រូវ​និក​ចោល​​ក្នុង​ធុង​សំរាម​ធ្មតា​ទេ។ ប៉ុន្តែ​ការ​ប្រមូល​សំរាម​អេឡិច​ត្រូវ​និច​​មិន​សូវ​មាន​ជា​ប្រពន្ធ​ទេ ម្ល៉ោះ​ហើយ​កាក​សំណល់​បែប​នេះ ត្រូវ​បាន​ដាក់​ចោល​នៅ​តាម​ចិញ្ចើម​ថ្នល់​យ៉ាង​អនា​ធិបតេយ្យ​ក៏​មាន​។ លោក លី សាវុន រស់​នៅ​ក្រុង Adelaide នៃ​រដ្ឋ South Australia ឬ​អូស្រ្តាលី​ត្បូង មាន​ប្រ​សាសន៍​រៀប​រាប់​អំពី​ការ​ប្រមូល​សំ​រាម​និង​បញ្ហា​កាក​សំណល់​រឹង​នៅ​ក្នុង​ភូមិឋាន​របស់​លោក៖ (សំឡេង)

លោក​សាស្រ្តាចារ្យ David Thiel ​ពី​សកលវិទ្យាល័យ Griffith ​មានប្រសាសន៍​ថា រដ្ឋាភិបាល​អូស្រ្តាលី​ បាន​ផ្ដល់​គំនិត​ថា​ពលរដ្ឋ​គួរ​តែ​ប្រមូល​ពន្ធ​សម្រាប់​គោល​បំណង​នេះ​ដោយ​ហូត​ពន្ធ​ប្រ​មាណ​២០​ដុល្លារ​បន្ថែមលើ​តម្លៃ​ទំនិញ​អេឡិច​ត្រូនិច​ដែល​ភាគ​ច្រើន​អូស្រ្តាលី​នា​ចូល​ពី​ក្រៅ​ប្រ​ទេស។ ប្រាក់​ប្រមូល​បាន​ពី​ពន្ធ​នេះ​គឺសម្រាប់​យក​ទោ​ប្រើ​ប្រាស់​សម្រាប់​ការ​ងារ​ប្រមូល​កាក​សំណល់​ទាំង​នោះ​តាម​គេហដ្ឋាន។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​គំនរសំរាម​អេឡិច​ត្រូវ​និក​ដែល​រីក​ធំឡើង​ឆាប់​ទៅៗ​នោះ​ លោក​សាស​ចារ្យ​ David Thiel មាន​ប្រសាសន៍​ថា សកលវិទ្យាល័យ​ Griffith ​កំពុង​តែ​ធ្វើ​ជាមួយ​បណ្ដា​អ្នក​ផលិត​គ្រឿង​អេ​ឡិច​ត្រូនិច​ដើម្បី​ប្រើ​ប្រាស់​វិធីសាស្រ្ត​ថ្មី​ក្នុងការ​ជ្រើសរើស​វត្ថុ​ធាតុ​និង​​ការ​ផ្គុំ​ដំឡើង​ធ្វើ​អ្វី​មួយ​ដោយ​គិត​អំពី​ភាពងាយ​ស្រួល​ក្នុង​ការ​រុះ​រើ​ដើម្បី​ច្នៃ​វត្ថុ​ធាតុ​ឡើង​វិញ។ វិធី​សាស្រ្ត​ទាំង​នោះ​នឹង​ចំណាយ​ថវិកា​តិច​ជាង​ទៀត​ផង៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។