សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី​ខក​ចិត្ត​ចំពោះ​ការ​កាត់​បន្ថយ​ភាសា​ខ្មែរ​តាម​វិទ្យុ ពហុភាសា SBS

សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី​ខក​ចិត្ត​ចំពោះ​ការ​កាត់​បន្ថយ​ភាសា​ខ្មែរ​តាម​វិទ្យុ ពហុភាសា SBS

សហគមន៍​ខ្មែរ​​នៅ​អូស្ត្រាលី​ខក​ចិត្ត​ចំពោះ​ការ​កាត់​បន្ថយ​ភាសា​ខ្មែរ​តាម​វិទ្យុ ពហុភាសា SBS

ដាក់បញ្ចូលថ្ងៃ 28 December 2012, 17:39 AEDT

សហគមន៍​ខ្មែរ​នៅក្នុង​ប្រទេស​អូស្រ្តាលីគ្រោង​តវ៉ា​ទៅនឹង​ការ​កាត់​បន្ថយ​ម៉ោង​ផ្សាយ​​ភាសា​ខ្មែរ​ តាម​វិទ្យុ SBS ដែលជា​ស្ថានប័ន​សោត​ទស្សន៍​ផ្សាយជា​ពហុភាសា​ចំនួនជាង​៦០​ភាសា។

តាម​ការ​ឲ្យ​ដំណឹង​ពី​លោក​​ប្រធាន​កម្ម​វិធី​ភាសា​ខ្មែរ​នៃ​​វិទ្យុ SBS មកនោះ ភាសា​ខ្មែរ​​ដែល​​មាន​​ផ្សាយ​​៤​​ដង​ក្នុង​មួយអាទិត្យ ហើយ​ផ្សាយ​ម្ដង​មួយ​ម៉ោង​ នឹង​ត្រូវ​បន្ថយ​​​ឲ្យចុះ​មក​ត្រឹម​ ២​ដង​​ក្នុង​មួយ​អាទិត្យ​វិញ ពោល គឺ​ទម្លាក់​ពី​៤​ម៉ោង​មក​ត្រឹម​តែ​២ម៉ោង​ទេ ដោយ​ចាប់​ផ្ដើម​ពី​ខែ​មេសា​ឆ្នាំ​២០១៣​​នេះ​ទៅ។ 

ដូច្នេះ​ថាតើ​ការ​កាត់​បន្ថយ​ម៉ោង​ផ្សាយ​ជាភាសា​ខ្មែរ​ពី​៤​ម៉ោង​ឲ្យមកនៅ​ត្រឹម​២​ម៉ោង នឹង​នាំឲ្យ​ប៉ះពាល់​យ៉ាងណា​ខ្លះ​សម្រាប់​សង្គម​ខ្មែរ​នៅ​ក្នុង​​ប្រទេស​អូស្រ្តាលីនេះ?

លោកឯក សាវត្ថី ដែលជា​មេធាវី​​នៅ​ទីក្រុងស៊ីដនីយ៍ ដែលបាន​សម្ដែងនូវ​ការ​ខក​ចិត្ត​ចំពោះ​ការ​បន្ថយ​ម៉ោង​ផ្សាយ​នេះ​ ដោយ​​លោក​លើក​ឡើងថា ការកាត់​បន្ថយ​ម៉ោង​ផ្សាយ​ភាសា​ខ្មែរ​គឺជា​ការបាត់បង់​មួយ​ដ៏ធំ​សម្រាប់​សង្គម​ខ្មែរ​នៅក្នុង​ប្រទេស​អូស្រ្តាលី។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។