គណបក្ស​នយោ​បាយ​​ និង​សង្គម​ស៊ី​វិល​​​គាំ​ទ្រ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ហិរញ្ញ​វត្ថុ​នយោ​បាយ​សម្រាប់​ការ​ឃោស​នា​បោះ​ឆ្នោត​

គណបក្ស​នយោ​បាយ​​ និង​សង្គម​ស៊ី​វិល​​​គាំ​ទ្រ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ហិរញ្ញ​វត្ថុ​នយោ​បាយ​សម្រាប់​ការ​ឃោស​នា​បោះ​ឆ្នោត​

គណបក្ស​នយោ​បាយ​​ និង​សង្គម​ស៊ី​វិល​​​គាំ​ទ្រ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ហិរញ្ញ​វត្ថុ​នយោ​បាយ​សម្រាប់​ការ​ឃោស​នា​បោះ​ឆ្នោត​

ដាក់បញ្ចូលថ្ងៃ 28 December 2012, 15:50 AEST

​គណ​បក្ស​នយោយ​បាយ​មួយ​ចំ​នួន​នៅ​កម្ពុជា ​បាន​សម្តែង​នូវ​ការ​គាំ​ទ្រ​ចំពោះ​គម្រោង​​​​បង្កើត​ឲ្យ​មាន​​​ច្បាប់​ ហិរញ្ញ​វត្ថុ​នយោ​បាយ​សម្រាប់​ការ​ឃោស​នា​បោះ​ឆ្នោត ​ដែល​​ត្រូវ​បាន​សង្គម​ស៊ី​វិល​​​មួយ​ចំ​នួន​​នៅ​កម្ពុជា ​រួម​គ្នា​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ នៅ​ខេត្ត​សៀម​រាប​។ ​ច្បាប់​នេះ​មាន​គោល​បំ​ណង​ឲ្យ​គណ​បក្ស​នយោ​បាយ​បង្ហាញ​ពី​កញ្ចប់​ថវិ​កា​រ​ ​បស់​ខ្លួន​ឲ្យ​មាន​តម្លា​ភាព​​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធ​នាការ​​ឃោស​នា​បោះ​ឆ្នោត។​

លោក​ ហង្ស ពុទ្ធា ​នាយក​ប្រ​តិ​បត្តិ​នៃ​អង្គ​ការ​និក​ហ្វិច បាន​មាន​ប្រ​សាសន៍​ថា ​សារៈ​សំ​ខាន់​នៃ​គម្រោង​ការ​បង្កើត​ច្បាប់​នេះ​ គឺ​សំ​ដៅ​លើក​កម្ពស់​តម្លា​ភាព​​​ ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​នូវ​អំ​ពើពុករលួយ​ផ្នែក​នយោ​បាយ​ ហើយ​នេះ​ជា​ពេល​វេ​លា​ដែល​​សម​ស្រប​សម្រាប់កម្ពុជា​ ក្នុង​ខណៈ​ពេល​ដែល​ប្រ​ទេស​មួយ​ចំ​នួន​បាន​នឹង​កំ​ពុង​តែ​អនុវត្ត​​នូវ​ការ​ងារ​នេះ។

(សំ​ឡេងលោក ហង្ស ពុទ្ធា)

លោក សុខ​ គឹម​សេង ​មន្ត្រី​របស់​គណបក្ស​សមរង្ស៊ី​​ប្រ​ចាំ​ខេត្ត​សៀម​រាប​ បាន​សម្តែង​នូវ​ការ​គាំ​ទ្រ​របស់​ខ្លួន គម្រោង​ច្បាប់​នេះ ព្រោះ​វា​មាន​ប្រ​យោជន៍​សម្រាប់​​គ្រប់​គណ​បក្ស​នយោ​បាយ ​ដែល​បាន​ចូល​រួម​ប្រ​កួត​ប្រ​ជែងក្នុង​ការ​ងារ​បោះ​ឆ្នោត។

(សំ​ឡេងលោក សុខ​ គឹម​សេង)

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ មាន​គណបក្ស​នយោ​បាយ​មួយ​ចំ​នួន​ទៀត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ។

(សំឡេងមន្ត្រី​គណបក្ស​នយោ​បាយ​ចំ​នួន​២​រូប)

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក អ៊ូ ចាន់​រឹទ្ធ សមា​ជិក​សភា​គណ​បក្សសិទ្ធិ​មនុស្ស បាន​មាន​ប្រ​សាសន៍​ថា ច្បាប់​នេះ គួរតែ​​​​រៀប​ចំ​ឲ្យ​គ្រប​ដណ្តប់​លើ​ការ​ងារ​បោះ​ឆ្នោត​ទាំង​មូល។

(សំ​ឡេងលោក អ៊ូ ចាន់​រឹទ្ធ)

​លោក នឹម វ៉ាន់​សំ ប្រ​ធាន​លេ​ខា​ធិ​ការ​ដ្ឋាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍ថា ​ប្រ​សិន​បើ​មាន​​ឯក​ភាព​ពី​គ្រប់​គណ​បក្ស​នយោ​បាយ​​ទាំង​អស់ ​លើ​ការប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​នយោ​បាយ​សម្រាប់​ការ​ឃោស​នា​បោះ​ឆ្នោត​ ពិត​ជា​ការ​ប្រ​សើរ​ខ្លាំង​ណាស់។

( សំ​ឡេងលោក នឹម វ៉ាន់​សំ)

សូម​បញ្ជាក់​ថា គម្រោង​ការ​​​បង្កើត​ឲ្យ​មាន​​​ច្បាប់​ហិរញ្ញ​វត្ថុ​នយោ​បាយ​សម្រាប់​ការ​ឃោស​នា​បោះ​ឆ្នោត ​មិន​មាន​ការ​លើក​ឡើង​ពី​មន្ត្រី​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ដែល​ជា​គណ​បក្ស​កាន់​អំ​ណាច​ទេ ​ដោយ​សារ​តែ​អវត្ត​មាន​ក្នុង​កម្ម​វិ​ធីនេះ៕​

( របាយ​ការណ៍ លោក លីវ សាន្ត )

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។