វិស័យ​ទេសចរណ៍​កម្ពុជា​ស្វាគមន៍​​ទិដ្ឋាការ​​តែ​មួយ​សម្រាប់​ទេស​ចរ​បរ​ទេស​កម្សាន្ត​នៅ​កម្ពុជា​ និង​ថៃ​

វិស័យ​ទេសចរណ៍​កម្ពុជា​ស្វាគមន៍​​ទិដ្ឋាការ​​តែ​មួយ​សម្រាប់​ទេស​ចរ​បរ​ទេស​កម្សាន្ត​នៅ​កម្ពុជា​ និង​ថៃ​

វិស័យ​ទេសចរណ៍​កម្ពុជា​ស្វាគមន៍​​ទិដ្ឋាការ​​តែ​មួយ​សម្រាប់​ទេស​ចរ​បរ​ទេស​កម្សាន្ត​នៅ​កម្ពុជា​ និង​ថៃ​

ដាក់បញ្ចូលថ្ងៃ 28 December 2012, 17:00 AEDT

ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​នេះ​ត​ទៅ ​ជនបរទេស​​​ពីប្រទេស​​ចំនួន​​៣៥ រួម​មាន​ប្រទេស​អូស្រ្តាលី​ផង​នឹង​អាច​កាន់​ទិដ្ឋាការ​តែ​មួ​សម្រាប់​ធ្វើ​ ដំណើរ​ចូល​ប្រទេស​កម្ពុជា ​និង​ថៃ។

កាល​ពី​ព្រឹក​មិញ​នេះ​ លោក ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia​ ថា ​កម្ពុជា ​និង​ថៃ​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​​​អនុវត្ត​គោល​នយោបាយ​​ទិដ្ឋាការ​តែ​មួយ​សម្រាប់​ទេសចរ​មក​កម្សាន្ត​ទាំង​ពីរ​មុន​គេ​នៅ​ក្នុង​អាស៊ាន។​

(សំឡេងលោក ថោង ខុន)​

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ នេះ​គឺ​ជា​កា​សម្រួល​បែប​បទ​ដល់​ការ​ធ្វើ​ដំណើរ​នេះ​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ផលប្រយោជន៍​ដូច​គ្នា​ ហើយ​ពុំ​មាន​ការ​បាត់​បង់​ថវិកា​ចំណូល​ទេ។​

(សំឡេងលោក ថោង ខុន)

​លោក​ អាង ​គឹម​អៀង​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ទស្សន​ជា​វិជ្ជមាន​ចំពោះ​ទិដ្ឋាការ​តែ​មួយ​សម្រាប់​ទេសចរ​មក​កម្ពុជា​ និង​ថៃ​នេះ​ថា​គឺ​ជា​ការ​សម្រួល​ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទេសចរ​មក​ទស្សនា​ប្រទេស​ទាំង​ពីរ។​

(សំឡេងលោក អាង គឹមអៀង)​

លោក​ អាង ​គឹម​អៀង​ បាន​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដោយ​ថា​ កម្ពុជា​មាន​សំបូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​ និង​រម្យនីយដ្ឋាន​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​មាន​ជា​អាទិ៍​នៅ​ខេត្ត​សៀមរាប​, រាជធានី​ភ្នំពេញ​ និង​បឹង​ទន្លេសាប។​ ជាង​នេះ​ទៅ​ទៀត​ក៏​មាន​កត្តា​បី​សំខាន់​ទៀត​ក្នុង​ការ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។​

(សំឡេងលោក អាង គឹមអៀង)​

អ្នកស្រី​ វ៉ាន់ ប៉ឡេង ​ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​ ដែល​ជា​ជន​ជាតិ​ខ្មែរ​កាត់​ចិន​មក​ពី​ប្រទេស​បារាំង​ យល់​ថា​ ទិដ្ឋាការ​តែ​មួយ​សម្រាប់​ទេសចរ​មក​កម្សាន្ដ​នៅ​កម្ពុជា​ និង​ថៃ​គឺ​ជា​ការ​ល្អ​ ហើយ​អ្នកស្រី​សង្ឃឹម​ថា​នឹង​មាន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ដោយសារ​ប្រទេស​ថៃ​គឺ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​មួយ។​ ការ​ផ្សារ​ភ្ជាប់​ទិដ្ឋាការ​នេះ​ក៏​នឹង​ជម្រុញ​កម្ពុជា​ឲ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​មួយ​ផង​ដែរ។​

(សំឡេងអ្នកស្រី វ៉ាន់ ប៉ឡេង)

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​លើ​វ៉ិបសាយថ៍​របស់​​ក្រសួង​ការ​បរទេស​កម្ពុជា​នោះ តម្លៃ​ទិដ្ឋាការ​តែ​មួយ​គឺ​២០ដុល្លារ​សហរដ្ឋ​អាម៉េរិក​ ដោយ​អាច​ស្នាក់​នៅ​បាន​រយៈ​៩០​ថ្ងៃ​សម្រាប់​ការ​ចុះ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ។ ​តម្លៃ​នេះ​សម្រាប់​ដំណើរ​ចេញ​ចូល​បាន​​តែ​មួយ​ជើង​ប៉ុណ្ណោះ​​ពី​ប្រទេស​ដើម​របស់​ជន​បរទេស។​

របាយការណ៍​ស្ថិតិ​ទេសចរ​របស់​​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​២០១២​ថា​មក​ទល់​នឹង​ខែ​កញ្ញា​ ​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជា ​២លាន​៥សែន​នាក់​ ហើយ​ដែល​ឆ្នាំ​២០១១​កន្លង​មក​កម្ពុជា​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​ចំនួន​ ២​លាន​ ៨​សែន​ ៨​ម៉ឺន​ ១​ពាន់​ ៨​រយ​ហុក​សិប​ពី​រ​នាក់​ (២,៨៨១,៨៦២នាក់)។​

ប្រទេស​កម្ពុជា​ និង​ថៃ​គឺ​ជា​មាជិកនៃ​អង្គ​ការ​ ACMECS ដែល​ជា​​​សម្ពន្ធភាព​​អភិវឌ្ឍន៍​សេដ្ឋកិច្ចរវាង​ប្រទេស​ចំនួន​ប្រាំគឺ​ កម្ពុជា, ភូមា, ឡាវ, ថៃ ​និង​វៀតណាម​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ដង​ទន្លេ Ayeyawady ​ក្នុង​ប្រទេស​ភូមា,​ ទន្លេ​ចៅ​ផ្រាយ៉ា​នៅ​ថៃ ​និង​ទន្លេមេគង្គ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។