ក្រសួង​សុខាភិបាល​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​អំពី​អត្រា​ឆ្លង​ជំងឺ​អេដស៍​

ក្រសួង​សុខាភិបាល​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​អំពី​អត្រា​ឆ្លង​ជំងឺ​អេដស៍​

ក្រសួង​សុខាភិបាល​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​អំពី​អត្រា​ឆ្លង​ជំងឺ​អេដស៍​

ដាក់បញ្ចូលថ្ងៃ 28 December 2012, 17:22 AEST

នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​នេះ ​ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការ​ប្រកាស​ចំពោះ​មុខ​មន្រ្តី​សុខាភិបាល​ទូទាំង ​ប្រទេស​នូវ​លទ្ធផល​ស្រាវជ្រាវ​អំពី​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​អេដស៍​នៅ​ កម្ពុជា​ ដើម្បី​មាន​មូលដ្ឋាន​ចាប់​អនុវត្តន៍​យុទ្ធសាស្រ្ត​បំបាត់​ជំងឺ​អេដស៍​នៅ​ ឆ្នាំ​២០២០។​

មន្រ្តី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ​បាន​ធ្វើ​បទ​បង្ហាញ​ចំនួន​៥​ ដើម្បី​បង្ហាញ​អំពី​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​អេដស៍​ចំពោះ​សុខភាព​សាធារណៈ ​ដែល​បាន​ចុះ​ទាប​ជា​ង​មុន។​

លោក​ មាន ឈីវុន ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើរ​ស្បែក​ និង​កាម​រោគ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ អំពី​ស្ថានភាព​រួម​នៃ​ការ​រាត​ត្បាត​ជំងឺ​អេដស៍​ចំពោះ​សង្គម​កម្ពុជា។​

(សំឡេង​លោក​ មាន ​ឈីវុន)

សូម​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១០​ ក្រុម​មន្រ្តី​ប្រឆាំង​ជំងឺ​អេដស៍ ​បាន​ដំណើរ​ការ​ស្រាវជ្រាវ​ដើម្បី​អង្កេត​អត្រា​ឆ្លង​នៃ​ជំងឺ​អេដស៍។​

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​បទ​បង្ហាញ​ចំនួន​ ៥​ រួមមាន​ ការ​ប៉ាន់​ស្មាន​ការ​រីករាល​ដាល​នៃ​មេរោគ​អេដស៍ , ការ​អង្កេត​ឈាម​រក​អត្រា​ផ្ទុក​មេរោគ​អេដស៍​, ការ​តាមដាន​លើ​ការ​ពន្យា​ជីវិត​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ និង​ភាព​ស៊ាំ​របស់​មេរោគ​អេដស៍​ចំពោះ​ថ្នាំ​ពន្យា​ជិវិត។​

លោក​វេជ្ជបណ្ឌិត​ អ៊ុង ​ចាន់ធឿន ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង​ បាន​មាន​ប្រសាសន៍​អំពី​ការ​ងារ​បង្ការ​ និង​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ទីនោះ។​

(សំឡេង​លោក​វេជ្ជបណ្ឌិត​ អ៊ុង ចាន់ធឿន)

សូម​បញ្ជាក់​ថា​ ការ​ស្រាវជ្រាវ​នេះ ​បាន​ធ្វើ​ឡើង ​ចំពោះ​ស្ត្រី​បម្រើ​សេវា​កំសាន្ត​ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ល​ទ្ធផល​អង្កេត​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​បម្រើ​សេវា​កំសាន្ត​នៅ​ខេ​ត្ត​ឧត្តរ​មាន​ជ័យ​ មាន​អត្រា​ផ្ទុក​មេរោគ​អេដស៍​ខ្ពស់​ជាង​គេ​ រហូត​ដល់​២៤​ភាគ​រយ​ បន្ទាប់​មក​ភ្នំពេញ​, សៀមរា​ប​ និង​ខេត្ត​ព្រះសីហនុ។ ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មក​ពិនិត្យ​ឈាម​មាន​ផ្ទុក​ច្រើន​ជាង​គេ​ នៅ​ខេត្ត​បាត់ដំបង​ ដោយ​ មាន​១,២៦​ភាគរយ​ បន្ទាប់​មក​ខេត្ត​កោះកុង​ ១,២០​ភាគរយ​ និង​ខេត្ត​ពោធិសាត់​មាន​១,០១​ភាគរយ។​

លោក ​មាន ឈីវុន ​បាន​បង្ហាញ​អំពី​យុទ្ធសាស្រ្ត​ប្រឆាំង​ជំងឺ​អេដស៍​បន្ត​ចាប់​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០២០។​

(សំឡេងលោក ​មាន ឈីវុន)

មន្រ្តីស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​បម្រើ​សេវា​កំសាន្ត​ដែល​ធ្វើ​ការងារ​យូរ​នៅ​ទីនោះ​ ប្រឈម​នឹង​អត្រា​ឆ្លង​ជំងឺ​អេដស៍​កាន់​តែ​ខ្ពស់៕

ប្រធាន​បទ៖

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។