កម្ពុជា​​លើក​​ផែន​ការ​​ទប់​ស្កាត់​បទ​ល្មើស​ជល​​ផល​និង​ព្រៃ​ឈើ​ឆ្នាំ​២០១៣

កម្ពុជា​​លើក​​ផែន​ការ​​ទប់​ស្កាត់​បទ​ល្មើស​ជល​​ផល​និង​ព្រៃ​ឈើ​ឆ្នាំ​២០១៣

កម្ពុជា​​លើក​​ផែន​ការ​​ទប់​ស្កាត់​បទ​ល្មើស​ជល​​ផល​និង​ព្រៃ​ឈើ​ឆ្នាំ​២០១៣

ដាក់បញ្ចូលថ្ងៃ 31 December 2012, 17:50 AEDT

លោក យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជន​បទនៅ ​ព្រឹក​ថ្ងៃ​៣១​ធ្នូ​នេះ បាន​កោះ​អញ្ជើញ​មន្រ្តី​ផ្នែក​ជល​ផល ផ្នែក​ព្រៃ​ឈើ និង​ផ្នែក​សាធារណការ​និង​ដឹក​ជញ្ជូន ដើម្បី​ពិនិត្យ​មើល​លើ​លទ្ធ​ផល​បង្ក្រាប​បទ​ល្មើស​ជល​ផល ព្រៃ​ឈើ និង​ការ​ដឹក​លើស​ទម្ងន់ ព្រម​ទាំង​ដាក់​ផែន​ការ​សម្រាប់​ឆ្នាំ​២០១៣។

លោក យឹម ឆៃលី ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជន​បទ បាន​មាន​ប្រសាសន៍​ដាក់​ផែន​ការ​ឲ្យ​មន្រ្តី​ជល​ផល​បន្ត​អនុវត្តន៍​ផែន​ការ​សកម្មភាព​ចំនួន៨​ចំណុច និង​មន្រ្តី​ព្រៃ​ឈើ បន្ត​អនុវត្តន៍​ផែន​ការ​សកម្មភាព​ចំនួន​៥​ចំណុច ដើម្បី​បង្រ្កាប​បទ​ល្មើស​ជល​ផល​និង​ព្រៃ​ឈើ។

លោក យឹម ឆៃលី បាន​លើក​អំពី​ការងារ​គ្រប់​គ្រងឡូតិ៍​នេសាទ​និង​ការ​ងារ​បង្រ្កាប​បទ​ល្មើស។

(សំឡេង លោក យឹម ឆៃលី)

សូម​បញ្ចាក់​ថា ផែន​ការ​សកម្ម​ភាព ដើម្បី​បង្រ្កាប​បទ​ជល​ផល​ចំនួន​៨​ចំណុច​នេះ រួមមា​ន​ការ​ចាត់​ចែង​កម្លាំង​ប្រចាំ​ការ ការ​ពង្រឹង​តួនាទី​ទទួល​ខុស​ត្រូវ​របស់​សហគមន៍​នេសាទ និង​ការ​ឆ្មក់​ត្រួត​ពិនិត្យ​របស់​ក្រុម​ជល​ផល។ លោក​ប្រធាន​ក្រុម​ប្រឹក្សាស្តារ​អភិវឌ្ឍន៍​វិស័យកសិកម្ម​និង​ជន​បទ បាន​បញ្ជាក់​អំពី​ការ​បន្ត​គ្រប់​គ្រង​ឡូតិ៍​នេសាទ ក្រោយ​ពេល​រដ្ឋាភិ​បាល​ប្រ​គល់​ឲ្យ​សហគមន៍​នេសាទ​ដើម្បី​ជួយ​ការ​ពារ​មច្ឆាជាតិ។

(សំឡេង លោក យឹម ឆៃលី)

ជា​មួយ​គ្នា​នេះ សម្រាប់​ការ​ងារ​ព្រៃ​ឈើ ត្រូវ​បន្ត​អនុវត្តន៍​ផែន​ការ​សកម្ម​ភាព​ចំនួន​៥​ចំណុច ដែល​រួម​មាន​ការ​បង្រ្កាប​ព្រៃ​ឈើ ត្រូវ​ប្រើ​ប្រាស់​កម្លាំង​សរុប កិច្ច​សហការ​រវាង​មន្រ្តី​ព្រៃ​ឈើ​និង​មន្រ្តី​ដឹក​ជញ្ជូន។​

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​លើក​ផែន​ការ​ឆ្នាំ​២០១៣​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​យុទ្ធ​នា​ការ​បង្រ្កាប​បទ​ល្មើស​ជល​ផល បទ​ល្មើស​ព្រៃ​ឈើ កាល​ពី​ដើម​ខែ​ធ្នូ​នេះ។យោង​តាម​របាយការណ៍​ដែល​លើក​ឡើង​ដោយ​លោក តូច ប៊ុនហួរ អគ្គលេខាធិការ​រង​ក្រុម​ប្រឹក្សា​ស្តា​រ​អភិវឌ្ឍន៍វិស័យ​កសិកម្ម​និង​ជន​បទ បាន​លើក​ឡើង​ថា បាន​ធ្វើ​ការ​បង្រ្កាប​នៅ​ខេត្ត​បាត់​ដំបង សៀមរាប កំពង់​ចាម កំពង់​ឆ្នាំង ព្រៃវែង កណ្តាល តាកែវ ក្រចេះ និង​ស្ទឹង​ត្រែង ដែល​បង្រ្កាប​បាន​ជាង​២៦០ ករណី និង​ចាប់​បាន​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជា​ច្រើន​ប្រភេទ។ ចំណែក​ឯ​ការងារ​ព្រៃ​ឈើ បាន​ចុះ​ទៅ​ច្រក​ព្រំ​ដែន​កម្ពុជា-ឡាវ ច្រក​ព្រំ​ដែន​កម្ពុជា-វៀតណាម ដោយ​ចាប់​បាន​ឈើ​ប្រណីត​ជា​ច្រើន​ម៉ែត្រ​គូប និង​ចាប់​បាន​ជន​ល្មើស​៨​នាក់។

ជា​មួយ​គ្នា​នេះ ក៏​មាន​របាយការណ៍​បង្រ្កាប​បទ​ល្មើស​ដឹក​ជញ្ជូន​លើស​ទម្ងន់ ដែល​ជា​មូល​ហេតុ​នៃ​ការ​បំផ្លាញ​ផ្លូវ​ជាតិ។

សូម​បញ្ចាក់​ថា កិច្ច​ប្រ​ជុំ​ព្រឹក​នេះ ក៏​បាន​លើក​អំពី​ផែន​ការ​ត្រូវ​អនុវត្តន៍​បន្ត​ចាប់​ពី​ឆ្នាំ​២០១៣ ខាង​មុខ​នេះ​ដើម្បី​បំបាត់​សកម្ម​ភាព​បទ​ល្មើស​ជល​ផល ព្រៃឈើ និង​ការ​ដឹក​លើស​ទម្ងន់​កំណត់៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។