អ្នក​ជំនាញ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តំបន់​ភ្នំពេញ​ភាគ​ច្រើន​ទាក់​ទង​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត

អ្នក​ជំនាញ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តំបន់​ភ្នំពេញ​ភាគ​ច្រើន​ទាក់​ទង​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត

អ្នក​ជំនាញ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តំបន់​ភ្នំពេញ​ភាគ​ច្រើន​ទាក់​ទង​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត

ដាក់បញ្ចូលថ្ងៃ 1 January 2013, 15:19 AEST

អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ ថា CWCC បាន​បើក​កិច្ច​ប្រជុំ​មួយ​ជា​មួយ​មន្រ្តី​ទទួល​បន្ទុក​ការ​ងារ​ស្រ្តី និង​កុមារ​នៅ​ក្នុង​ខណ្ឌ​ទាំង​៩​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ នេះ​ ដើម្បី​លើក​ផែន​ការ​បំបាត់​អំពើ​ហិង្សា​នៅ​ឆ្នាំ ២០១៣ ។

មន្រ្តី​គាំ​ពារ​ស្រ្តី​រង​គ្រោះ​នៅ​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​ឲ្យ​ដឹង​ថា​ស្រ្តី​នៅ​តំបន់​ភ្នំពេញ​ទទួល​រង​អំពើ​ហិង្សា​ផ្លូវ​ចិត្ត​ខ្លាំង​ជាង​អំពើ​វាយ​ដំ ។

អ្នកស្រី ប្រាជ្ញ អឿន មន្រ្តី​ទទួល​បន្ទុក​ការ​ងារ​ស្រ្តី​នៅ​សង្កាត់​ច្បារ​អំពៅ​ទី​ ២ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្រ្តី​នៅ​ភ្នំពេញ​ជួប​អំពើ​ហិង្សា​ផ្សេង​ពី​ស្រ្តី​នៅ​ជន​បទ ។

(សំឡេង​ អ្នកស្រី ប្រាជ្ញ អឿន)

កញ្ញា មួង មារតី ប្រធាន​គ្រប់​គ្រង​ការិយាល័យ​នៃ​អង្គការ CWCC ដែល​ធ្វើ​ការងារ​គាំពារ​ស្រ្តី​នៅ​ភ្នំពេញ​ក៏​បាន​បញ្ជាក់​ថា ស្រ្តី​នៅ​ភ្នំពេញ​ជួប​វិបត្ដិ​ផ្លូវ​ចិត្ត​ច្រើន​ជាង​វិបត្តិ​ផ្លូវ​កាយ ។

(សំឡេង កញ្ញា មួង មារតី)

លោកស្រី កែវ ច័ន្ទដួង អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ ២០១២​កន្លង​នេះ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ថយ​ចុះ​ពី​ជាង ៧០០ រឿង​មក​នៅ​ត្រឹម​ជាង​ ៣០០ រឿង​នៅ​ក្នុង​ពេល​ដែល​នៅ​ភ្នំពេញ​មាន​មនុស្ស​ជាង​១លាន​នាក់។ លោក​ស្រី​បាន​បញ្ជាក់​អំពី​ការ​ខិត​ខំ​អប់រំ​ដើម្បី​បង្ការ​អំពើ​ហិង្សា​លើ​ស្រ្តី​នៅ​ក្នុង​គ្រួសារ ។

(​សំឡេង លោកស្រីកែវ ច័ន្ទដួង)

ជា​មួយ​គ្នា​នេះ​ដែរ​កញ្ញា មួង មារតី បាន​លើក​អំពី​ការងារ​បង្កើត​បណ្ដាញ​សមាគមន៍​នៅ​តាម​ខណ្ឌ​ដើម្បី​បង្ការ​ទប់​ស្កាត់ និង​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​គ្រួសារ​ដែល​ធ្វើ​ឲ្យ​ស្រ្តី​រង​គ្រោះ ។

(សំឡេង កញ្ញា មួង មារតី)

កញ្ញា​បាន​ឲ្យ​ដឹង​ថា​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ​បាន​ជួយ​ដោះ​ស្រាយ​ផ្សះ​ផ្សារ​វិវាទ​នៅ​ក្នុង​គ្រួសារ​ប្រមាណ​​ ២០០​ រឿង​ក្នុង១​ឆ្នាំៗ​នៅ​រាជ​ធានី​ភ្នំពេញ ។

មន្រ្តីមកពីខណ្ឌទាំង ៩ បាន​លើក​ផែនការ​សម្រាប់​ឆ្នាំ ២០១៣ ក្រោម​រូបភាព​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​អំពើ​ហិង្សា​បង្កើន​ការ​ស្វែង​រក​សេវា​ជួយ​ស្រ្តី​រង​គ្រោះ​ឲ្យ​បាន​កាន់​តែ​លឿន រួម​ទាំង​សេវា​ផ្លូវ​ច្បាប់​ដើម្បី​ជួយ​ស្រ្តី​ឲ្យ​នៅ​ឆ្ងាយ​ពី​អំពើ​ហិង្សា​ដែល​គេ​សង្ឃឹម​ថា នៅ​​ពេល​គ្មាន​អំពើ​ហិង្សា​នាំ​ឲ្យ​គ្រួសារ​មាន​សុភមង្គល និង​មាន​ឱកាស​បង្កើន​ចំណូល​គ្រួសារ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។