ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​៨​ម៉ឺន​នាក់​​មក​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​សៀម​រាប

ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​៨​ម៉ឺន​នាក់​​មក​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​សៀម​រាប

ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​៨​ម៉ឺន​នាក់​​មក​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​សៀម​រាប

ដាក់​បញ្ចូល​ពេល 1 January 2013, 15:17 AEST

ក្នុង​រយៈ​ពេល​៣​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ , ​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ និង​​ថ្ងៃ​ទី​០១ ខែ មក​រា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ មាន​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ច្រើន​​ម៉ឺន​​នាក់ ​បាន​ចូល​មក​កំ​សាន្ត​សប្បាយ​នៅ​​​ក្នុង​ទឹក​ដី​នៃ​​ខេត្ត​សៀម​រាប ច្រើន​ជាង​​ឆ្នាំ​២០១១ មាន​​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ចំ​នួន​ប្រ​មាណតែ​៥​ម៉ឺន​៧​ពាន់​​នាក់​ប៉ុណ្ណោះ។

មាន​ប្រ​សាសន៍​ប្រាប់ ​Radio Australia កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០១២ ម្សិល​មិញ​នេះ លោក ង៉ូវ សេង​កាក់ ប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀម​រាប បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​៣​ថ្ងៃ ​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ មាន​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ចំ​នួន​ប្រ​មាណ​៨​ម៉ឺន​នាក់ ​បាន​ចូល​មក​កំ​សាន្ត​សប្បាយ​នៅ​​​ក្នុង​ទឹក​ដី​នៃ​​ខេត្ត​សៀម​រាប។

(សំ​ឡេង លោក ង៉ូវ សេង​កាក់)

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​ការ​ការ​ពារ​សុវត្ថិ​ភាព​ជូន​ភ្ញៀវ​ទេស​ចរណ៍ ការ​កែ​លម្អ​សោ​ភ័ណ​ភាព​​ និង ការ​សម្អាត​អ​នា​ម័យ​ក្នុង​ក្រុង គឺ​ជា​រឿង​សំ​ខាន់​មួយ​ដែរ ដែលអា​ជ្ញា​ធរ និង​អង្គ​ភាព​ពាក់​ព័ន្ធ បាន​នឹង​កំ​ពុង​យក​ចិត្ត​ដាក់​ជា​ខ្លាំង​។

(សំ​ឡេង លោក ង៉ូវ សេង​កាក់)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ស្រ្តី​​ជន​ជាតិ​បរទេស​ម្នាក់​មក​ពី​សហ​រដ្ឋ​អា​មេ​រិក បាន​សម្តែង​នូ​វ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ។

(សំ​ឡេង​ ស្រ្តី​​ជន​ជាតិ​អា​មេ​រិក)

ស្រ្តី​​ជន​ជាតិ​បរទេស​ម្នាក់ទៀត​មក​ពី​ទី​ក្រុង​សៀង​ហៃ​ប្រ​ទេស​ចិន បាន​អះ​អាង​ថា នេះ​ជា​សេចក្តី​ប៉ង​ប្រា​ថ្នា​របស់​គាត់ ដែល​មក​ទស្សនា​ក្នុង​ខេត្ត​សៀម​រាប នាថ្ងៃ​ឆ្នង​ឆ្នាំ​សកល​នេះ ហើយ​​ពេល​ដែល​មក​ទី​នេះ​ម្តង​ហើយ​គឺ​ចង់​មក​ម្តង​ទៀត។

(សំ​ឡេង​ ស្រ្តី​​ជន​ជាតិ​ចិន)

សូម​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​២០១២​នេះ មាន​ភ្ញៀវ​ទេស​ចរ​ណ៍​បរ​ទេស ចូល​មក​ទស្ស​នា​នៅ​ក្នុង​ខេត្ត​សៀម​រាប ​ចំ​នួន​ប្រ​មាណ​២​លាន៣​សែន​នាក់៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។