គុណ​ប្រយោជន៍​ដល់​សុខ​ភាព​បាន​ពី​អាហារ​សរីរាង្គ

គុណ​ប្រយោជន៍​ដល់​សុខ​ភាព​បាន​ពី​អាហារ​សរីរាង្គ

គុណ​ប្រយោជន៍​ដល់​សុខ​ភាព​បាន​ពី​អាហារ​សរីរាង្គ

ដាក់បញ្ចូលថ្ងៃ 4 January 2013, 17:24 AEST

​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក)​ ឲ្យ​តម្លៃ ​ទៅ​លើ​ការ​លើក​កម្ពស់​សុខភាព​ដោយ​ជំរុញ​ឲ្យ​កសិករ​ផលិត​និង​លក់​ផលិត​ផល​ សរីរាង្គ។ លោក គាម មករាឌី ជា​នាយក​កម្មវិធី​បរិស្ថាន​និង​សុខភាព ​​របស់​អង្គការ​សេដាក​ ចូល​រួម​ជា​វាគ្មិន​សម្រាប់​កកម្ម​វិធី​ថ្ងៃ​នេះ។

រៀង​រាល់​ឆ្នាំថ្ងៃ​ទី​១៥​ខែ​មីនា ​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​អ្នក​ប្រើ​ប្រាស់​ផលិត​ផល (World Consumer Rights Day)។ ប្រទេស​អូស្រ្តាលី​មាន​ការិយាល័យ​ទទួល​បន្ទុក​សិទ្ធិ​​អ្នក​ប្រើ​ប្រាស់​ផលិតផល​ (Consumer Affairs) ដែល​ជា​អង្គ​ភាព​ក្រោម​ស្លាប​របស់​ក្រសួង​យុត្តិ​ធម៌ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​រួម​ផ្នែក​គុណ​ភាព​ សុវត្ថិ​ភាព​ និង​ ភាព​យុត្តិ​ធម៌​រវាង​អ្នក​ប្រើ​ប្រាស់​និង​អ្នក​ផលិតឬ​អ្នក​ចែក​ចាយ​ រួម​មាន​អ្នក​ចំណី​អាហារ។

នៅ​កម្ពុជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​ហៅថា​ មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (ហៅ​កាត់ ​សេដាក)​  ក្នុង​​ឆ្នាំ​២០១២​ ក្រោម​ស្មារតី​ទិវា​សិទ្ធិ​អ្នក​ប្រើ​ប្រាស់​ផលិត​ផល សេដាក បាន​រៀប​ចំសិក្ខា​សាលា​ចំនួន​ពីរ​លើក​ដើម្បី​បំផុស​ការ​យល់​ដឹង​អំពី​សុវត្ថិ​ភាព​អាហារ​តាម​រយៈការ​​ទទួល​ទាន​បន្លែ​សរីរាង្គ។ សេដាក​ថែម​ទាំង​​ចង់​ឲ្យ​ពលរដ្ឋ​​ប្រើសប្រាស់​សិទ្ធិ​ដើម្បី​ប្ដឹង​ទាម​ទារ​សំណង​ពីអ្នក​ផលិត​ចំណីអាហារណា​​ដែល​បាន​​ប៉ះពាល់​ដល់​សុខ​ភាព​។

គាម មករាឌី ជា​នាយក​កម្មវិធី​បរិស្ថាន​និង​សុខភាព ​​របស់​អង្គការ​សេដាក​​កាល​ពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ​បាន​រៀប​ចំ​សិក្ខា​សាលានេះ​ជា​លើក​ទី​​២​នៅ​រាជធានី​ភ្នំពេញ។ កម្មវិធី​វិទ្យុ​អូស្រ្តាលី​ថ្ងៃ​នេះ មាន​កិត្តិ​យស​នឹង​អញ្ជើ​ញ​លោក​ដើម្បី​​បក​ស្រាយ​បំភ្លឺ​ពិស្ដារ​អំពី​សិក្ខា​សា​លា​នេះ​និង​គម្រោង​អាហារ​សរី​រាង្គ៕


 

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។