ផល​ប្រយោជន៍​នៃ​ប្រព័ន្ធ GIS (Geographic Information System)

ផល​ប្រយោជន៍​នៃ​ប្រព័ន្ធ GIS (Geographic Information System)

ផល​ប្រយោជន៍​នៃ​ប្រព័ន្ធ GIS (Geographic Information System)

ដាក់បញ្ចូលថ្ងៃ 4 January 2013, 10:57 AEDT

នៅ​ថ្ងៃ​នេះ Radio Australia មាន​ប្រធាន​បទ​ថ្មី​មួយ​មក​ជូន​ដោយ​នឹង​ពិភាក្សា​ស្វែង​យល់​អំពី​ប្រព័ន្ធ​​ព័ត៌មាន​ភូមិ​សាស្រ្ដ​ដែល​អង់គ្លេស​ហៅ​ថា Geographic Information System ឬហៅកាត់​ថា GIS។ តើ​ប្រព័ន្ធ​ព័ត៌មាន​ភូមិ​សាស្រ្ដ​ជា​អ្វី? ហើយ​គេ​ប្រើ​ GIS សម្រាប់​ធ្វើ​អ្វី​ខ្លះ? តើ​ប្រព័ន្ធ​នេះ​មាន​ប្រយោជន៍​ដល់​វិស័យ​អ្វី​ខ្លះ?

វាគ្មិន​​សម្រាប់​កម្ម​វិធី​នេះគឺ​​លោក ឡា វេហា ដែល​ជា​និស្សិត​អនុបណ្ឌិត​ម្នាក់​បាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​អូស្រ្ដាលី​មក​សិក្សា​ផ្នែក​វិទ្យា​សាស្រ្ដ​ព័ត៌មាន​លំហ​អាកាស​ (Spatial Information Science) នៅ​សកល​វិទ្យាល័យ​ Melbourne នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។

លោក​គឺ​ជា​អតីត​និស្សិត​នៅ​សកល​វិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម ហើយ​ធ្លាប់​បម្រើ​ការ​ងារ​នៅ​ក្រសួង​ដែនដី​នគរូបនីយ​កម្ម និង​សំណង់​នៅ​ប្រទេស​កម្ពុជា​។ ក្រៅ​ពី​នេះ​លោក​ក៏​ធ្លាប់​បាន​បម្រើ​ការ​ងារ​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ផង​ដែរ​ដូច​ជា​អង្គការ GERES Cambodia ដោយ​ប្រើ​ចំណេះ​ដឹង និង​ជំនាញ​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​ភូមិ​សាស្រ្ដ​។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។