តួ​នាទី​សំ​ខាន់​បំ​ផុត​របស់មន្ត្រី​នគរ​បាលគឺ​ការ​ថែរក្សា​សុខ​សន្តិ​ភាពជូន​សង្គម​ជាតិ

តួ​នាទី​សំ​ខាន់​បំ​ផុត​របស់មន្ត្រី​នគរ​បាលគឺ​ការ​ថែរក្សា​សុខ​សន្តិ​ភាពជូន​សង្គម​ជាតិ

តួ​នាទី​សំ​ខាន់​បំ​ផុត​របស់មន្ត្រី​នគរ​បាលគឺ​ការ​ថែរក្សា​សុខ​សន្តិ​ភាពជូន​សង្គម​ជាតិ

ដាក់បញ្ចូលថ្ងៃ 3 January 2013, 18:03 AEST

ថ្នាក់​ដឹក​នាំ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀម​រាប បាន​ដាស់​តឿន និងក្រើន​រំ​លឹក​ដល់​ម​ន្ត្រី​ក្រោម​ឱ​វាទ​របស់​ខ្លួនឲ្យ​បង្កើន​សកម្ម​ភាព​តាម​តួ​នាទី និងភារកិច្ច ដើម្បី​ថែរក្សា​សុខ​សន្តិ​ភាពជូន​សង្គម​ជាតិ​ទាំង​មូល ពិ​សេស​​គឺ​ធា​នា​បាន​នូវ​សុខ​សុវត្ថិ​ភាព​ និងសេច​ក្តី​សុខ​ក្សេមក្សាន្ត​ជូ​​ន​ប្រ​ជា​ពល​រដ្ឋ។

មាន​ប្រ​សាសន៍​ក្នុង​ពិ​ធី​ប្រ​កាស​និង​ផ្ទេរ​ភារកិច្ចរបស់​មន្ត្រី​នគរ​បាល​ខេត្ត​សៀម​រាប​ នៅ​ស្រុក​​ប្រាសាទ​បាគង កាល​ពី​ព្រឹក​​មិញ​នេះ លោក ជៀវ សុ​រិ​យា ស្នង​ការ​រង​នគរ​បាល​ខេត្ត បាន​​លើក​ឡើង​ថា តួ​នាទី​សំ​ខាន់​បំ​ផុត​របស់មន្ត្រី​នគរ​បាល គឺ​ការ​ថែរក្សា​សុខ​សន្តិ​ភាពជូន​សង្គម​ជាតិ​ទាំង​មូល ពិ​សេស​​គឺ​ធា​នា​បាន​នូវ​សុខ​សុវត្ថិ​ភាព​ និង សេច​ក្តី​សុខ​ក្សេមក្សាន្ត​ជូ​​ន​ប្រ​ជា​ពល​រដ្ឋ បើ​ទោះ​បី​ជា​រយៈ​កាល​កន្លង​មក​នេះ ​មិ​នមាន​​បញ្ហា​អ្វីដែល​បាន​កើត​ឡើង គួរ​ឲ្យ​កត់​សំ​គាល់​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ មិន​ត្រូវ​បញ្ឈប់​ត្រឹម​នេះ​ដែរ។

(សំ​ឡេងលោក ជៀវ សុ​រិ​យា)

​លោក​បាន​បញ្ជាក់​ទៀត​ថា ប្រ​ការ​សំ​ខាន់​នោះ មន្ត្រី​នគរ​បាល​ទាំង​អស់​​ត្រូវ​តែ​គោរព​នូវ​វិ​ន័យ​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ជា​និច្ច ។

(សំ​ឡេងលោក ជៀវ សុ​រិ​យា)

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ មិន ចន្ថា អធិ​ការ​នគរ​បាល​ស្រុក​ប្រាសាទ​បាគង បាន​ឲ្យ​ដឹង​ថា ដោយ​សារ​​​ការ​ចុះ​ទៅ​សកម្ម​ភាព​ជាប់​​ជា​ប្រ​ចាំ​របស់​មន្ត្រី​ក្រោម​ឳ​វាទ​របស់​លោក បាន​ធ្វើ​ឲ្យ​បទ​ល្មើស​គ្រប់​ប្រ​ភេទ​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល៉ ។

(សំ​ឡេងលោក មិន ចន្ថា)

លោកបាន​អះ​អាង​ទៀត​ថា  អង្គ​ភាព​របស់​លោក​ នឹង​បង្កើន​សកម្ម​ភាព​បន្ថែម​ទៀត ទប់​ស្កាត់​នូវ​រាល់​បទ​ល្មើស​កុំ​ឲ្យ​កើត​មាន ។

សូម​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ ធ្លាប់​មាន​​ប្រ​សាសន៍​​លើក​សរសើរ​ពី​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ខេត្ត ដែល​រយៈ​កាល​កន្លង​មក ជា​ពិ​សេស​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ ក្នុង​ខណៈពេល​ដែល​កម្ពុជា​ ធ្វើ​ជា​ប្រ​ធាន​អា​ស៊ាន ដែល​ក្នុង​នោះ​ខេត្ត​សៀម​រាប ក៏​មាន​ការ​រៀប​ចំ​នូវ​កិច្ច​ប្រ​ជុំ​អា​ស៊ាន​ផង​នោះ បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការ​ពារ​សុវត្ថិ​ភាព​ជូន​ប្រ​តិភូ​បរទេស​បាន​ល្អ​ប្រ​សើរ​ណាស់​ប៉ុន្តែ​ចំ​ពោះ​បទ​ល្មើស​នេះ ​អាច​នឹង​កើត​មាន​ឡើង​នៅ​គ្រប់​ពេល​វេ​លា​ ល្គឹក​ណា​ការ​ធ្វេស​ប្រ​ហែស​របស់​មន្ត្រី​នគរ​បាល ដូច្នេះ បញ្ហា​ការ​ពារ​សុខ​សន្តិ​ភាព និង សុវត្ថិ​ភាព ជា​បញ្ហា​ចំ​បងដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត ស្រប​ពេល​ដែល​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង អន្តរ​ជាតិ បាន​ចូល​មក​ទស្ស​នា​នៅ​ក្នុង​ខេត្ត​សៀម​រាប ចេះ​តែ​មាន​កំ​ណើន​ឡើង​ជា​បន្ត​បន្ទាប់​នោះ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។