ធនាគារ​អភិវឌ្ឍន៍​ជនបទ​គាំទ្រ​កសិករ​ក្នុង​ការ​បង្កើត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​ថា​ ជួយ​ដល់​ការ​នាំ​ចេញ​អង្ករ

ធនាគារ​អភិវឌ្ឍន៍​ជនបទ​គាំទ្រ​កសិករ​ក្នុង​ការ​បង្កើត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​ថា​ ជួយ​ដល់​ការ​នាំ​ចេញ​អង្ករ

ធនាគារ​អភិវឌ្ឍន៍​ជនបទ​គាំទ្រ​កសិករ​ក្នុង​ការ​បង្កើត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​ថា​ ជួយ​ដល់​ការ​នាំ​ចេញ​អង្ករ

ដាក់បញ្ចូលថ្ងៃ 3 January 2013, 18:07 AEST

នៅរាជធានីភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៣​ ខែ​មករា​នេះ​ សហគមន៍​កសិករ​មក​ពី​១៣​ខេត្ត​ បាន​បើក​សន្និបាត​លើក​ទី​១​នៃ​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ ហើយ​ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ អបអរ​សាទរ​ និង​ត្រៀម​ជួយ​ឥណទាន។

ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ប្រកាស​នៅ​ពី​មុខ​កសិករ​មក​ពី​៦០​ស្រុក​ថា ​គាំទ្រ​ផ្នែក​ឥណទាន​ នៅ​ក្នុង​ការ​បង្កើត​សហគមន៍​ម៉ាស៊ីន​កិ​ន​ស្រូវ។​

លោក​ សុន គន្ធរ ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ បាន​មាន​ប្រសាសន៍​ថា​ ការ​បង្កើត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​នឹង​ជួយ​បន្ថែម​កម្លាំង​លើ​​សមាគម​ម៉ាស៊ីន​កិន​ស្រូវ​ ដែល​មាន​កន្លង​មក​ ដើម្បី​ផលិត​អង្ករ​ឲ្យ​បាន​ច្រើន​សម្រាប់​នាំ​ចេញ។​

(សំឡេងលោក សុន គន្ធរ)

លោក ​សុន គន្ធរ​ ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ភូមិ​មួយ​ផលិត​ផល​មួយ​ទៀត​នោះ​ បាន​បញ្ជាក់​ថា​ ការ​ផលិត​ស្រូវ​សរីរាង្គ​របស់​កសិករ​បាន​ជួយ​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​អង្ករ​នាំ​ចេញ។​

(សំឡេង​លោក សុន គន្ធរ)

លោក​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ជាក់​ថា​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​អបអរ​សាទរ​ចំពោះ​កសិករ​ដែល​ចង់​បង្កើត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​ ហើយ​ត្រៀម​ជួយ​គ្រប់​ផ្នែក។​

(សំឡេង​លោក ​សុន គន្ធរ)

តែទោះ​ជា​យ៉ាង​ណាក្តី​ លោក​នៅ​មិន​ទាន់​អាច​ប្រាប់​អំពី​ចំនួន​ដែល​គ្រោង​ជួយ​នោះ​ទេ​ ប៉ុន្តែ​ថា​រង់​ចាំ​ស្តាប់​តម្រូវ​ការ​ពី​កសិករ​សិន។​

ជាមួយគ្នា​នេះ​ លោក​បាន​បញ្ជាក់​ថា​ ធនាគារ​គ្រោង​យក​ការ​ប្រាក់​ពី​កសិករ​ដែល​យក​ទៅ​បង្កើត​ម៉ាស៊ីន​កិន​ស្រូវ​គឺ​យក​៧ភា​គរយ​ ប្រចាំ​ឆ្នាំ​តែ​ប៉ុណ្ណោះ។​

លោក​ យ៉ង សាំងកុមារ ​ប្រធាន​អង្គការ​សេដាក​ បាន​ឲ្យ​ដឹង​ថា​ អង្គការ​នេះ​គ្រោង​ជួយ​កសិករ​ឲ្យ​បង្កើត​ម៉ាស៊ីន​ស្រូវ​ឲ្យ​បាន​១០០​ សម្រាប់​ឆ្នាំ២​០២២។​លោក​បាន​បញ្ចាក់​អំពី​ការ​ផលិត​អង្ករ​សរីរាង្គ​ដើម្បី​នាំ​ចេញ​កន្លង​មក។​

(សំឡេង​លោក យ៉ង សាំងកុមារ)

មន្រ្តី​អង្គការ​សេដាក​ បាន​ឲ្យ​ដឹង​ថា​ នៅ​ចំពោះ​មុខ​នេះ​ អង្កការ​សេដាក​មាន​ផែនការ​ជួយ​កសិករ​ចំនួន​៥​កន្លែង​ ឲ្យ​មាន​ម៉ាស៊ីន​កិន​ស្រូវ​ដំបូង​គេ ដោយ​ប្រើ​ទុន​បង្កើត​ដំបូង​ បាន​មក​ពី​ការ​សន្សំ​ក្នុង​សហគមន៍ ​ហើយ​គ្រោង​រក​ឥណទាន​បង្កើត​បន្ថែម​ពី​ធនាគារ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។