អង្គការ​សេដាក​អំពាវនាវ​ និង​ជំរុញ​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ប្ដូរ​ទម្លាប់​ពី​ការ​លក់​ស្រូវ​មក​លក់​ជា​អង្ករ​វិញ

អង្គការ​សេដាក​អំពាវនាវ​ និង​ជំរុញ​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ប្ដូរ​ទម្លាប់​ពី​ការ​លក់​ស្រូវ​មក​លក់​ជា​អង្ករ​វិញ

អង្គការ​សេដាក​អំពាវនាវ​ និង​ជំរុញ​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ប្ដូរ​ទម្លាប់​ពី​ការ​លក់​ស្រូវ​មក​លក់​ជា​អង្ករ​វិញ

ដាក់បញ្ចូលថ្ងៃ 3 January 2013, 17:44 AEST

កាល​ពី​ព្រឹក​មិញ​នេះ​ លោក ​ហ៊ីម ខទៀត ​មន្ត្រី​ទំនាក់​ទំនង​នៃ​មជ្ឈ​មណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ អង្គការ​សេដាក​ បាន​មាន​ប្រសាសន៍​ប្រាប់​ Radio Australia ​ថា ​តាម​ការ​សិក្សា​បង្ហាញ​ថា​កសិករ​លក់​ចេញ​នូវ​ស្រូវ​នាំ​ឲ្យ​ខាត​បង់​នូវ​ប្រយោជន៍​សំខាន់​ចំនួន​បួន​គឺ​ សេដ្ឋកិច្ច​, បរិស្ថាន​, សង្គម​ និង​សុខភាព។

(សំឡេងលោក ​ហ៊ីម ខទៀត)

លោក ​ហ៊ីម ខទៀត ​បាន​ឲ្យ​ដឹង​ថា ​អង្គការ​សេដាក​កំពុង​ប្រារព្ធ​សន្និបាត​រយៈពេល​ពី​រ​ថ្ងៃ​ជា​លើក​ដំបូង​នៃ​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​នៅ​កម្ពុជា។

(សំឡេងលោក ​ហ៊ីម ខទៀត)

លោក ​ហ៊ីម ខទៀត ​ក៏​បាន​មាន​ប្រសាសន៍​បន្ត​ពី​សមាជិក​ចូលរួម​នៃ​សន្និបាត​នេះ។

(សំឡេងលោក ​ហ៊ីម ខទៀត)

លោក ​ហ៊ីម ខទៀត ​បាន​ឲ្យ​ដឹង​ពី​គោលបំណង​ទាំង​បី​នៃ​សន្និបាត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​នេះ។

(សំឡេងលោក ​ហ៊ីម ខទៀត)

លោក ​ហ៊ីម ខទៀត ​មាន​ប្រសាសន៍​ថា ​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ដែល​អង្គការ​សេដាក​ផ្ដួច​ផ្ដើម​បង្កើន​នេះ​ចេញ​ពី​កសិករ​ កសិករ​ជា​ម្ចាស់​ ដោយ​អង្គការ​សេដាក​ចង់​ឃើញ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​ស្រូវ​សរីរាង្គ​ល្អ​ ដោយ​មាន​ការ​ចូលរួម​ពី​កសិករ​ទៅ​ក្នុង​គ្រប់​ដំណើរការ។​

(សំឡេងលោក ​ហ៊ីម ខទៀត)

លោក ​ហ៊ីម ខទៀត ​បាន​ឲ្យ​ដឹង​ថា​ សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​នឹង​ចូលរួម​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​កសិករ​ពី​ការ​លក់​ស្រូវ​មក​ជា​ការ​លក់​អង្ករ​ និង​មាន​ភាព​ជា​ម្ចាស់​ក្នុង​ដំណើរ​ការ​ផលិត​ និង​ការ​លក់។

(សំឡេងលោក ​ហ៊ីម ខទៀត)

លោក ​ហ៊ីម ខទៀត ​ក៏បា​ន​ឲ្យ​ដឹង​ថា​ កន្លង​មក​អង្គការ​សេដាក​បាន​នាំ​មុខ​ជា​ដំបូង​ក្នុង​ការ​សម្រប​សម្រួល​នាំ​ចេញ​នូវ​អង្ករ​សរីរាង្គ​របស់​កសិករ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ និង​អាល្លឺម៉ង់​ ព្រម​ទាំង​សម្រួល​ការ​លក់​ចេញ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ និង​វៀតណាម​ផង​ដែរ។ យុទ្ធសាស្ត្រ​រយៈពេល​១០​ឆ្នាំ​នៃ​អង្គការ​សេដាក​ទៅ​ឆ្នាំ​២០២២​ គឺ​គាំទ្រ​ឲ្យ​មាន​កសិករ​យ៉ាង​ហោច​ណាស់​ ១សែន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ក្លាយ​ជា​ម្ចាស់​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ ដើម្បី​ផលិត​ កែច្នៃ​អង្ករ​សរីរាង្គ​ដែល​មាន​គុណភាព​ខ្ពស់​ផ្គត់ផ្គង់​ដល់​ទី​ផ្សារ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។​

ទន្ទឹម​នឹង​នេះ​ដែរ ​លោក ​ធន់ វីរៈ​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ Green Trade ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​ មក​ដល់​ខែ​តុលា ​ឆ្នាំ​២០១២ ​កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ចំនួន​ ១៥០​ពាន់​តោន។​ ឆ្នាំ២០១១ ​កម្ពុជា​នាំ​អង្ករ​ចេញ​សរុប​បាន​ ១៧៣​ពាន់​តោន​ ហើយ​ថា​តួលេខ​ឆ្នាំ​២០១២​សរុប​អាច​មាន​ប្រមាណ​ជា​ ២០០​ពាន់​តោន។​

លោក ​ធន់ វីរៈ​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ Green Trade ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ កម្ពុជា​មាន​ស្រូវ​សល់​ច្រើន​ ដោយ​កង្វះ​លទ្ធភាព​ក្នុង​ការ​កែច្នៃ​ ខ្វះ​ឃ្លាំង​ស្តុក​ទុក​ និង​មិន​ទាន់​មាន​ទីផ្សារ​ជាក់​លាក់​ទើប​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​នៅ​មាន​កម្រិត៕

អ្នក​ចូល​រួម​ចំណែក

នាង សុវត្ថារ៉ា​

ពិធីករ/​ពិធីការិនី

ជា​អតីត​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ ក្រោយ​ទទួល​បាន​បរិញ្ញាបត្រ​នីតិសាស្ត្រ​នៅ​ឆ្នាំ​២០០២​ ពី​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ ​និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ លោក​បាន​ចូល​បម្រើ​ការ​ងារ​នូវ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​, សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។