សមា​គម​ជី​វិត​ និង​ក្តី​សង្ឃឹម ផ្តល់​ជម្រក​ស្នាក់​នៅ​សម្រាប់​សិស្ស​ស្រី​ក្រី​ក្រ​បំ​ផុត

សមា​គម​ជី​វិត​ និង​ក្តី​សង្ឃឹម ផ្តល់​ជម្រក​ស្នាក់​នៅ​សម្រាប់​សិស្ស​ស្រី​ក្រី​ក្រ​បំ​ផុត

សមា​គម​ជី​វិត​ និង​ក្តី​សង្ឃឹម ផ្តល់​ជម្រក​ស្នាក់​នៅ​សម្រាប់​សិស្ស​ស្រី​ក្រី​ក្រ​បំ​ផុត

ដាក់បញ្ចូលថ្ងៃ 4 January 2013, 17:33 AEST

សិស្ស​​ជា​ស្រី​ភេទដែល​បាន​​នឹង​កំ​ពុង​តែ​សិក្សា​នៅ​វិ​ទ្យា​ល័យ​​មួយ​ចំ​នួន​ក្នុង​ខេត្ត ក្នុង​ខណៈ​ពេល​ដែល​ស្ថាន​ភាព​​ជី​វ​ភាព​គ្រួសារ​របស់​ពួក​គេ​មាន​ភាព​ក្រី​ក្រ​បំ​ផុត ​ដែល​គ្មាន​លទ្ធ​ភាព​ជួល​កន្លែង​ស្នាក់​នៅ​បាន ត្រូវ​បាន​សមា​គម​ជី​វិត​ និង​ក្តី​សង្ឃឹម ​អនុ​ញ្ញាត​ផ្តល់​ការ​​ស្នាក់​នៅ​ ក្រោម​គម្រោង​ការ​លើក​កម្ពស់​សម្រាប់​ការអប់​រំ​សិស្ស​ស្រី ក្រោម​ជំ​នួយ​ឧបត្ថម្ភ​ពី​មូល​និ​ធិ​សាលា​អន្តរ​ជាតិ​អា​ម៉េរិកកាំង​អា​ប៊ូ​ដាប៊ី (Abu Dhabi )។

ព្រះ​តេជ​គុណ ហឿន សំ​នៀង ​ប្រ​ធាន​សមា​គម​ជី​វិត​និង​ក្តី​សង្ឃឹម​ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​មាន​សង្ឃ​ដី​កា​ថា គោល​បំ​ណង​នៃ​ការ​បង្កើត​នូវ​គម្រោង​ការ​សាង​​សង់​ជម្រក​ស្នាក់​នៅ​សម្រាប់​ សិស្ស​ស្រី​នេះ ដើម្បី​លើក​កម្ពស់​​សម​ភាពយេន​ឌ័រ ជា​ពិ​សេស​លើក​កម្ពស់​ស្ត្រី​ភេទ និងផ្តល់​ឱកាស​ទទួល​បាន​ការ​អប់​រំ​ទាំង​ចំ​ណេះ​ដឹង និង​ជំ​នាញ ព្រម​​ទាំង​​បំ​និន​ជី​វិត​សម្រាប់​​យុវ​តី សំ​ដៅ​​កាត់​​បន្ថយ​​អ​ន​​ក្ខរ​​ភាព ​ពង្រឹង​​​ការ​​យល់​​ដឹង​​ស្តី​​ពី​សិទ្ធិ​​ ទំ​នួល​​ខុស​​ត្រូវ លើក​​កម្ពស់​​ការ​​ចូល​​រួម​​​របស់​​ស្រ្តី​​ដើម្បី​​កាត់​​បន្ថយ​ការ​​រើស​ ​អើង ព្រម​ទាំង​ផ្តល់នូវ​​​ក្តី​​សង្ឃឹម​​ក្នុង​ជី​វិត​​ដល់​​ពួក​គេ ក្នុង​ខណៈ​​ពេល​មាន​មនុស្ស​មួយ​ចំ​នួន​ ហាក់​នៅ​មាន​ភាព​រើស​អើង​នៅ​ឡើយ​នោះ​។

( សំ​ឡេង ព្រះ​តេជ​គុណ ហឿន សំ​នៀង )

ព្រះ ​តេជ​គុណ បាន​មាន​​សង្ឃ​ដី​កា​​បញ្ជាក់​ទៀត​ថា អ្វី​ដែល​សំ​ខាន់​នោះ គឺ​ឪពុក​ម្តាយ​ ត្រូវ​ការ​លើក​ទឹក​ចិត្ត​ដល់​កូន​ៗ​គ្រប់​គ្នា ក្នុង​ការ​បង្កើន​ចំ​ណេះ​ដឹង ប្រ​សិន​បើ​មាន​ឱ​កាស។

( សំ​ឡេង ព្រះ​តេជ​គុណ ហឿន សំ​នៀង )

​ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក សោម សារ៉ូ​ ប្រ​ធាន​មន្ទីរ​អប់​រំ​យុវ​ជន និង​កី​​ឡា​ខេត្ត​សៀម​រាប ​បាន​មា​ន​ប្រ​​សាសន៍​ថា ​នេះ​ជា​ទង្វើ​មួយ​ដ៏​ល្អ​ប្រ​សើរ​ណាស់ ដែល​សម​ស្រប​ការ​ផែន​ការ​របស់​ក្រសួង​​អប់​រំផង​ដែរ ក្នុង​ការ​កាត់​បន្ថយ​ការ​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​ស្រី។

( សំ​ឡេង លោក សោម សារ៉ូ​ )

សូម ​បញ្ជាក់​ថា ​ប​ច្ចុ​ប្បន្ន​នេះ ​មាន​សិស្ស​ស្រី​ចំនួន ២៥​នាក់ ​​បាន​កំ​ពុង​ស្នាក់​នៅ​ ដែល​មកស្រុកចំ​នួន​៧​​ក្នុង​ខេត្ត​ មាន​ ស្រុកជីក្រែង, សូទ្រនិគម, ប្រាសាទបាគង , ពួក, ស្រីស្នំ ស្រុកវ៉ារិន និង ក្រុង​សៀមរាប ដែល​កំពុង​សិក្សា​នៅ​វិទ្យា​ល័យ​ចំ​នួន​បី​​គឺ​វិ​ទ្យា​ល័យ​អង្គរ , ហ៊ុន​សែន​វត្ត​ស្វាយ​ ​និង ​វិទ្យា​ល័យ១០ មករា​១៩៧៩​៕

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។