ជំ​ទប់​ទីពីរ​មក​ពី​គណបក្ស​សម​រង្ស៊ីចោទ​ប្រ​កាន់​ថា​មាន​គេ​ប៉ង​ធ្វើ​ឃាត

ជំ​ទប់​ទីពីរ​មក​ពី​គណបក្ស​សម​រង្ស៊ីចោទ​ប្រ​កាន់​ថា​មាន​គេ​ប៉ង​ធ្វើ​ឃាត

ជំ​ទប់​ទីពីរ​មក​ពី​គណបក្ស​សម​រង្ស៊ីចោទ​ប្រ​កាន់​ថា​មាន​គេ​ប៉ង​ធ្វើ​ឃាត

ដាក់បញ្ចូលថ្ងៃ 4 January 2013, 17:16 AEST

កាល​ពី​វេលា​ម៉ោង ៧ យប់ ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ២០១២ កន្លង​ទៅ​នេះ​មាន​ករណី​ប៉ុន​ប៉ង​ធ្វើ​ឃាត​លើ​សកម្ម​ជន​គណបក្ស​សម​រង្ស៊ី​មួយ​នៅ​តាម​ដង​ផ្លូវ​​ចំណុច​ព្រែក​ជ្រៃ​នា​ភូមិ​បាក់​រនាស់ចាស់ ឃុំ តានូន ស្រុក​បូទុម​សាគរ ខេត្ត​កោះ​កុង​ដោយ​ចង​ខ្សែកាត់​ទទឹង​ផ្លូវ​ដែល​អម​សង្ខាង​ដោយ​ព្រៃ​។

លោក ប៊ុន នីម អា​យុ ៤៤​ឆ្នាំ ​ជំទប់​ទីពីរ​ទើប​ជាប់​ឆ្នោត​កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​កាល​ពីខែ មិថុនា ឆ្នាំ ២០១២ បាន​រៀប​រាប់​ពី​ហេតុ​ការណ៍​យ៉ាង​ដូច្នេះ។

(សំឡេង​លោក ប៊ុន នីម)

លោក ទូច សារឿន នគរ​បាល​ប៉ុស្ត​រដ្ឋ​បាល​ឃុំ​តា​នូន​បាន​ឲ្យ​ដឹង​ថា​តាម​រយៈ​ការ​ស៊ើប​ អង្កេត​បឋម​លោក​សង្កេត​ឃើញ​ថា​មាន​ការ​ចង​ខ្សែ​កាត់​ទទឹង​ផ្លូវ​ក្នុង​ កំពស់ប្រ​ហែល​មួយ​ម៉ែត្រ​ពិត​ប្រា​កដ​មែន​ក៏​ប៉ុន្តែ​លោក​មិន​ទាន់​អាច​ធ្វើ ​ការ​សន្និ​ដ្ឋាន​ថា​ជា​ករណី​ឃាត​កម្ម​ ឬ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ ហើយ​លោក​ក៏​កំពុង​តែ​បន្ត​ស៊ើប​អង្កេត​រឿង​នេះ​តទៅ​ទៀត។

(សំឡេង​លោក ទូច​ សារឿន)

លោក ​ ប៊ុន នីម​ ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រ​ជា​ជន​ដែល​រស់​នៅ​ក្នុង​ភូមិ​ឃុំ​ជា​មួយ​ គ្នា ហើយ​ពុំ​ធ្លាប់​មាន​ទំនាស់​ជា​មួយ​នរណា​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទូច​ សារឿន នគរ​បាល​ប៉ុស្ត​រដ្ឋ​បាល​ឃុំ តានូន។

ចំណែក​លោក ប៊ុន នីម​​ ខ្លួន​ឯង​ក៏​បាន​បញ្ជាក់​ប្រាប់​ Radio Australia ផង​ដែរ​ថា​លោក​គ្មាន​ទំនាស់​ជា​មួយ​គេ​នោះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​ជា​អ្នក​ដែល​និយាយ​ការ​ពិត មិន​លាក់​លៀមរឿង​ពុក​រលួយ​ពេល​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ឃុំ​ម្តងៗ ហើយ​ហេតុ​ការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ​ ប្រ​ចាំ​ខែ​មួយ​ថ្ងៃដែល​លោក​បាន​លើក​ឡើង​ពី​ការ​ចាយ​ថវិកា​គ្មាន​តម្លាភាព​ នៅ​ក្នុង​ឃុំ។ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​ធ្លាប់​បាន​​ឮ​ពាក្យ​គំរាម​កំហែង​ផ្សេងៗ​ផង​ដែរ​នៅ​ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ ២០១២​ កន្លង​ទៅ​នេះ។

(សំឡេង​លោក ប៊ុន​ នីម)

សូម ​បញ្ជាក់​ថា​នៅ​ពេល​​ការ​បោះ​ឆ្នោតខិត​មក​ជិត​ដល់​​ម្តងៗ​ តែង​តែ​មាន​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់​ចំពោះ​អ្នក​គាំ​ទ្រ​គណបក្ស​ដែល ​មិន​កាន់​អំណាច ទោះ​បី​ជា​ការ​គំរាម​កំហែង​ដោយ​ប្រើ​ហិង្សា​មាន​ការ​ថយ​ចុះក៏​ដោយ​ ក៏​ការ​គម្រាម​កំហែង​តាម​រូប​ភាព​ផ្សេងៗ​នៅ​តែ​កើត​មាន​ដដែល​ ហើយ​ការ​គំរាម​កំហែង​នេះ​អាច​ជះ​ឥទ្ធិ​ពល​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​នា​ពេល​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ គល់ បញ្ញា នាយក​ប្រ​តិបត្តិ​គណៈ​កម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ ខុមហ្រ្វែល។

(សំឡេង​លោក គល់​ បញ្ញា)

សូម ​បញ្ជាក់​ថា​បន្ទាប់​ពី​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​កាល​ពី​ ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០១២ កន្លង​ទៅ​នេះ កម្ពុជា​នឹង​រៀប​ចំការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ ២០១៣​​ខាង​មុខ​នេះ​ទៀត៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។