ក្រុម​អ្នក​នាំ​ចេញ​អង្ករ​ថា​ តម្លៃ​ស្រូវ​ឆ្នាំ​នេះ​មិន​មាន​ការ​ធ្លាក់​ថ្លៃ​នោះ​ទេ​

ក្រុម​អ្នក​នាំ​ចេញ​អង្ករ​ថា​ តម្លៃ​ស្រូវ​ឆ្នាំ​នេះ​មិន​មាន​ការ​ធ្លាក់​ថ្លៃ​នោះ​ទេ​

ក្រុម​អ្នក​នាំ​ចេញ​អង្ករ​ថា​ តម្លៃ​ស្រូវ​ឆ្នាំ​នេះ​មិន​មាន​ការ​ធ្លាក់​ថ្លៃ​នោះ​ទេ​

ដាក់​បញ្ចូល​ពេល 4 January 2013, 17:20 AEDT

មន្រ្តី​រដ្ឋា​ភិ​បាល​ និង​ក្រុម​វិស័យ​ឯក​ជន​អ្នក​នាំ​ចេញ​អង្ករ​បាន​ជួប​ជុំ​គ្នា​នៅ​រសៀល​ម្សិល​ម៉ិញ​នេះ​ នៅ​ទី​ស្តី​ការ​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេ​សាទ​ ដើម្បី​វិភាគ​អំ​ពី​ស្ថាន​ភាព​តម្លៃ​ស្រូវ​នា​ឆ្នាំ​នេះ​ ដែល​កសិករ​ថា​ បាន​ធ្លាក់​ថ្លៃ។​

ក្រុម​អ្នក​ធ្វើ​អា​ជីវ​កម្ម​អង្ករ​ទៅ​ក្រៅ​ប្រ​ទេស​ បាន​អះ​អាង​ថា​ តម្លៃ​ទិញ​ស្រូវ​ឆ្នាំ​នេះ​ មិន​មាន​ការ​ធ្លាក់​ចុះ​នោះ​ទេ​ តាំង​ពី​ដើម​ដៃ​រហូត​មក​ដល់​ពេល​នេះ។​

លោក សុក ហាច ប្រ​ធាន​ក្រុម​ហ៊ុន​កែ​ច្នៃ​អង្ករ​នាំ​ចេញ​មួយ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នេះ​ បាន​ដើរ​ទិញ​ស្រូវ​ប្រភេទ​ក្រ​អូប​នៅ​តែ​មាន​តម្លៃ​ខ្ពស់។​

(សំឡេងលោក សុក ហាច)

សូម ​បញ្ជាក់​ថា​ ការ​វិភាគ​ចំ​ពោះ​តម្លៃ​ស្រូវ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​ដឹក​នាំ​ដោយ​លោក​ ចន្ទ សារុន រដ្ឋ​មន្រ្តី​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេ​សាទ​ ជា​មួយ​មន្រ្តី​ក្រ​សួង​ពាណិជ្ជ​កម្ម​ ក្រ​សួង​សេដ្ឋ​កិច្ច​ ក្រ​សួង​ដឹក​ជញ្ជូន​ មន្រ្តី​ធនា​គារ​ និង​ក្រុម​អ្នក​កែ​ច្នៃ​អង្ករ​នាំ​ចេញ ​ហើយ​កិច្ច​ប្រ​ជុំ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប្រ​មុខ​រដ្ឋាភិបាល​បាន ​លើក​អំពី​ការ​រអ៊ូ​រទាំ​របស់​កសិករ​ដែល​ថា​ស្រូវ​ឆ្នាំ​នេះ​បាន​ធ្លាក់​ ថ្លៃ។

យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ស្រូវ​អីអ៊ែរ ​ឆ្នាំ​នេះ​ មាន​តម្លៃ​ពី​៨២៥​ដល់​៨៥០​រៀល​ក្នុង​មួយ​គី​ឡូ​ក្រាម។ ស្រូវ​ចម្រុះ​មាន​តម្លៃ​ពី​៩១០ ដល់​៩៤៥​រៀល ​និង​ស្រូវ​ប្រភេទ​ក្រអូប​ មាន​តម្លៃ​ពី​១៣៣០ ដល់​១៤០០រៀល។​

យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឲ្យ​ ដឹង​ទៀត​ថា​ ជា​រួម​តម្លៃ​ស្រូវ​ឆ្នាំ​នេះ​បាន​ធ្លាក់​ថ្លៃ​មិន​លើស​ពី​១០០​រៀល​ក្នុង​ មួយ​គី​ឡូ​ក្រាម​ បើ​ធៀប​ឆ្នាំ​២០១១កន្លង​នេះ។​

លោក គីម សាវុធ ប្រ​ធាន​សហ​ព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​ធ្លាក់​តម្លៃ​ស្រូវ​គឺ​មាន​តែ​ចំពោះ​ស្រូវ​ចម្រុះ​នោះ​ទេ ដោយ​ស្រូវ​ក្រអូប​នៅ​មាន​តម្លៃ​ថេរ​នៅ​ឡើយ។​

(សំឡេងលោក គីម សាវុធ)

លោក គីម សាវុធបាន​បញ្ជាក់​អំ​ពី​ការ​ជំរុញ​ឲ្យ​កសិករ​ធ្វើ​ស្រូវ​ក្រអូប​ដែល​មាន​តម្លៃ​ខ្ពស់។​

(សំឡេងលោក គីម សាវុធ)

យោង ​តាម​កិច្ច​ប្រ​ជុំ​កន្លង​មក​នៃ​ក្រុម​មន្រ្តី​មន្ទីរ​កសិកម្ម​ទូ​ទាំង​ប្រ​ ទេស​ បាន​ឲ្យ​ដឹង​ថា​ មាន​មូលហេតុ​២​ដែល​នាំ​ឲ្យ​ស្រូវ​ឆ្នាំ​នេះ ​ធ្លាក់​ថ្លៃ។ ទី​មួយ​ប្រទេស​ថៃ​អនុវត្តន៍​គោល​នយោ​បាយ​កំណត់​តម្លៃ​ស្រូវ​ទិញ​ពី​កសិករ​ ហើយ​ប្រ​ទេស​វៀត​ណាម​ បិទ​មិន​ឲ្យ​ទិញ​ស្រូវ​ចូល​ប្រទេស​គេ​ លុះ​ណា​តែ​ អស់​ស្រូវ​ក្នុង​ស្រុក​សិន។ ហើយ​ទី​២​ គឺ​កសិករ​ខ្មែរ​ គ្មាន​ឃ្លាំង​ស្តុក​ស្រូវ​ ហើយ​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​ក៏​ខ្វះ​ទុន​ទិញ​ស្រូវ​ស្តុក​បន្ថែម។

លោក ចន្ទ សារុន រដ្ឋ​មន្រ្តី​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេ​សាទ​ បាន​បញ្ជាក់​អំពី​ផែន​ការ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ​ក្រ​អូប​ ដើម្បី​ឲ្យ​ប្រ​ជា​កសិករ​មាន​ចំណូល​ខ្ពស់។​

(សំឡេង លោក ចន្ទ សារុន)

មន្រ្តី​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​ ក្រ​សួង​នឹង​ខិត​ខំ​ផ្តល់​ពូជ​ស្រូវ​ប្រ​ភេទ​ក្រអូប​ ដល់​ប្រ​ជា​កសិករ៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។