គណបក្ស​ប្រ​ជា​ជន​កម្ពុជា​រំ​ពឹង​ថា​នឹង​ទទួល​បានសម្លេង​គាំ​ទ្រ​ច្រើន​ពី​ប្រ​ជា​ជន​ក្នុង​ការ​បោះ​ឆ្នោត​​នា​ឆ្នាំ​នេះ

គណបក្ស​ប្រ​ជា​ជន​កម្ពុជា​រំ​ពឹង​ថា​នឹង​ទទួល​បានសម្លេង​គាំ​ទ្រ​ច្រើន​ពី​ប្រ​ជា​ជន​ក្នុង​ការ​បោះ​ឆ្នោត​​នា​ឆ្នាំ​នេះ

គណបក្ស​ប្រ​ជា​ជន​កម្ពុជា​រំ​ពឹង​ថា​នឹង​ទទួល​បានសម្លេង​គាំ​ទ្រ​ច្រើន​ពី​ប្រ​ជា​ជន​ក្នុង​ការ​បោះ​ឆ្នោត​​នា​ឆ្នាំ​នេះ

ដាក់បញ្ចូលថ្ងៃ 7 January 2013, 18:10 AEST

គណ​បក្ស​ប្រ​​ជា​ជន​កម្ពុជា ​រំ​ពឹង​ទុក​ថា​នឹង​ទទួល​បាន​សម្លេង​គាំទ្រ​ពី​ប្រ​ជា​ពល​រដ្ឋ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​រដ្ឋ​ស​ភា​អាណត្តិ​ទី​៥ ​ដែល​នឹង​ប្រ​ព្រឹត្ត​ទី​នៅ​ចុង​ខែ​កក្ក​ដា ​ឆ្នាំ​២០១៣​នេះ ​តាម​រយៈ​នៃ​ការ​អនុវ​ត្ត​នូវ​គោល​នយោ​បាយ​របស់​ខ្លួន​ក្នុង​ការ​អភិ​វឌ្ឍ​ប្រទេស​​ជាតិ និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ពល​រដ្ឋ។

ថ្លែង​នៅ​ក្នុង​​ពិធីរំ​លឹក​ខួប​លើក​ទី៣៤ជាថ្ងៃ​រំ​ដោះ​ប្រ​ទេស​ជាតិ​ពី​របប​ប៉ុល​ពល​ដែល​បាន​ប្រារព្ធ​​នៅ​ខេត្ត​សៀម​រាបកាល​ពី​ព្រឹក​មិញ​នេះ  ​លោក ទៀ បាញ់ ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​បាន​​មាន​ប្រ​សាសន៍​ថា​ ដើ​ម្បី​បង្កើន​ជំ​នឿ​ទុក​ចិត្ត​ពី​ប្រ​ជា​ពល​រដ្ឋ​គណបក្សបាន​ប្តេ​ជ្ញា​ចិត្ត​​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ប្រ​ឈម​ទាំង​ឡាយ​ដែល​កំ​ពុង​កើត​មាន​ឡើង​នេះ។​

(សំ​ឡេងលោក ទៀ បាញ់)

​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​​សម្តែង​នូវ​អំ​ណរ​គុណ​ចំ​ពោះ​ប្រ​ជា​ជន​កម្ពុជា ដែល​បាន​គាំ​ទ្រ​គណបក្ស​នា​រយៈ​កាល​កន្លង​មក។​

(សំ​ឡេងលោក ទៀ បាញ់)

សូម​បញ្ជាក់​ថា ​បើ​ទោះ​បី​ជា​មន្ត្រីមួយ​ចំ​នួន​របស់​​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ដែល​ជា​គណ​បក្ស​កាន់​អំ​ណាច​​ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​មើល​ឃើញ​ថា ​បាន​ប្រ​ព្រឹត្ត​នូវ​អំ​ពើ​ពុក​រលួយក៏​ពិត​មែន​ តែ​គណ​បក្ស​នេះ​ នៅ​តែ​មាន​ប្រៀប​ខ្លាំង​ដដែល​​ជាង​គណ​បក្ស​ផ្សេង​ទៀត ក្នុង​ការ​អូស​ទាញ​ទឹក​ចិត្ត​ប្រ​ជា​ពល​រដ្ឋ​ ឲ្យ​គាំ​ទ្រ​គណបក្ស​របស់​ខ្លួន​ ទៅ​លើ​បញ្ហា​ធំ​មួយ​ចំ​នួន ដូច​​ជា​ការ​រំ​ដោះ​ប្រ​ទេស​ជាតិ​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត, ការ​ស្វែង​រក​សន្តិ​ភាព​តាម​រយៈ​នៃ​​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ា​រីស​នា​ឆ្នាំ១៩៩១​, ការ​បញ្ចប់​សង្គ្រាម​​ទាំង​ស្រុង​នា​ឆ្នាំ​១៩៩៨​ដែល​ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​ទូ​ទាំង​ប្រ​ទេស រួម​នឹង​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​យ៉ាង​ឆាប់​រហ័ស​ ក្រោយ​ពី​ប្រ​ទេស​ជាតិ​ត្រូវ​ខ្ទេចខ្ទាំ​ក្នុង​របប​ប៉ុល​​ពត។ ​អ្វី​ដែល​​សំ​ខាន់​ទៀត​នោះ គឺរដ្ឋា​ភិ​បាល​បាន​លុប​ចោល​ឡួតិ៍​នេសាទ​ទាំង​ស្រុង ​ដែល​ធ្លាប់​មាន​បញ្ហា​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​និង​ម្ចាស់​ឡូតិ៍​ និង​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់​ជូន​ប្រ​ជា​ពល​រដ្ឋ ​ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​វិ​វាទ​ជា​មួយ​ក្រុម​ហ៊ុន​សម្បទាន​ដី​សង្គម​កិច្ច។

​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ថ្ងៃ​៧​មករា និង​ថ្ងៃ​បោះ​ឆ្នោត​នោះ​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួនបាន​អះ​អាង​ប្រាប់​Radio Australia  យ៉ាង​ដូច្នេះ។​

(សំ​ឡេងប្រ​ជា​ពល​រដ្ឋ​៣​នាក់)

សូម​រំ​លឹក​ថា នា​អំ​ឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិ​ក​សភា​អាណត្តិ​ទី៤​ កាលពី​ឆ្នាំ​២០០៨ ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ទទួល​បាន​សំ​ឡេង​គាំ​ទ្រ​ចំ​នួន​៩០​អា​សនៈ​ ក្នុង​ចំ​ណោម​អាសនៈ​ចំ​នួន​១២៣៕

អ្នក​ចូល​រួម​ចំណែក

លីវ សាន

អ្នក​យក​ព័ត៌មាន​

លោក លីវ សាន្ដ គឺជា​អ្នក​កាសែត​ជឿង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​​ទាំង​ខាង​ផ្នែក​យក​ព័ត៌មាន​សម្រាប់​វិទ្យុ និង​កាសែត​។ លោក​មាន​​មូល​ដ្ឋាន​​រស់​នៅ​ក្នុង​ខេត្ដ​សៀម​រាប​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។